ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជានារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fan Jinsheng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Shanghai Hantang Shipping (SHS) Co., Ltd. និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមប្រឹក្សាភិបាលបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មឡូជីស្ទិក និងនាវាចរណ៍ដ៏ឈានមុខគេ ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ នៃប្រទេសចិន។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុន គឺផ្តោតលើការដឹកជញ្ជូនតាមផ្លូវសមុទ្រ, ការសាងសង់ និងរចនានាវា, ព្រមទាំងផ្គត់ផ្គង់សេវាកម្មឡូជីស្ទិកពីដើមដល់ចប់ (End to End Logistics)។ លោកប្រធានក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ដោយមើលឃើញអំពីសក្តានុពល និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើននៅកម្ពុជា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ, ផ្អែកលើសក្តានុពលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យឡូជីស្ទិកនៅកម្ពុជា, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានកសាងព្រែកជីកហ្វូណនតេជោ។ លោកប្រធានបានបន្ថែមថា ព្រែកជីកហ្វូណនតេជោ មានសក្តានុពលដ៏ធំធេងក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ពិសេសលើវិស័យឡូជីស្ទិក និងការដឹកជញ្ជូនតាមនាវាចរណ៍។ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងការស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យឡូជីស្ទិកជាវិស័យដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែប្រសើរឡើង ក្នុងទិសដៅពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា ការកសាងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្ដួចផ្ដើមជាប្រវត្តិសាស្ត្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ដែលនឹងផ្លាស់ប្តូរជាមូលដ្ឋាននូវទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លូវទឹកក្នុងស្រុកទៅកាន់តំបន់ឆ្នេរសមុទ្រ។ សម្ដេចធិបតីបានសង្កត់ធ្ងន់បន្ថែមថា កម្ពុជាមិនត្រឹមតែកសាងព្រែកជីកជារូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងកសាងនូវច្រករបៀងសេដ្ឋកិច្ចដ៏ឆ្លាតវៃ និងទំនើប ផងដែរ។ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាពិភាក្សាការងារឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគជាក់ស្ដែងនៅកម្ពុជា៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ