សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល នៅវិមានរដ្នសភា================(ភ្នំពេញ)៖នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល។សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។មាត្រាទាំង១៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មនាពេលនេះមាន មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩។តាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងហេតុថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់នេះ បានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពរខាងវិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមាលើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើសនឹងការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់។ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់តាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាឯកច្ឆន្ទក្នុងសំឡេង ១១៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕
ចំនួនអ្នកទស្សនា
ឯកឧត្តម ភឺន ផល្លា សមាជិកកម្មាធិការកណ្តាល អញ្ជើញជាគណអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ៤៨០នាក់ នៅស្រុកបាភ្នំ ខេត្តព្រៃវែង
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ តាមសំណើរបស់រាជរដ្ឋាភិបាល នៅវិមានរដ្នសភា
ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ និង ១៣ឆ្នាំ របស់ប្រជាពលរដ្ឋ នៅឃុំល្វេ ស្រុកកោះសូទិន
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដើរថ្មើរជើងចម្ងាយ10Km អបអរសាទរ ខួបលើកទី៤៩ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិសាស្រ្តតេជោ-កោះថ្មX16
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ អញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មូលដ្ឋាន ហើយបានជួយឧបត្ថម្ភ និងដោះស្រាយ រាល់សំណូមពរជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក នៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានក្រើនរំលឹក ដល់មន្ត្រីគណបក្សមូលដ្ឋាន បង្កើនការបម្រើសេវា ជូនប្រជាពលរដ្ឋ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី រាត្រីកម្ពុជា ក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ដោយបានទទួលគណៈប្រតិភូជាង ១០០ប្រទេសមកចូលរួម
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បានអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យចុងក្រោយ ដើម្បីត្រៀមរៀបចំ ប្រារព្ធពិធីអបអរសាទទរ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ស្ថិតនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីបើកវេទិកាប្រចាំឆមាសឆ្នាំ២០២៦ ស្ដីពីពិគ្រោះយោបល់ ភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល សមាគម សហគមន៍នានា នៅក្នុងខេត្តកំពង់ឆ្នាំង
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរ នាពេលកន្លងមក
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ និងប្រសិទ្ធពរជ័យដល់កងទ័ពជួរមុខ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ អញ្ចើញជាអធិបតីភាព ក្នុងពិធីចុះជួបសំណេះសំណាល និងផ្តល់អាហារដល់ សិស្សពិការសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានជួបប្រជុំពិភាក្សាការងារ ជាមួយលោក MIYAKE ប្រធានក្រុមសិក្សា JICA ស្តីពីការរៀបចំ ផែនការកំពង់ផែ នែគម្រោងអភិវឌ្ឍន៍ ផែនការមេឆ្នាំ២០៥០ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្រុមហ៊ុន GAZ Group ចាប់អារម្មណ៍ និង ស្វែងរកឱកាសវិនិយោគលេីវិស័យ យានយន្តនៅកម្ពុជា
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្តម ស៊ីវ រុន បានដឹកនាំមន្ត្រីរាជការ ចំណុះខេត្តកំពង់ឆ្នាំង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ជូនវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជន ដែលបានពលី ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា នៅក្នុងខេត្តត្បូងឃ្មុំ