ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៌ជំនាញសិក្សា និងការងារ នៅសាលាតិចណូ
Sun,28 June 2026 (Time 12:49 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៌ជំនាញសិក្សា និងការងារនៅសាលាតិចណូ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយអំពីឱកាសការងារ និងតម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬបន្ថែមុខវិជ្ជា ។

ក្នុងពិធីបើកការតាំងពិព័រណ៍ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក បានឱ្យដឹងថា ពិព័រណ៍នេះ ប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក របស់សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា ។
លោកស្រីបានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន ៣៣ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន២ ជាមួយនឹងមានវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនានេះ ។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវចាប់យកឱកាសពីការតាំងពិព័រណ៍ ស្ដាប់ការពន្យល់ ស្ដាប់បទពិសោធន៍ពីអតីតនិស្សិត ឬការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់ និងសួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង ។

ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” លោកជំទាវបណ្ឌិតបានពន្យល់ថា អន្តរកាលសំដៅដល់ការផ្លាស់ប្តូរឥតឈប់ឈរមានដូចជាការរីកចម្រើនផ្នែកបច្ចេកវិទ្យា ទីផ្សារការងារជាដើម ហើយមិនមែនជាពេលវេលាដែលយើងត្រូវខ្លាចនោះទេ គឺជាពេលដែលយើងត្រូវរៀបចំខ្លួនឱ្យបានល្អ។ អ្នកដែលមានចំណេះដឹងប៉ុន្តែមិនបន្តការរៀនសូត្រ គឺអាចនឹងត្រូវបានបោះបង់ចោលដោយការផ្លាស់ប្តូរនេះ។ ប៉ុន្តែអ្នកដែលមានចំណេះដឹង មានជំនាញ មានសីលធម៌ មានការបត់បែន និងមានស្មារតីរៀនរហូត គឺអាចប្រែក្លាយការផ្លាស់ប្តូរនេះ ទៅជាឱកាសថ្មី ដើម្បីរីកចម្រើនទៅមុខ។ លោកជំទាវបណ្ឌិត ក៏បានជំរុញបន្ថែមដល់ប្អូនៗដែលមានសញ្ញាបត្រ ឬ រៀនចប់ ត្រូវតែមានការធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ និងត្រូវមានជំនាញអនុវត្ត ជំនាញឌីជីថល ជំនាញបច្ចេកទេស ជំនាញវិភាគ ការគិត និងការដោះស្រាយជាប្រចាំ ដើម្បីសម្របខ្លួននៅក្នុងអន្តរកាលដែលចេះតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យយុវតីទាំងអស់ត្រូវមានភាពក្លាហាន ជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ ព្រោះថាស្ត្រីក៏មានសមត្ថភាពធ្វើបានដូចបុរសដែរ ហើយពេលខ្លះធ្វើបានល្អជាបុរសទៅទៀត។

បន្ថែមសម្រាប់ លោកជំទាវបណ្ឌិត ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ?

ជាមួយនេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន៖

១. ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង
២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ
៣ ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ
៤. ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច
៥. ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3455 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18063 នាក់
សរុប :
7180620 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង