គណៈកម្មការទី៧ នៃរដ្ឋសភា និងក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ ជំរុញយុទ្ធសាស្ត្រគន្លឹះស្តារ និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា=================វិមានរដ្ឋសភា៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងដាក់ចេញទិសដៅយុទ្ធសាស្ត្រស្តារកំណើនវិស័យទេសចរណ៍ឡើងវិញ។ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានជម្រាបជូនអង្គប្រជុំអំពីស្ថិតិទេសចររយៈពេល ៧ខែ ដើមឆ្នាំ២០២៦ ដែលកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត ២លាននាក់ (១.៩៩៧.៨២១នាក់)។ ចំពោះមុខស្ថានភាពប្រឈម រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើន រួមមាន ការលុបចោលលក្ខខណ្ឌតម្រូវមិនចាំបាច់មួយចំនួន ការលើកលែងការពិន័យហួសសុពលភាព និងពន្យារសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ដល់ ៣ឆ្នាំ ព្រមទាំងសម្រួលការប្តូរក្រដាសប្រាក់ដុល្លារចាស់-រហែក។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានគាំទ្រកញ្ចប់ឥណទាន ៥០លានដុល្លារ តាមរយៈធនាគារ SME ជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប បន្តលើកលែងពន្ធប្រចាំខែ (លើកលែង VAT និងអាករលើការស្នាក់នៅ) ដល់ដំណាច់ឆ្នាំ២០២៦ និងសម្រួលការធ្វើដំណើរតាមរយៈប្រព័ន្ធ Cambodia e-Arrival ការបញ្ចុះតម្លៃទិដ្ឋាការ ការសាកល្បងលើកលែងទិដ្ឋាការ ៤ខែ ជូនពលរដ្ឋចិន ការកាត់បន្ថយតម្លៃសំបុត្រយន្តហោះ និងការបត់បែនម៉ោងទស្សនា-ថតរូបនៅរមណីយដ្ឋានអង្គរជាដើម។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទិសដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៦ របស់ក្រសួង ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន រួមមាន៖ ការបង្កើនភាពជឿជាក់តាមរយៈយុទ្ធនាការ «នាំរូបភាពកម្ពុជាទៅកាន់ពិភពលោក» (Bring Cambodia to the World) ការពង្រឹងទីផ្សារចាស់ និងធ្វើពិពិធកម្មទីផ្សារថ្មីៗ , ការជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិ កែច្នៃ និងសាសនា ការលើកកម្ពស់ស្តង់ដារសេវាកម្ម និងបណ្តុះបណ្តាលធនធានមនុស្សក្រោមទិសស្លោក «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ការជំរុញបរិវត្តកម្មឌីជីថលតាមរយៈប្រព័ន្ធ Visit App Cambodia គេហទំព័រ និងប្រព័ន្ធ CamDX ព្រមទាំងការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងរដ្ឋ និងឯកជន ក្រោមអភិក្រម «ជួយគ្នាជាប្រព័ន្ធក្នុងអង្គតែមួយ»។ជាការឆ្លើយតប ឯកឧត្តម ប៉ា សុជាតិវង្ស និងតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា បានសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវិធានការកែទម្រង់គ្រប់ជ្រុងជ្រោយរបស់ក្រសួងទេសចរណ៍។ អង្គប្រជុំទាំងមូលក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ទាំងលើទិដ្ឋភាពច្បាប់ និងថវិកា ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព សុវត្ថិភាព និងភាពទាក់ទាញជានិរន្តរ៍នៅលើឆាកអន្តរជាតិ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ