ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា
Sat,15 August 2026 (Time 12:11 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាឧបត្ថម្ភ ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាល និងចូលរួមពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភចំនួន 1,044,100 USD (មួយលាន សែសិបបួនពាន់ មួយរយដុល្លារអាមេរិកគត់) ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជបណ្តាំសួរសុខទុក្ខដោយសេចក្តីនឹករលឹករបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា រួមទាំងប្រសាសន៍សួរសុខទុក្ខនិងថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ សមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា រួមទាំងអង្គពិធីទាំងមូលដែលមានវត្តមាននៅពេលនេះ។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់ សភាពាណិជ្ជកម្មកម្ពុជា ដែលបានឧបត្ថម្ភថវិកា និងថែមទាំងប្តេជ្ញាចិត្តជួយកៀរគរ និងគាំទ្របន្ថែមដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាកម្លាំងជួយដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងមនុស្សធម៌ និងជាកម្លាំងសង្គមដ៏ធំមួយសម្រាប់ប្រទេសជាតិ ព្រោះថាការរីកចម្រើនពិតប្រាកដ មិនមែនស្ថិតលើផលប្រយោជន៍របស់បុគ្គល ក្រុមហ៊ុន ឬ ស្ថាប័នមួយប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងសមត្ថភាពដែលយើងអាចជួយអ្នកដទៃបានឱ្យធូរស្រាលពីទុក្ខលំបាក និងនាំមកនូវសេចក្តីសង្ឃឹមឡើងវិញ។ ជាក់ស្តែង ថវិកានៅថ្ងៃនេះ អាចផ្តល់នូវលទ្ធភាពដ៏មានតម្លៃបន្ថែមដល់កាកបាទក្រហមកម្ពុជា សម្រាប់បន្តនាំយកជំនួយ ក្តីសង្ឃឹម និងភាពកក់ក្តៅទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ ដែលនេះជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីខ្មែរស្រឡាញ់ខ្មែរ។

ជាការបញ្ជាក់បន្ថែម លោកជំទាវបណ្ឌិត បានរម្លឹកថា កាកបាទក្រហមកម្ពុជាដោយស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើបេសកកម្មមនុស្សធម៌របស់ខ្លួនដោយឈរលើគោលការណ៍មនុស្សធម៌ មិនរើសអើងពូជសាសន៍ ជំនឿ និន្នាការនយោបាយ ឬ ឋានៈសង្គមអ្វីឡើយ គឺកាកបាទក្រហមកម្ពុជា តែងតែចុះជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះមហន្តរាយ គ្រួសារក្រីក្រ ចាស់ជរា ពលករចំណាកស្រុក ជនភៀសសឹក យោធិនដែលរងរបួស និងក្រុមគ្រួសាររបស់វីរយុទ្ធជនពលីផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4090 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18698 នាក់
សរុប :
7181255 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង