ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជំរុញដល់អភិបាលក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដោយទន់ភ្លន់ ម៉ឺងម៉ាត់ មាត់ចត់ ឆាប់រហ័ស និងព្រមទាំសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ព្រមទាំងបញ្ជៀសនូវបញ្ហាកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការជំរុញបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញជំរុញខេត្ត និងអភិបាលក្រុង-ស្រុកទាំង១៣ តាមរយៈប្រព័ន្ធ Zoom meeting។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ដែលមកពីការសាងសង់លើដីចិញ្ចើមផ្លូវ ដូចនេះយើងទាំងអស់គ្នា មានភារកិច្ចក្នុងការយកចិត្តទុកដាក់ ជំរុញក្នុងការរៀបចំសម្រាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវ ដោយអប់រំ ណែនាំបងប្អូនប្រជាពលរដ្ឋរបស់យើង ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំសាងសង់ឬលក់ដូរនៅលើចំណីផ្លូវ ដោយមិនត្រូវគិតនូវអ្វីដែលមានភាពងាយស្រួលចំពោះមុខ តែត្រូវគិតអំពីហានិភ័យដែលអាចនឹងកើតមានឬបង្កគ្រោះថ្នាក់ធំធេងដល់អាយុជីវិត បង្កររបួសស្នាម និងបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិផងដែរ។ ហើយអ្វីដែលយើងខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវនេះ មិនមែនមានន័យថាយើងទៅបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបររកស៊ីទេ អ្វីដែលយើងខិតខំរៀបចំឱ្យមានចំណីផ្លូវ ចិញ្ចើមផ្លូវ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាព ទាំងបងប្អូនប្រជាពលរដ្ឋនៅសងខាងផ្លូវ និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើផ្លូវ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងនូវការកោតសរសើរដល់កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលបានអនុវត្តសកម្មភាពជាបន្តបន្ទាប់ ទាំងការពិនិត្យវិធានការរដ្ឋបាល ការកំណត់គោលដៅសង្ស័យ តាមរយៈការប្រើប្រាស់ជំនាញ និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ យើងបានចាត់វិធាន៊ការជាបន្តបន្ទាប់ បើទោះបីជាខេត្តរបស់យើងមកដល់ពេលនេះមិនទាន់មានទីតាំងលួចលាក់ ធ្វើសកម្មភាព Scam Online ក្នុងមូលដ្ឋានរបស់យើងក៏ដោយ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកច្បាប់ ត្រូវអនុវត្តច្បាប់ស្ដីពី Scam Online ដោយទីតាំងណា កន្លែងណា ដែលបានប្រព្រឹត្ត Scam Online ត្រូវអនុវត្តច្បាប់អោយពេញលេញ គ្មានការយោគយល់ និងគ្មានការលើកលែងឡើយ បើមិនដូចនេះទេ សកម្មភាពដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការបង្ក្រាប Scam Online មិនអាចបង្ក្រាបបានទេ ប្រសិនបើយើងទាំងអស់គ្នាមិនអនុវត្តច្បាប់ឱ្យបានពេញលេញ។ ដូចនេះសូមអភិបាលក្រុង-ស្រុកទាំងអស់ បន្តការខិតខំក្នុងការគ្រប់គ្រងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្លាំងៗបន្ថែមទៀត បង្កើតបណ្ដាញឱ្យបានច្រើន រិះរកវិធានការបន្ថែមដើម្បីទប់ស្កាត់កុំឱ្យមាន Scam Online កើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយដាក់កម្មវិធីត្រួតពិនិត្យទីតាំងដែលមានការសង្ស័យជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានណែនាំដល់ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បញ្ហាអំពើហិង្សាក្នុងគ្រួសារ ដែលតែងតែកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ឈានដល់កង្កររបួសស្នាម ឬបាត់បង់អាយុជីវិតជាដើម ដែលធ្វើឱ្យកើតមានសោកនាដកម្មកើតឡើងក្នុងក្រុមគ្រួសារ ដូច្នេះអាជ្ញាធររបស់យើង ត្រូវខិតខំផ្សព្វផ្សាយ អប់រំ អំពីបញ្ហាអំពើហិង្សាក្នុងគ្រួសារ ពិសេសត្រូវកំណត់គោលដៅ ឬមុខសញ្ញាដែលអាចឈានដល់កើតមានអំពើហិង្សាណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ