ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ
Thu,21 May 2026 (Time 01:39 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ
================
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ សម្ដេចធិបតីបានសម្ដែងការអបអរសាទរចំពោះសមិទ្ធផលដ៏ស្តឹមស្កៃថ្មីសន្លាងនេះ ដែលស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ សមិទ្ធផលដ៏ធំធេងនេះ គឺបានកើតឡើងពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមនឹងក្រុមហ៊ុនសាងសង់ក្នុងស្រុកដែលមានវិស្វករ និងស្ថាបត្យករភាគច្រើនសុទ្ធតែជាកូនខ្មែរ ដោយបានគិតគូរគ្រប់ជ្រុងជ្រោយទាំងសោភ័ណ្ឌភាព បច្ចេកវិទ្យាទំនើប និងមានសេវាកម្មជាច្រើនអាចបម្រើជូនដល់អតិថិជន។ សមិទ្ធផលនេះអាចសម្រេចបាន គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលមានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួមដល់ជាតិមាតុភូមិទាំងមូល ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់នូវបាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព និងកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវក្ដីសង្ឃឹម និងការចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងន័យនេះ ការកៀរគរប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុងនិងពន្ធគយ គឺជារឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលក្នុងទសវត្សរ៍ចុងក្រោយនេះ ចំណូលពន្ធដារមានការកើនឡើងគួរឱ្យកត់សម្គាល់ និងបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់, ស្ពាន, អគារ, សាលារៀន, មន្ទីរពេទ្យ ព្រមទាំងកៀរគរទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់ក្នុងការជម្នះរាល់បញ្ហាប្រឈម សម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់និងសកលលោក សំដៅការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

សម្តេចធិបតីក៏បានគូសបញ្ជាក់ថា ស្របតាមបញ្ចកោណយុទ្ធសាស្ត្រទី ៣ ដែលផ្ដោតលើ «ការអភិវឌ្ឍវិស័យឯកជននិងការងារ» កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលត្រូវបានចាត់ទុកថាជា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ» ដោយបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រួលដល់ធុរកិច្ច ហើយអគ្គនាយកដ្ឋានពន្ធដារបានប្រឹងប្រែងអនុវត្តនិងសម្រេចបានរួចរាល់ទាំងស្រុងនូវវិធានការចំនួន ៥៦ ដែលជាវិធានការក្រោមសមត្ថកិច្ចរបស់ខ្លួន ពោលគឺបានសម្រេច ១០០% តាំងពីដំណាច់ឆ្នាំ២០២៤ មកម្ល៉េះ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីបុរេសកម្ម រហូតធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស និងត្រូវបានជឿជាក់ ទទួលស្គាល់លើគុណភាពនិងជំនាញ ស្របតាមទិសស្លោកថា “ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច”។

សម្តេចធិបតីក៏បានថ្លែងផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានវិវត្តខ្លួនយ៉ាងខ្លាំង តាមរយៈការកែទម្រង់មុតស្រួចនិងស៊ីជម្រៅ ដោយបាន (១). អនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការពង្រឹង “អភិបាលកិច្ចល្អ” (២). ការកែទម្រង់មុតស្រួចផ្នែកគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ រួមទាំងការកែទម្រង់ច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារ, (៣). ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស, (៤). ការកែទម្រង់និងធ្វើសាមញ្ញកម្មប្រព័ន្ធពន្ធដារ, (៥). ការចូលរួមកែលម្អនិងលើកកម្ពស់បរិយាកាសធុរកិច្ចតាមរយៈការកែសម្រួលនីតិវិធីដែលធ្លាប់មានភាពស្មុគស្មាញឱ្យមានភាពសាមញ្ញនិងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និង (៦). ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងមុតស្រួច រហូតបានប្រែក្លាយរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យទៅជារដ្ឋបាលសារពើពន្ធដែលមានលក្ខណៈទំនើប និងជាស្ថាប័នរដ្ឋដែលឈានមុខមួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

មុននឹងបញ្ចប់ សម្តេចធិបតីបានលើកឡើងអំពីការកែទម្រង់ស្ថាប័ន ដោយសម្តេចធិបតីបានគូសបញ្ជាក់នូវពាក្យស្លោកសម្ដេចតេជោ ដែលធ្លាប់បានលើកឡើងថា “កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់” ដែលពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ និងគ្រប់ក្រសួង-ស្ថាប័ន។ ការកែទម្រង់ដែលល្អ គឺត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយត្រូវកំណត់គោលដៅ និងលទ្ធផលជាគោល ហើយការកំណែទម្រង់រចនាសម្ព័ន្ធ ឬប្រព័ន្ធការងារនេះ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែគឺដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងកែសម្រួលឱ្យស្របតាមស្ថានភាព នៃការប្រែប្រួលពិភពលោក បច្ចេកវិទ្យា ដោយរៀបចំប្រព័ន្ធការងារមុននឹងរៀបចំមនុស្ស។ ជាក់ស្តែង ផ្អែកលើវិធានគន្លឹះនៃការកំណែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការវិភាគមុខងារ និងកំណែទម្រង់តាមបណ្តាក្រសួង-ស្ថាប័ន គិតមកដល់ពេលបច្ចុប្បន្ន មាន ១៦ ក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាលបានធ្វើការកែសម្រួល ដោយគ្រោងនឹងកាត់បន្ថយ ៣ អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន។ ទន្ទឹមនឹងការបណ្ដុះបណ្ដាលឡើងវិញ (retrain) និងការប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់សក្តានុពល រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ (មន្ត្រីកុងត្រាបច្ចេកទេស) ដើម្បីយកធនធានពីក្រៅរាជរដ្ឋាភិបាល ឱ្យចូលទៅបំពេញការងារក្នុងក្រសួង-ស្ថាប័ន ក្នុងតួនាទីដែលចាំបាច់ ធានាប្រសិទ្ធភាពក្នុងការបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាទីបញ្ចប់, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការបង្កើតអង្គភាពសវនកម្មពិសេស ដែលជាកម្មវិធីសាកល្បងមួយ ចំណុះឱ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង្កើនប្រសិទ្ធភាព និងបង្កើនទំនុកទុកចិត្តរវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ដោយប្រែក្លាយផ្នត់គំនិតអ្នកជាប់ពន្ធ កុំឱ្យគិតថា “អ្នកបង់ពន្ធគឺជាអ្នកជាប់ទោស ឬជាអ្នកមានកំហុស ហើយអ្នកប្រមូលពន្ធគឺជាអ្នកចាប់កំហុស” ។ បន្ថែមពីនេះ ទីភ្នាក់ងារផ្ដល់សេវាកម្មពន្ធដារ អង្គភាពពន្ធដារ និងអ្នកជាប់ពន្ធ ត្រូវយល់ពីគ្នាឱ្យច្បាស់តាមគោលការណ៍ច្បាប់ និងពន្ធដារ ជាពិសេស ទីភ្នាក់ងារសេវាកម្មពន្ធដារត្រូវប្រកាន់នូវខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ សម្តេចធិបតីបានលើកទឹកចិត្តឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថលបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព គណនេយ្យភាព និងភាពប៉ាន់ប្រមាណបាន (Predictability) ព្រមជាមួយគ្នានេះ មន្ត្រីពន្ធដារ, ក្រុមហ៊ុន/សហគ្រាស, និងភ្នាក់ងារសេវាកម្មពន្ធដារ ត្រូវគោរពគោលការណ៍ច្បាប់ និងប្រកាន់ភ្ជាប់ក្រមសីលធ៌មវិជ្ជាជីវៈ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3068 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37493 នាក់
សរុប :
7203328 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ