អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីបើកវេទិកាប្រចាំឆមាសឆ្នាំ២០២៦ ស្ដីពីពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានា នៅក្នុងខេត្តកំពង់ឆ្នាំង =================នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាធិបតីបើកវេទិកាប្រចាំឆមាសឆ្នាំ២០២៦ ស្ដីពីពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានានៅក្នុងខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពី លោក សោម ធីសែន នាយកប្រតិបត្តិគ្រប់គ្រសេវាធនាគារសសធារណ: លោកជា សុខរិទ្ធិ អភិបាលរងខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងតំណាងអង្គការសមាគមន៍ក្នុងខេត្តផងដែរ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលទាំងក្នុងស្រុក និងក្រៅស្រុកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់និង គាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋាន និងសហគមន៍ដាច់ស្រយាល ជាមួយនឹងការធ្វើសកម្មភាពនៅក្នុងវិស័យសំខាន់ៗ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច សង្គមនៅក្នុងប្រទេសកម្ពុជា។ អង្គការសង្គមស៊ីវិលក៏ បានចូលរួមផងដែរ ក្នុងការតស៊ូមតិឲ្យមានកំណែទម្រង់ជាតិ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ច្បាប់ សេវាសង្គម បរិស្ថាន សុខុមាលភាពស្ត្រី និងកុមារ។ជាមួយគ្នានេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាល សម្រេចបាននូវ ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយ ភាពក្រីក្រ ជំរុញឲ្យប្រទេស កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយឈានឆ្ពោះទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចឲ្យបាននូវគោលដៅនេះ កំណែទម្រង់នានាជាច្រើនត្រូវបាន រៀបចំឡើង និងកំពុងជំរុញការអនុវត្ត ពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះផងដែរ ឯកសារទស្សនទាន និងគោលនយោបាយ នានា តែងបានរំលេចនូវតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលមិនអាចខ្វះបានហើយក្នុងនោះមានរួមបញ្ចូល តួនាទីរបស់អង្គការសង្គមស៊ីវិលផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ន អង្គការសមាគម មិនមែនរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងសរុបចំនួន ៣៤អង្គការ សមាគម ជាមួយគ្នានេះមានស្ថាប័នមីក្រូហិរញ្ញវត្ថុមានចំនួន១៤ ក្នុងនោះ ធនាគារមាន ចំនួន១២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន២ សហគមន៍នានាមានចំនួន ១៣៩ សហគមន៍ព្រៃឈើ ចំនួន១២ សហគមន៍នេសាទចំនួន៦៣ សហគមន៍ កសិកម្មចំនួន៦៤។កិច្ចបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះអង្គការសង្គមសុីវិល និងបានជម្រុញឱ្យអង្គការ សមាគម សហគមន៍នានាដែលបាននឹងកំពុងធ្វើសកម្មភាពក្នុងខេត្តកំពង់ឆ្នាំង ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នារឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងភាពដៃគូដោយឆន្ទៈស្មោះត្រង់ ក៏ដូចជាការបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សំដៅចូលរួមចំណែកឱ្យកាន់តែសកម្មថែមទៀត ។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង