គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដើម្បីពង្រឹងកិច្ចប្រតិបត្តិការសាសនា និងសុខដុមនីយកម្មសង្គម-------------------វិមានរដ្ឋសភា៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងគណៈកម្មការទាំង១០ របស់រដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យលើសមិទ្ធផល បញ្ហាប្រឈម និងទិសដៅការងារបន្តក្នុងវិស័យធម្មការ និងសាសនា។នៅក្នុងជំនួបនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងធម្មការ និងសាសនា បានបង្ហាញ ពីទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ក្នុងការបន្តរៀបចំច្បាប់ស្តីពីជំនឿ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា ការលុបបំបាត់អំពើឆបោកតាមរូបភាពជំនឿសាសនា ការទប់ស្កាត់អធិករណ៍អន្តរសាសនា ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ លើផ្នែកឌីជីថល ការផ្សព្វផ្សាយ សីលធម៌សង្គម។ ជាលទ្ធផលនៃជំនួបពិភាក្សា ឯក ឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ព្រមទាំងតំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងធម្មការ និងសាសនា ក្នុងការថែរក្សាសុខដុមនីយកម្មសាសនា និងការលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ជាមួយគ្នានេះ គណៈកម្មការទាំង១០របស់រដ្ឋសភា សម្តែងការគាំទ្រចំពោះការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា ដើម្បីឱ្យមានយន្តការគតិយុត្តច្បាស់លាស់ក្នុងការគ្រប់គ្រង និងទប់ស្កាត់រាល់សកម្មភាពអសកម្ម ឬការយកសាសនាធ្វើអាជីវកម្ម និងឆបោក។រដ្ឋសភាលើកទឹកចិត្តឱ្យក្រសួងបន្តសហការជិតស្និទ្ធជាមួយគណៈសង្ឃទាំងពីរគណៈ និងគ្រប់សាសនានៅកម្ពុជា ក្នុងការអប់រំយុវជន និងប្រជាពលរដ្ឋ ឱ្យប្រកាន់ខ្ជាប់នូវគុណធម៌ សុជីវធម៌ និងកាត់បន្ថយអំពើហិង្សា ឬអបាយមុខផ្សេងៗ។គណៈកម្មការទី៧ នៃរដ្ឋសភា នឹងបន្តចុះជួយគាំទ្រ តាមដាន និងសហការជាមួយក្រសួង ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា សំដៅធានាឱ្យវិស័យសាសនាក្លាយជាគ្រឹះដ៏រឹងមាំក្នុងការទ្រទ្រង់សន្តិភាព និងអត្តសញ្ញាណវប្បធម៌ជាតិ។ជាមួយគ្នានេះ ឯកឧត្តម ប៉ា សុជាតិវង្ស តាមនាមគណៈកម្មការទាំង១០រដ្ឋសភា បានផ្តល់នូវអនុសាសន៍ និងសំណូមពរមួយចំនួន ដល់ក្រសួងត្រូវបន្តយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការបន្ថែមជូនដល់ថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការគ្រប់គ្រង និងធម្មការ លើវិស័យសាសនា ការផ្សារភ្ជាប់វិស័យសាសនា និងទេសចរណ៍ ដេីម្បីស្វែងរក និងជ្រើសរើសវត្តអារាមដែលមានសក្ដានុពល ដើម្បីអភិវឌ្ឍទៅជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនា៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង