ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាព សម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់
Wed,23 September 2026 (Time 06:27 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយកម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជន មកបំផ្លាញវឌ្ឍនភាពរបស់កម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ក្រោមមូលបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » នាព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់លាស់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឡើយ ។ បន្ថែមពីនេះ, កម្ពុជានឹងមិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាង ១៧ លាននាក់ ឡើយ ។ ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ហើយក៏មិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ ។ ការ​ពាក់ព័ន្ធដំបូង​របស់​ប្រទេស​កម្ពុជាជាមួយបញ្ហានេះ ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​កំណើននៃល្បែង​តាមប្រព័ន្ធបច្ចេកវិទ្យា និង​ធុរកិច្ចនានាពាក់ព័ន្ធ​នឹង​កាស៊ីណូ ។ លើសពីនេះ, បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវត្ត និងសម្របខ្លួនឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័ស ។ បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះបានឆ្លៀតឱកាសពីអចលនទ្រព្យពាណិជ្ជកម្ម, ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតជាប្រព័ន្ធអេកូឡូស៊ី នៃការឆបោកឆ្លងដែន ។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា កម្ពុជាទទួលខុសត្រូវទាំងស្រុងលើការធានាសុវត្ថិភាពព្រំដែនរបស់យើង, ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃយុត្តាធិការជាតិរបស់យើង។ ការទទួលខុសត្រូវ ត្រូវតែបង្ហាញឱ្យឃើញតាមរយៈវិធានការផ្ទៃក្នុងដ៏ម៉ឺងម៉ាត់និងមិនមានការយោគយល់ឡើយ។ អាស្រ័យហេតុនេះ, នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥, យើងបានដំឡើងរចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (CCOS) ក្រោមការដឹកនាំផ្ទាល់របស់នាយករដ្ឋមន្រ្តី។ បន្ថែមពីនេះ, កម្ពុជាបានដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដ៏ម៉ឺងម៉ាត់ទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការមួយដែលមានលក្ខណៈឯកភាព, ដោយមានការចូលរួមពីគ្រប់ស្ថាប័នរាជរដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គម ក្នុងគោលបំណងកម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់ទាំងស្រុង។ យើងចាត់ទុកការអនុវត្តច្បាប់នេះជាកាតព្វកិច្ចសន្តិសុខជាតិជាអចិន្ត្រៃយ៍ មិនមែនគ្រាន់តែជាយុទ្ធនាការ នៃការផ្សព្វផ្សាយដើម្បីបង្ហាញរូបភាពនោះទេ។ យើងផ្តោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្តាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និង ការទប់ស្កាត់កុំឱ្យបណ្តាញទាំងនោះលេចឡើងវិញ។ ជាលទ្ធផល, យើងបានលុបបំបាត់ទាំងស្រុងនូវរាល់ទីតាំងឆបោកខ្នាតធំ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យមានការចាត់ទុកបញ្ហានេះជាអាទិភាពកំពូលមួយនៃសន្តិសុខជាតិ។ ការបង្កើតស្ថាប័នកណ្តាល ដូចជា «គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺមានសារៈសំខាន់បំផុត ដើម្បីសម្របសម្រួលការចែករំលែកព័ត៌មាន (synchronize information sharing) ការចែករំលែកព័ត៌មានចារកម្មហិរញ្ញវត្ថុ និងការសម្របសម្រួលការអនុវត្តច្បាប់ ក៏ដូចជាការសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងគ្រប់សសរស្ដម្ភទាំងអស់របស់រដ្ឋ, ប្រតិបត្តិការចុះបង្ក្រាប ចាំបាច់ត្រូវមានការគាំទ្រដោយច្បាប់ ដោយផ្តោតលើបណ្តាញឧក្រិដ្ឋជនទាំងមូល, អាជ្ញាធរត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់បណ្តាញឧក្រិដ្ឋជន ហើយស្ថាប័នអនុវត្តច្បាប់ត្រូវតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។

សម្ដេចធិបតី បានសង្កត់ធ្ងន់ថា បណ្តាញឧក្រិដ្ឋកម្ម មានសាមគ្គីភាពរឹងមាំ ដោយសារផលប្រយោជន៍ហិរញ្ញវត្ថុមហាសាល និងទទួលបានការគាំទ្រដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ, សាមគ្គីភាពនៅកម្រិតអន្តរជាតិ ត្រូវតែមានភាពរឹងមាំជាងក្រុមឧក្រិដ្ឋជន ដោយមានការគាំទ្រពីយន្តការអនុវត្តច្បាប់ដែលទំនើប, ប្រកបដោយប្រសិទ្ធភាព និងមានកិច្ចសហប្រតិបត្តិការពិតប្រាកដ។ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ, ហើយក៏មិនគួរយកគោលបំណងនៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមកធ្វើជាលេសសម្រាប់វាយប្រហារ ឬ ចូលកាន់កាប់ដែនអធិបតេយ្យរបស់ប្រទេសមួយផ្សេងទៀតនោះដែរ ព្រោះនេះគឺជាការរំលោភបំពានយ៉ាងច្បាស់លើគោលការណ៍នៃច្បាប់អន្តរជាតិ។ ផ្ទុយទៅវិញ, កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គួរតែជាហេតុផលចម្បងសម្រាប់ប្រជាជាតិនានាសហការរួមគ្នា ដោយស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក និងដោះស្រាយបញ្ហានេះដើម្បីផលប្រយោជន៍រួម។​ ជាក់ស្តែង, មិនមានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រឈមឆ្លងដែននេះតែម្នាក់ឯង ប្រកបដោយប្រសិទ្ធភាពនោះទេ។

មុននឹងបញ្ចប់, សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលទាំងអស់ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងសាធារណៈជាប្រចាំ ដើម្បីអប់រំប្រជាពលរដ្ឋ​ អំពីល្បិចកលនៃការបោកបញ្ឆោតតាមប្រព័ន្ធឌីជីថលដែលមានទម្រង់ថ្មីៗ ដើម្បីធានាថា ជនដែលងាយរងគ្រោះ នឹងមិនក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ លើសពីនេះទៅទៀត, ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល មានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការធានាថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបណ្តាញធនាគារ មិនក្លាយជាជម្រកសុវត្ថិភាពសម្រាប់បណ្តាញឧក្រិដ្ឋជនឡើយ ។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, វេទិកាបច្ចេកវិទ្យា, បណ្តាញទំនាក់ទំនងកូដនីយកម្ម និងវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូ ត្រូវអនុវត្តនីតិវិធីផ្ទៀងផ្ទាត់ដ៏តឹងរ៉ឹងបំផុត ដើម្បីទប់ស្កាត់កុំឱ្យផលដែលទទួលបានពីសកម្មភាពខុសច្បាប់ត្រូវបានលាងសម្អាត និងបញ្ចូលទៅក្នុងទីផ្សារសកល ដែលស្របច្បាប់ ។ ក្នុងន័យនេះ, កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការចាត់វិធានការឥតឈប់ឈរ និងកសាងកិច្ចសហប្រតិបត្តិការដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក, សមភាពអធិបតេយ្យ និងគណនេយ្យភាពរួម។

ជាទីបញ្ចប់, សម្ដេចធិបតី បានស្នើប្រាំចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដ៏រឹងមាំ៖ ទី១/ ការចែករំលែកព័ត៌មានចារកម្មភ្លាមៗ (real-time intelligence sharing) ដោយប្រទេសជាដៃគូត្រូវពង្រឹងបន្ថែមលើបណ្តាញទំនាក់ទំនងសម្រាប់ការឆ្លើយតបយ៉ាងឆាប់រហ័សរវាងស្ថាប័នអនុវត្តច្បាប់ថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអាចចែករំលែកព័ត៌មានចារកម្មភ្លាមៗ ដែលជួយក្នុងការតាមដានបណ្តាញឧក្រិដ្ឋជន និងបង្អាក់សកម្មភាពរបស់ក្រុមឧក្រិដ្ឋជនដែលមានរចនាសម្ព័ន្ធវិមជ្ឈការនៅតាមបណ្តាប្រទេសនានា។ ទី២/ ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ដោយស្ថាប័នស៊ើបការណ៍ហិរញ្ញវត្ថុ និងស្ថាប័នប្រឆាំងការសម្អាតប្រាក់ គួរតែសហការគ្នា និងប្រើប្រាស់វេទិកាគាំទ្រនានា ដើម្បីតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ឱ្យបានឆាប់រហ័ស កំណត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិពិតប្រាកដ (ultimate beneficial owners) បង្កកប្រតិបត្តិការលើទ្រព្យសកម្មនិម្មិត និងបំបែកបណ្តាញធនាគារក្រៅប្រព័ន្ធ ។ ទី៣/ ការបង្កើនភាពស៊ីសង្វាក់គ្នានៃក្របខ័ណ្ឌច្បាប់ និងប្រតិបត្តិការ ដោយដៃគូអន្តរជាតិគួរតែធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ទៅវិញទៅមក សម្រួលនីតិវិធីនៃការធ្វើបត្យាប័ន និងជំរុញការចែករំលែកភស្តុតាងកោសល្យវិច័យឌីជីថល ដើម្បីទប់ស្កាត់កុំឱ្យបណ្តាញឧក្រិដ្ឋជននានាឆ្លៀតប្រើប្រាស់ចន្លោះប្រហោងនៃដែនសមត្ថកិច្ចផ្លូវច្បាប់។ ទី៤/ ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដោយរដ្ឋាភិបាលគួរកសាងភាពជាដៃគូប្រតិបត្តិការជាមួយធនាគារពាណិជ្ជ, ប្រតិបត្តិករទូរគមនាគមន៍, វេទិកាបច្ចេកវិទ្យា និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដើម្បីរកឱ្យឃើញជាមុន នូវសកម្មភាពឆបោក, ទប់ស្កាត់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឱ្យសង្ស័យ និងការបង្កកគណនីដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់។ និងទី៥/ ការការពារជនរងគ្រោះ ដោយ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានា គួរតែពង្រឹងដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះ និងសម្របសម្រួលនីតិវិធីការទូត ដើម្បីធានានូវការការពារ និងការបញ្ជូនជនរងគ្រោះត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3923 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
38348 នាក់
សរុប :
7204183 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ