ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ចើញកិច្ចប្រជុំអន្ដរក្រសួង ពិភាក្សាលើការរៀបចំក្របខណ្ឌ ការងាររួមក្នុងការអនុម័ត គម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការ លើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា
Thu,27 August 2026 (Time 10:29 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ចើញកិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការរៀបចំក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា
==============
នៅថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំអន្ដរក្រសួងពិភាក្សាលើការរៀបចំក្របខណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមនូវរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួលនិងច្បាស់លាស់ ជាការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់អតិថិជន ដែលមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនតម្រូវឱ្យអតិថិជនទៅស្ថាប័នជំនាញច្រើនកន្លែង ខាតពេលវេលា និងបង្កភាពស្មុគស្មាញ កាត់បន្ថយហានិភ័យដូចទៅនឹងគម្រោងមួយចំនួនដែលក្រសួងបាននិងកំពុងដោះស្រាយនាពេលបច្ចុប្បន្ននេះ។ ឆ្លើយតបទៅនឹងការងារនេះ ក្រសួងដ.ន.ស បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធដើម្បីរៀបចំក្របខណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange) ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន ដូចជា៖

១.ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ៈ ពិនិត្យមើលផ្នែកសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម ផ្នែកសំណង់ និងលំនៅដ្ឋានជាដើម។
​ - សុរិយោដី៖ ទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅ
- រៀបចំដែនដី៖ ទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឫលំនៅឋាន
- នគរូបនីយកម្ម៖ កម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈសម្រាប់ប្រើប្រាស់ កន្លែងទុកដាក់សំណល់រឹង-រាវ ចំណតជាដើម
- សំណង់៖ ផ្តោតលើគុណភាព សុវត្ថិភាព សោភណភាព
- លំនៅឋាន៖ ទីតាំងអាចគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម ជាលំនៅឋានតម្លៃសមរម្យ ឬជាខុនដូ
២. ក្រសួងមហាផ្ទៃ៖ ការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ ឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន
៣. ក្រសួងសាធារណការនិងដឹកជញ្ជូន៖ ពិនិត្យលើហេដ្ឋារចនាសម្ព៏ន្អផ្លូវ និងលូ
៤.ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៖ ការផ្គត់ផ្គង់ទឹកត្រូវធ្វើឡើងដោយមានផែនការជាក់លាក់
៥.ក្រសួងរ៉ែ និងថាមពល៖ ការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្ថទៅតាមគម្រោងច្បាស់លាស់
៦.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែត សម្រាប់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់
៧. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ការផ្តល់អជ្ញាបណ្ណជូនអ្នកស្នើសុំដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទូលបានការអនុញ្ញាតដោយក្រសួងជំនាញ

សូមគូសបញ្ជាក់ថា តាមរយៈការគិតគូរនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថាវានឹងក្លាយទៅជាមជ្ឍមណ្ឌលប្រជាជនដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4164 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18772 នាក់
សរុប :
7181329 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង