ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ដល់មាតុប្រទេសវិញ ដោយព្រះរាជសុខសុវត្ថិភាព
Fri,03 July 2026 (Time 04:44 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ដល់មាតុប្រទេសវិញដោយព្រះរាជសុខសុវត្ថិភាព
===============
នារសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាងនិវត្តន៍ដល់មាតុប្រទេសវិញដោយព្រះរាជសុខសុវត្ថិភាព។

មានវត្តមានអញ្ជើញទទួល ព្រះរាជដំណើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាឱកាសនោះ រួមមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី ក្នុងអំឡុងពេលអវត្តមានរបស់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, សម្តេច ឯកឧត្តម លោកជំទាវ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងព្រះរាជវង្សានុវង្សយ៉ាងច្រើនកុះករ។

កូនចៅប្រជានុរាស្ត្រទូទាំងប្រទេស មានសេចក្តីត្រេកអរយ៉ាងក្រៃលែងជាទីបំផុត ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទទួលបានជោគជ័យ ក្នុងការពិនិត្យ ថែទាំព្រះរាជសុខភាព ដោយក្រុមគ្រូពេទ្យជំនាញ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់ជាទីបំផុត។

កូនចៅទាំងអស់ សូមលំឱនកាយក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ បវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទាំងទ្វេ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូប រស់នៅក្នុងសុខសន្តិភាព វិបុលភាព និងសុភមង្គល ជានិរន្តរ៍តរៀងទៅ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
244 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
20919 នាក់
សរុប :
6984604 នាក់

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ចើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការងាររបស់អគ្គបញ្ជាការដ្នាន នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ គណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារ សម្រាប់ខែសីហា ឆ្នាំ២០២៦

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ ខេត្តកំពង់ចាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង តម្លៃជាង ២៥០លានដុល្លារអាមេរិក នឹងលេចចេញជារូបរាង នៅក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ប្រចាំខែកក្កដា ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារមបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា

ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងជំនួបសម្តែងការគួរសម និងពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Guangxi Land and Resources Planning and Design Group Co., Ltd.

លោក ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងក្រុមការងារ អញ្ជើញដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ តាមទំនៀមទំលាប់ ប្រពៃណីដូនតាខ្មែរ ចំនួន៣វត្ត ក្នុងស្រុកស្ទឹងត្រង់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅសណ្ឋាគារ Hyatt Regency Phnom Penh

ឯកឧត្តម រិន វីរ: និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត»

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី៩៩ ទិវាបង្កេីតកងទ័ព រំដោះប្រជាជនចិន នៅសណ្ឋាគារ Shangri-La Phnom Penh

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ ប្រចាំខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការ ភស្តុភារ អគ្គបញ្ជាការដ្ឋាន