ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី៖ ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា គឺដើម្បីលើកតម្កើងវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ
Sat,16 May 2026 (Time 06:03 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា» គឺដើម្បីលើកតម្កើងវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ទិវាអតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ សម្ដេចធិបតី បានពាំនាំនូវក្ដីនឹករឭក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយក្តីស្រឡាញ់រាប់អាន និងនឹករលឭក។ ព្រមជាមួយគ្នានេះ សម្តេចធិបតី ក៏បានសម្ដែងនូវការគោរពវិញ្ញាណក្ខន្ធ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងនិវត្តជន ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ នាពេលអតីតកាល និងបច្ចុប្បន្ន។ សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ សម្ដេចធិបតី បានបន្ថែមថា ជាទិដ្ឋភាពរួម ទិវានេះនឹងធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជន, បំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន, លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ, ជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស ក្នុងស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយគុណភាព ឧត្តមគតិមោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។

បន្ថែមពីនេះ, សម្ដេចធិបតី បានគូសបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសន្ដិភាពពេញលេញ និងធ្វើឱ្យខ្មែរឈប់ការកាប់សម្លាប់គ្នា និងរួបរួមគ្នា។ ការកសាងវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» គឺសម្រាប់ជានិមិត្តរូប នៃការរំលឹកដល់ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្ដិករនយោបាយឈ្នះ ឈ្នះគ្រប់ភាគីទាំងអស់ ដែលរួមបញ្ចូលទាំងថ្នាក់ដឹកនាំ យោធិន អតីតយុទ្ធជន និវត្តជន និងប្រជាជនខ្មែរ ដែលបានលះបង់ក្នុងបុព្វហេតុសន្តិភាព និងសម្រាប់កត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗរបស់ជាតិ តាមរយៈផ្ទាំងចម្លាក់ជាក់ស្តែងតាមជញ្ជាំង នៃវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ»។ បន្ថែមពីនេះ សម្តេចធិបតី បានណែនាំឱ្យរៀបចំការឆ្លាក់បន្ថែមនូវទិដ្ឋភាពសង្គ្រាមការពារអធិបតេយ្យភាពជាតិ ក្នុងឆ្នាំ២០២៥ ដើម្បីរក្សាទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ដែលការរៀបចំចម្លាក់ថ្មីនេះ នឹងត្រូវផ្ដោតសំខាន់លើខ្លឹមសារចំនួន ៣ ទិដ្ឋភាព រួមមាន៖ ទី១. ការឈឺចាប់ នៃសង្រ្គាមឈ្លានពាន ដែលបង្កឱ្យមានការស្លាប់ របួស ដល់កងទ័ព ប្រជាជនស៊ីវិល និងជនភៀសសឹក, ទី២. ភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ក្នុងការប្រយុទ្ធការពារទឹកដី និងប្រជាជន និងទី៣.ចលនាមហាគ្រួសារខ្មែរ ដែលបានចូលរួមគាំទ្រដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ។ ទន្ទឹមនឹងនេះ, សម្តេចធិបតី ក៏បានជំរុញឱ្យមានការគិតគូររៀបចំសាងសង់ស្តូបអនុស្សាវរីយ៍សម្រាប់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថដែលបានពលី ព្រមទាំងរៀបចំមេដាយពិសេសសម្រាប់អ្នកដែលចូលរួមក្នុងសមរភូមិផ្ទាល់ ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់វីរកងទ័ព វីរនគរបាល និងវីរកងរាជអាវុធហត្ថ ដែលបានការពារបូរណភាពទឹកដី នៅសមរភូមិមុខ។

ក្នុងឱកាសនោះដែរ ពាក់ព័ន្ធនឹងជម្លោះព្រំដែន, សម្តេចធិបតីក៏បានគូសបញ្ជាក់ជាថ្មីថា ទោះបីជាទ្វារ នៃការចរចាដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធីនៅមានត្រឹមតែ១% ក៏កម្ពុជានៅជ្រើសរើសប្រើមធ្យោបាយនេះ ឱ្យអស់លទ្ធភាព ដែរ ពីព្រោះតែប្រយុទ្ធគ្នា នឹងនាំឱ្យមានការស្លាប់ របួសទាហាន និងប្រជាជន ព្រមទាំងនាំឱ្យមានការខ្ទេចខ្ទីផ្ទះសម្បែង។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គឺ ១% នៃក្តីសង្ឃឹមក្នុងការចរចាដើម្បីដោះស្រាយបញ្ចប់ជម្លោះដោយសន្តិវិធី ក្នុងការការពារបូរណភាពទឹកដី ពុំមែនមានសង្ឃឹមត្រឹម១% ដើម្បីយកឈ្នះគេនោះទេ។ ផ្ទុយទៅវិញ ចំពោះព្រំដែនសមុទ្រវិញ កម្ពុជាត្រូវប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ ក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ(UNCLOS) ដើម្បីដោះស្រាយបញ្ហាដោយយុត្តិធម៌ និងស្មើភាព ដោយសារតែភាគីថៃ បានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU-2001) ដែលមានន័យថា ថៃបានបិទទ្វារ នៃយន្ដការទ្វេភាគីនេះហើយ។

បន្ថែមពីនេះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញអំពីដំណោះស្រាយសម្រាប់ជនភៀសសឹក ដោយសម្ដេចគូសបញ្ជាក់ថា ការដោះស្រាយនេះ ត្រូវគិត ៣ចំណុច៖ ទី១. ការពារអាយុជីវិត, ទី២. ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពជនភៀសសឹក, និងទី៣. ស្ដារឡើងវិញនូវជីវភាពរបស់ជនភៀសសឹក។ សម្ដេចធិបតីបានបញ្ជាក់យ៉ាងមុះមាំថា ការរៀបចំផ្ទះបណ្ដោះអាសន្នជូនជនភៀសសឹក របស់រាជរដ្ឋាភិបាលនេះ ពុំមែនមានន័យថា កម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីរបស់យើងនោះទេ គឺនៅតែបន្តទាមទារទឹកដីស្របច្បាប់របស់យើងមកវិញ ដោយប្រើមធ្យោបាយសន្តិវិធី និងច្បាប់អន្តរជាតិ។

មុននឹងបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីការកែទម្រង់ និងទំនើបកម្មកងទ័ពថា ការកែទម្រង់ និងទំនើបកម្មកងទ័ពនាពេលនេះ គឺដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង ទាំងគ្រឿងបំពាក់ និងការកែទម្រង់រចនាសម្ព័ន្ធ ក្នុងទិសដៅចុងក្រោយគឺ “បង្រួមក្បាល ពង្រីកខ្លួន”។ បន្ថែមពីនេះ ការកែទម្រង់នេះ នឹងត្រូវពង្រឹងអភិបាលកិច្ច ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងសមត្ថភាព នៃកងទ័ពយើង។ សម្តេចធិបតីបានបន្តថាការបើកប្រាក់ខែជូនកងទ័ព នឹងធ្វើតាមប្រព័ន្ធធនាគារនាពេលខាងមុខ។

បន្ថែមពីនេះ, សម្តេចធិបតីក៏បានណែនាំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល ពិនិត្យមើលតាមបណ្តាអង្គភាពសុខាភិបាលកងទ័ព ដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ បង្កើនគុណភាព ក្នុងការផ្តល់សេវាដល់កងទ័ព និងព្យាបាលទាំងប្រជាពលរដ្ឋយើងនៅជិតអង្គភាពសុខាភិបាលនោះ។ ទន្ទឹមនឹងនេះ សម្តេចធិបតីក៏បានអំពាវនាវដល់យុវជនដែលនឹងត្រូវចូលបំពេញកាតព្វកិច្ចយោធាថា សូមកុំចាត់ទុកថាការបំពេញកាតព្វកិច្ចយោធានេះជាបន្ទុក ឬការខាតបង់ពេលវេលា ប៉ុន្តែគឺជាឱកាសដ៏វិសេសវិសាលក្នុងការតបស្នងសងគុណមាតុភូមិ បណ្តុះមនសិការស្នេហាជាតិ និងត្រៀមលក្ខណៈលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិ និងទឹកដីដោយគ្មានលក្ខខណ្ឌ ដែលនេះគឺជាអត្ថន័យពិតប្រាកដនៃពាក្យថា "ស្នេហាជាតិ"៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2276 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19514 នាក់
សរុប :
7183708 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង