ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃបឹងទន្លេសាប
Mon,29 June 2026 (Time 02:33 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេនអគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្តក្នុងការអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តជុំវិញបឹងទន្លេសាប តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តក្នុងភូមិសាស្ត្រជុំវិញបឹងទន្លេសាប មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១៨ខែកន្លងមកនេះ ដោយក្នុងនោះកងកម្លាំងចម្រុះដែលមានយោធាជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទ និងអាជ្ញាធរដែនដីបានសហការគ្នាយ៉ាងសកម្មដោយមានប្រជាពលរដ្ឋចូលរួមក្នុងការចុះល្បាត ឃាត់ខ្លួនជនល្មើស ដកហូត និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនករណីរហូតធ្វើឱ្យមហាជនសរសើរនិងសាទរនូវលទ្ធផលទប់ស្កាត់-បង្ក្រាបបទល្មើសនេសាទរហូតដល់បច្ចុប្បន្ននេះសំបូរត្រីឡើងវិញ។

មានប្រសាសន៍ណែនាំនិងបូកសរុបនៅក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គមេបញ្ជាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងចម្រុះ អាជ្ញាធរខេត្តទាំង៥ និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិ និងមច្ឆជាតិដ៏មានតម្លៃរបស់ជាតិប្រកបដោយជោគជ័យ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានដាក់ចេញនូវវិធានការ និងទិសដៅការងារចំពោះមុខយ៉ាងម៉ឺងម៉ាត់ រួមមាន៖
១.គោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល៖ ត្រូវចូលរួមគាំទ្រ និងអនុវត្តបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទត្រី ព្រៃឈើ និងទន្ទ្រានដី
២.កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទត្រូវរួមគ្នាស្រាវជ្រាវបង្ក្រាបបទល្មើស កសាងសំណុំរឿង បញ្ជូនជនល្មើសដើម្បីផ្ដន្ទាទោសតាមច្បាប់
៣.ត្រូវធ្វើការអប់រំឱ្យប្រជាពលរដ្ឋយល់អំពីច្បាប់ស្ដីពីជលផលដើម្បីឱ្យពួកគាត់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស
៤.ត្រូវបន្តស្រាវជ្រាវដកហូតឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ឆក់ និងមងក្រឡាញឹក
៥.កម្លាំងសមត្ថកិច្ចទាំងអស់គឺជាកម្លាំងសាមគ្គីភាព មានឆន្ទៈ មនសិការក្នុងអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់

ជាមួយនេះ ឯកឧត្តម អគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា មិនត្រូវឱ្យមានការពាក់ព័ន្ធ ឬកិច្ចការពារពីសំណាក់មន្ត្រីអាជ្ញាធរ ឬកងកម្លាំងណាម្នាក់ជាមួយជនល្មើសឡើយ បើរកឃើញថាមានការកាង ឬឃុបឃិត ត្រូវអនុវត្តវិន័យកងទ័ព និងទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន។ ចំពោះឧបករណ៍នេសាទខុសច្បាប់មួយចំនួនមិនត្រូវយកបម្រើឱ្យបេសកកម្មបង្ក្រាបបានទេ គឺត្រូវបំផ្លាញចោលភ្លាម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3391 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17999 នាក់
សរុប :
7180556 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង