ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់ +++++++++++++ខេត្តកណ្ដាល៖ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គិសនីម្នាក់១គ្រឿង ដល់ជ័យលាភីសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សា និងជំរុញឱ្យក្មួយៗបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ប្រកបដោយសមត្ថភាព និងទំនុកចិត្ត។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ភាពជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមបង្កើតបរិយាកាសល្អសម្រាប់ការសិក្សា និងជំរុញក្មួយៗឱ្យអភិវឌ្ឍទាំងចំណេះដឹង សីលធម៌ និងគុណធម៌។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកណ្ដាលទទួលបានលទ្ធផលលេចធ្លោនៅទូទាំងប្រទេស ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ១៨៦នាក់ និងទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ក្រៅពីការអបអរសាទ រចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ កុំឱ្យបញ្ឈប់ការខិតខំត្រឹមការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប៉ុន្តែត្រូវយកសមិទ្ធផលនេះធ្វើជាមូលដ្ឋានសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ពីព្រោះការអភិវឌ្ឍប្រទេសជាតិ គឺមិនអាចខ្វះធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អបានឡើយ។ កាលណាធនធានមនុស្សរបស់យើងកាន់តែមានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ប្រទេស និងសង្គមជាតិរបស់យើងក៏កាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកផងដែរ។បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្មួយៗចេះកំណត់គោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងសមស្របនឹងសមត្ថភាព ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ ជាពិសេសនោះគឺត្រូវតែបន្តខិតខំអភិវឌ្ឍន៏សមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ឲ្យទាន់សម័យកាល។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជាពិសេសក្រុមការងារក្រុងតាខ្មៅ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូកន្លងមក។ ជាពិសេសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមាតាបិតា អាណាព្យាបាល សូមបន្តចូលរួមលើកទឹកចិត្ត និងគាំទ្រក្មួយៗឱ្យបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ព្រោះការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពរីកចម្រើនរបស់ប្រទេសជាតិ។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង