ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត»
Wed,29 July 2026 (Time 07:07 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត»

នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះប្រជាពលរដ្ឋខេត្តកណ្តាល ដែលទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ព្រមទាំងបានសម្តែងការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋបាលខេត្តកណ្តាល មន្ត្រីបច្ចេកទេសក្រុមវាល, និងមន្ត្រីស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញការងារវាស់វែង និង ចុះបញ្ជីដីធ្លី ក្នុងខេត្តកណ្តាល ឱ្យបានចប់ជាស្ថាពរ។ ក្នុងអាណត្តិទី៧នេះ, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបញ្ចប់ការងារវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។ គិតមកដល់ពេលនេះ យើងបានវាស់វែងក្បាលដីបន្ថែម ចំនួន ៦,៣ លានក្បាលដី ដែលនាំឱ្យការវាស់វែងក្បាលដីសរុបកើនដល់ជិត ១៤ លានក្បាលដី។ ជាមួយគ្នានេះ, យើងបានចេញបណ្ណបន្ថែមចំនួន ២,៦ លានបណ្ណ (សរុបជិត ១០ លានបណ្ណ) និងបានចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច។ យើងគ្រោងនឹង បញ្ចប់ការងារនេះទាំងស្រុងនៅឆ្នាំ២០២៧ ខាងមុខ។

ក្នុងវិស័យដីធ្លី, រាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ក្នុងឆ្នាំ២០២៦ និង បញ្ចប់ការចែកបណ្ណក្នុងឆ្នាំ២០២៧ ។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុសាសន៍ឱ្យបន្តរៀបចំ ប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែង, ការអនុវត្ត «ទស្សនាទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» ព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ច។ ពិសេសសម្រាប់ខេត្តកណ្តាល, សម្តេចធិបតី បានគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនេះឱ្យទៅជា «ខ្សែក្រវាត់គាំទ្រ សន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ភស្តុភារកម្ម ស្បៀង និងលំនៅឋាន» ដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាល ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំប្រើប្រាស់ដីឱ្យអស់សក្តានុពល។

សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាកកស្ទះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, រាជរដ្ឋាភិបាល បានដាក់ចេញនូវដំណោះស្រាយចំនួន ៨ ចំណុច រួមមាន៖ (១) ជំរុញការរៀបចំប្រព័ន្ធ Centralized Database Management System ឱ្យបានឆាប់ដើម្បីធ្វើការចែករំលែកទិន្នន័យតាមរយៈប្រព័ន្ធអក្សូឡស៊ី (API) មកអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីងាយស្រួលនិងមានភាពប្រទាក់ក្រឡាក្នុងការដំណើរការឯកសារនីមួយៗឱ្យបានឆាប់, (២) រដ្ឋបាលសុរិយោដីត្រូវជំរុញ និងពន្លឿននូវដំណើរការចុះបញ្ជីឱ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬទំនាក់ទំនងផ្ទាល់ទៅម្ចាស់អចលនទ្រព្យនិងជំរុញឱ្យមកបំពេញនីតិវិធីឱ្យបានឆាប់រហ័ស, (៣) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរក ដំណោះស្រាយនិងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋនិងធនាគារអាចធ្វើការផ្លាស់ប្តូរបណ្ណ ឬឯកសារដែលជាប់បន្ទុកមកដកយកបណ្ណកម្មសិទ្ធិដើម្បីបន្តសុពលភាពឯកសារធានាកម្ចីបាន ជាងទុកឱ្យមានការកកស្ទះ នៅរដ្ឋបាលសុរិយោដី, (៤) ផ្តល់ការអនុគ្រោះព្យួរការអនុវត្តពន្ធបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ពន្ធប្រថាប់ត្រាដែលត្រូវទទួលរងពិន័យស្មើនឹង ១០០% នៃប្រាក់ពន្ធដែលត្រូវបង់រហូតដល់ដំណាច់ឆ្នាំ២០២៧, (៥) ពន្យាសុពលភាពនៃសេចក្តីជូនដំណឹង លេខ ៣៦៧ សជណ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយអនុញ្ញាតឱ្យបង់ពន្ធប្រដាប់ត្រាតែមួយដងលើកចុងក្រោយ រហូតដល់ចុងខែកក្កដា ឆ្នាំ២០២៦, (៦) អនុញ្ញាតឱ្យបង់ពន្ធប្រថាប់ត្រា និងពន្ធលើអចលនទ្រព្យចំពោះសំណង់ ដោយចាប់ផ្តើមពីឆ្នាំសាងសង់ជាក់ស្តែងដែលមានលិខិតអនុញ្ញាតសាងសង់ ឬមានការបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច ជាងការកំណត់ចាប់ពីពេលផ្ទេរសិទ្ធិដំបូងដែលអចលនទ្រព្យពុំទាន់មានសំណង់នៅឡើយ ឱ្យតែមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានច្បាស់លាស់, (៧) ឯកភាពឱ្យពិនិត្យពិចារណាលទ្ធភាពពន្យារការអនុវត្តកម្រៃសេវាស្របតាមប្រកាសអន្តរក្រសួងលេខ ១៨៦ សហវ.ប្រក.អទច ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឬផ្តល់ការសម្រួលកម្រៃសេវាសុរិយោដីក្នុងកម្រិតទាបណាមួយដើម្បីប្រជាពលរដ្ឋ មានលទ្ធភាពក្នុងការបង់និងអាចបន្តដំណើរការនីតិវិធីក្នុងការទទួលបានបណ្ណកម្មសិទ្ធិ។ (៨) អនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលម្ចាស់កម្មសិទ្ធិជាយោធិន ដែលចូលរួមក្នុងសមរភូមិជួរមុខ ដោយមានការបញ្ជាក់អត្តសញ្ញាណ និងតួនាទីភារកិច្ចពីអង្គភាពសាម៉ីថាពិតជាបានចូលរួមបម្រើការងារនៅសមរភូមិជួរមុខពិតមែន ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត» ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែ ជាមូលដ្ឋាននៃជម្រក, មូលដ្ឋាននៃអាជីវកម្ម, មូលដ្ឋាននៃការវិនិយោគ និង ជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី គឺជាការបើកទំព័រថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការកើនឡើងនៃតម្លៃដីធ្លី, ការស្នើសុំឥណទានផ្លូវការ, ការប្រកបអាជីវកម្មគ្រួសារ និងការទាក់ទាញវិនិយោគ។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ, សម្តេចធិបតី បានឱ្យដឹងថា បានណែនាំឱ្យរៀបចំការដំឡើងស័ក្តិ និងធ្វើមេដាយពិសេសជូនដល់វីរយុទ្ធជន និង វីរនគរបាល ដែលបានបំពេញភារកិច្ចឈរជើងការពារព្រំដែន ជាពិសេសអ្នកដែលបានចូលរួមប្រយុទ្ធ ៥ថ្ងៃ និង ២១ថ្ងៃ នាពេលកន្លងទៅ ព្រមទាំងបានអរគុណប្រជាពលរដ្ឋទូទាំងប្រទេសដែលបានរួមសាមគ្គីគ្នាគាំទ្រដល់វីរកងទ័ពយើង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការការពារជាតិទាមទារឱ្យជាតិយើងខ្លាំង តាមរយៈសេដ្ឋកិច្ច និងជីវភាពប្រជាជនរឹងមាំ។ ទន្ទឹមនឹងនេះ, ស្មារតីជាតិនិយម ដែលកើតចេញពីសង្គ្រាមនៅព្រំដែន នឹងធ្វើឱ្យកម្ពុជាកាន់តែរឹងមាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ព្រោះនេះជាផលប្រយោជន៍រួមរបស់ជាតិ។ លើសពីនេះ, រាល់បញ្ហាដែលបានកើតឡើង ជាកម្លាំងចិត្តជំរុញឱ្យរាជរដ្ឋាភិបាលធ្វើការវះកាត់ និងដាក់ចេញនូវវិធានការមុតស្រួចជាក់ស្តែង ដើម្បីឱ្យជាតិកាន់តែរឹងមាំពីមួយអាណត្តិទៅមួយអាណត្តិ។

មុននឹងបញ្ចប់, សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានបញ្ជាក់សាជាថ្មីថា គោលនយោបាយកែទម្រង់ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តតាំងពីដើមអាណត្តិ គឺនៅដដែល ដោយគ្មានការលុបបំបាត់ក្រសួងស្ថាប័នណាមួយឡើយ។ ប៉ុន្តែ ក្រសួងស្ថាប័ននីមួយៗ ត្រូវធ្វើការវិភាគមុខងារ ដែលអាចនឹងមានការកាត់បន្ថយនាយកដ្ឋានមួយចំនួន សំដៅពង្រឹង និងសម្រួចឱ្យចំគោលដៅ ស្របតាមការវិវឌ្ឍនៃសង្គម- សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ ព្រមទាំងពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ការកែទម្រង់នេះគឺស្របទៅនឹងអភិក្រម “ការពង្រឹង ជាជាងពង្រីក” ដោយធ្វើយ៉ាងណាឱ្យក្រសួងស្ថាប័នកាន់តែរឹងមាំ និងកាន់តែមានប្រសិទ្ធភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1629 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18867 នាក់
សរុប :
7183061 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង