កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ «ចំប៉ីមាស» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជនរាជធានីភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងមួយកន្លែងឈ្មោះ «ចំប៉ីមាស» មានទីតាំងស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន(ពេស្យាចារកុមារ)។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន ៣៤នាក់ (ស្រី៣១នាក់) ក្នុងនោះមានអនីតិជន ០៥នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។បច្ចុប្បន្នជនរងគ្រោះ និងអ្នកពាក់ព័ន្ធត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។ ចំពោះជនរងគ្រោះបន្ទាប់ពីបញ្ចប់ការសាកសួររួចរាល់នឹងត្រូវបញ្ជូនទៅកាន់មន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការគាំពារ និងកិច្ចគាំទ្រនានាតាមផ្លូវច្បាប់ ចំណែកជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាកា។អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។ សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
ចំនួនអ្នកទស្សនា
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ «តារា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាព កេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម JIANG Gupli អគ្គនាយក នៃអគ្គនាយកដ្ឋានស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ នៃក្រសួងសន្តិសុខសារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីការទប់ស្កាត់លំហូរគ្រឿងញៀន នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់លោកសាស្ត្រាចារ្យ បណ្ឌិត MORICHI Shigeru អ្នកប្រឹក្សាជាន់ខ្ពស់ សម្រាប់ការស្រាវជ្រាវ នៃវិទ្យាស្ថានស្រាវជ្រាវដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (JTTRI) មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបទីតាំងឈ្មោះ ចំប៉ីមាស ពាក់ព័ន្ធករណីសង្ស័យបង្កប់ សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីបើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តក្របខណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស 2024-2028
ឯកឧត្តម លូ គីមឈន់ ប្រតិភូរាជរដ្នាភិបាលកម្ពុជា អញ្ចើញចូលរួមពិធីចុះហត្ថលេខារួមគ្នា លើកិច្វព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ កញ្ចប់ឥណទានទី២
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសទី៥ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន នៅសាលប្រជុំធំកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមលូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សមូលដ្ឋានស្រុកស្រីសន្ធរ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត សម្រាប់ឆមាសទី២
ឯកឧត្តមលូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្នាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត សម្រាប់ឆមាសទី២
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អញ្ចើញចុះសាកសួរទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ដល់តាមខ្នងផ្ទះ ចំនួន២០គ្រួសារ ក្នុងឃុំអារក្សត្នោត
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកមរណទុក្ខដោយក្ដីសោកស្ដាយបំផុត ចំពោះមរណភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងស្រុកស្ទឹងត្រង់
ឯកឧត្តម លូ គីមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញប្រគេនទៀនវស្សា និងគ្រឿងឧបភោគដល់ព្រះសង្ឃ វត្តទាំង៥២ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី កិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញចូលរួមកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រចាំខែកក្កដា និងទិសដៅខែសីហា ២០២៦
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃនប់ អញ្ចើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតនៅសាលាស្រុកកញ្ជៀច ខេត្តព្រៃវែង