ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលមហោស្រព កោះពេជ្រ
Thu,25 June 2026 (Time 12:04 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
==================
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ « ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត » នៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំពីបណ្តាក្រសួង ស្ថាប័ន អង្គភាពជាសមាជិកអ.ជ.ប.គ.ញ. ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន/មន្ទីរ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អង្គទូតនៃបណ្តាប្រទេសជាមិត្ត អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គបញ្ជាការដ្ឋានកងទ័ពចំណុះក្រសួងការពារជាតិ មន្ត្រី អគ្គលេខាធិការដ្ឋានអ.ជ.ប.គ.ញ. សរុបចំនួន ៣២៨៧នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភានេះ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឲ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន។
ក្នុងនោះ មានការប្រារព្ធទិវាទាំងនៅថ្នាក់ជាតិ និងតាមបណ្ត ខេត្តទាំង២៤ ព្រមទាំងខិតខំបញ្ជ្រាបការងារនេះ ទៅតាមវិស័យសំខាន់ៗ ដូចជា នៅឆ្នាំ២០២៤ បញ្ជ្រាបតាមវិស័យសិល្បៈ ដែលមានការប្រគំតន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំ និងនៅឆ្នាំ២០២៥ បញ្ជ្រាបតាមវិស័យកីឡា ដែលមានប្រកួតបាល់ទះមិត្តភាពអន្តរជាតិ និងនៅឆ្នាំ២០២៦នេះ បញ្ជ្រាបតាមការចូលរួមប្តេជ្ញារបស់សិស្សានុសិស្ស និងយុវជន។
ដើម្បីបន្តនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព លើដំណើរបេសកកម្មដ៏មាន អត្ថន័យនេះ និងដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវា គឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន៖
*១៖ សូមធ្វើការអំពាវនាវ ដល់សង្គមជាតិទាំងមូល សូមបន្តនូវវប្បធម៌ដ៏ប្រពៃដែលយើង បានបង្កើតឡើង គឺការបំផុសចលនាជាតិ និងស្មារតីរួម ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ មានវិធីច្រើនណាស់ ដែលសង្គមជាតិទាំងមូល អាចរួមចំណែកក្នុងការងារនេះ ពីព្រោះថា ពាក្យថា ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានអត្ថន័យធំធេងណាស់ មិនមែនសំដៅតែលើ ការបង្ក្រាបនោះទេ គឺមានការងារផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ ការងារ ព្យាបាលនិងស្ដារនីតិសម្បទា ការងារទំនាក់ទំនងអន្តរជាតិ ការងារទំនាក់ទំនងសាធារណៈ
*២៖ យុវជន យុវនារី សិស្សានុសិស្ស និងនិស្សិត ត្រូវបន្តពង្រឹងការសិក្សា អភិវឌ្ឍជំនាញ សីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ គុណវុឌ្ឈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អ ក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍។ សិស្សានុសិស្ស យុវជន យុវនារី ក្មួយៗ ជនរួមជាតិទាំងអស់ សូមចាប់ផ្ដើមបំផុសគំនិតច្នៃប្រឌិតថ្មីៗ ដែលអាចចូលរួមបម្រើដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
*៣៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិកឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ អភិបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខ្លួន ដោយត្រូវអនុវត្ត ការចុះធ្វើរដ្ឋបាលជាប់ប្រចាំ លើទីតាំងដែលសង្ស័យ និងចាត់វិធានការរដ្ឋបាលនិងច្បាប់តឹងរ៉ឹង, ត្រូវដោះស្រាយទាន់ពេល រាល់បណ្ដឹងពីករណីគ្រឿងញៀនដោយផ្ទាល់ ឬ តាម App NoDrug ក្តី, ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឲ្យមានរបៀបរៀបរយ ជៀសវាងឱ្យមានការប្រព្រឹត្តអំពើអបាយមុខ និងការសេពគ្រឿងញៀន

*៤៖ លើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិនានា សូមចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កន្លងទៅវិស័យឯកជនបានចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមឧបត្ថម្ភកម្មវិធីនានា ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តទទួលកិច្ចសហការ ឧបត្ថម្ភគាំទ្រ និងចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀត ជាមួយវិស័យជាច្រើនទៀតនាពេលអនាគតខាងមុខនេះ
*៥៖ សូមឲ្យគោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង បន្តជាគោលការណ៍ និងស្មារតីរបស់ជាតិទាំងមូល ដោយមិនត្រឹមតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលការណ៍រួមរបស់សង្គមជាតិយើងទាំងមូល។
*៦៖ មាតាបិតា និងអាណាព្យាបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ថែទាំ និងតាមដានកូនចៅរបស់ខ្លួន ដោយចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនា ការស្តាប់ និងការប្រឹក្សាយោបល់ជាប្រចាំ។ គ្រួសារគឺជារបងការពារដំបូង និងសំខាន់បំផុតសម្រាប់កុមារ និងយុវជន ដូច្នេះមាតាបិតាត្រូវស្វែងយល់អំពីការវិវត្តរបស់កូនចៅ ទាំងផ្នែកការសិក្សា ទំនាក់ទំនងសង្គម និងសកម្មភាពលើបណ្ដាញអនឡាញ ដើម្បីអាចរកឃើញសញ្ញាប្រឈម និងអន្តរាគមន៍ បានទាន់ពេលវេលា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមយើង នឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលយើងប្រាថ្នាចង់បាន ដោយស្របតាមប្រសាសន៍ដ៏ថ្លៃថ្លរបស់សម្ដេចធិបតី ដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹង ត្រូវផ្លាស់ប្តូរពីពាក្យថា «វែកចក» ទៅជា «ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ» ប្រែក្លាយសង្គមជាតិមួយ ទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ជាប្រទេសជាតិមួយដែលមានកម្លាំងចលករប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏រឹងមាំ មោះមុតខ្លាំងក្លាពីគ្រប់វិស័យ ប្រកបដោយឆន្ទៈស្មារតីខ្ពស់ និងការ ឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ស្របតាមខ្លឹមសារស្នូលនៃប្រធានបទទិវារបស់យើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1029 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18267 នាក់
សរុប :
7182461 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង