ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
Tue,01 September 2026 (Time 07:07 PM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
+++++++++++++++++
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តនារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល ដែលបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការប្រកាសសមាសភាពគណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក នាពេលនេះ គឺជាការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្ររបស់ មហាសន្និបាតវិសាមញ្ញសមាគមអតីតយុទ្ធជនកម្ពុជា តំណាងទូទាំងប្រទេស កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយមហាសន្និបាតវិសាមញ្ញនេះ បានសម្រេចអនុម័តលក្ខន្តិកៈថ្មីរបស់សមាគម និងបានដាក់ចេញនូវការកែសម្រួលសំខាន់ៗចំនួន ៣ រួមមាន៖ ទី១. ដាក់បញ្ចូលមុខសញ្ញា និវត្តជនជាមន្ត្រីរាជការ ឱ្យចូលជាសមាជិកសមាគម។ ទី២. ប្តូរឈ្មោះពី «សមាគមអតីតយុទ្ធជនកម្ពុជា» មកជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» (អ.ន.ក.) និងទី៣. កែសម្រួល និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់សមាគមនៅតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក រហូតដល់ឃុំ-សង្កាត់ ដើម្បីធានាឱ្យការគ្រប់គ្រង ការថែទាំ និងការបម្រើអតីតយុទ្ធជន និងនិវត្តជន កាន់តែមានប្រសិទ្ធភាព ជិតស្និទ្ធ និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់សមាជិក។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការកែសម្រួលនេះ បានបង្ហាញពីចក្ខុវិស័យរយៈពេលវែង និងការយកចិត្តទុកដាក់របស់សមាគម ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជន ពីព្រោះពួកគាត់បានធ្វើពលិកម្មយ៉ាងធំធេង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រកម្ពុជា។ មួយវិញទៀត គឺការរៀបចំសមាគមនេះ ជាការរៀបចំផ្លូវសម្រាប់មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់រូបនាពេលអនាគតផងដែរ ព្រោះនៅពេលឈានដល់វ័យចូលនិវត្តន៍ យើងក៏នឹងក្លាយជានិវត្តជនដូចគ្នា ដូច្នេះ ការយកចិត្តទុកដាក់ចំពោះនិវត្តជននាពេលបច្ចុប្បន្ន គឺជាការរៀបចំប្រព័ន្ធសុខុមាលភាពសង្គមមួយដែលអាចផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មន្ត្រីរាជការគ្រប់រូបសម្រាប់ថ្ងៃអនាគត។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ដែលទើបទទួលបានការតែងតាំងទាំង១៣ ក្រង-ស្រុក ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។ ជាពិសេស ត្រូវបន្តលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនចូលរួមជាមួយសមាគម ដើម្បីឱ្យគណៈកម្មាធិការអាចស្វែងយល់បានកាន់តែច្បាស់ពីសុខទុក្ខ ជីវភាព និងបញ្ហាប្រឈមរបស់ពួកគាត់ ហើយរួមចំណែកដោះស្រាយបញ្ហាបានទាន់ពេលវេលា ព្រមទាំងពង្រឹងចំណងមនោសញ្ចេតនារវាងអតីតយុទ្ធជន និវត្តជន និងរាជរដ្ឋាភិបាលផងដែរ។

លើសពីនេះទៀត ឯកឧត្តមអភិបាល បានជំរុញដល់គណៈកម្មាធិការ អ.ន.ក. គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះ គ្រួសារកងទ័ព ជាពិសេសគ្រួសាររបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ ដើម្បីឱ្យពួកគាត់មានភាពកក់ក្តៅផ្លូវចិត្ត មានទំនុកចិត្ត និងស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចការពារ ជាតិ សន្តិភាព និងបូរណភាពទឹកដី បន្ថែមពីលើនេះ គណៈកម្មាធិការ អ.ន.ក. ត្រូវបន្តធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងទិន្នន័យចំនួននិវត្តជនឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្តល់សេវា និងការគាំពារផ្សេងៗ ព្រមទាំងបន្តលើកទឹកចិត្ត និងផ្តល់មេដាយកិត្តិយសដល់បងប្អូនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4204 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18812 នាក់
សរុប :
7181369 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង