ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល==============ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុម ប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាលបានអញ្ជេីញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សំណង់អគារថ្មីទាំង៣ទីតាំងនេះ មិនត្រឹមតែជាការ បំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ក្នុងការផ្តល់សេវាសុខាភិបាល និងអប់រំ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគជាយុទ្ធសាស្ត្រលើមូលធនមនុស្សដ៏មានតម្លៃ តាមរយៈ ការលើកកម្ពស់គុណភាពជីវិត ថែរក្សាគាំពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ និង ជាថ្នាលបណ្តុះបណ្តាលបញ្ញាញាណភ្លឺស្វាងដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំង ស្នងឫស្សី ក្នុងការបន្តកសាងអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ក៏ដូចជាសង្គមជាតិទាំងមូល។ឯកឧត្តម អភិបាលខេត្តកណ្ដាល បានឱ្យ ដឹងទៀតថាគម្រោងសាងសង់អគារថ្មីទាំង ៣ ទីតាំង នាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ទី១.នៅមន្ទីរពេទ្យបង្អែកពញាឮ៖ សាងសង់អគារសម្រាកព្យាបាលទូទៅថ្មីដ៏ទំនើបចំនួន ១ខ្នង កម្ពស់ ៤ជាន់ និងជាន់ដំបូលទែរ៉ាស់ មានបណ្តោយ ៥០ ម៉ែត្រទទឹង ៣០ម៉ែត្រ សរុប១១៣ បន្ទប់ និងគ្រែសម្រាកព្យាបាលរហូតដល់ ២៣១គ្រែ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា និងបរិក្ខារវេជ្ជសាស្ត្រស្តង់ដារកម្រិតខ្ពស់ ដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធអុកស៊ីសែន ជណ្តើរយន្ត ប្រព័ន្ធកាមេរ៉ា និង ប្រព័ន្ធ WIFI ។ទី២. នៅវិទ្យាល័យទេពប្រណម្យ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង កម្ពស់ ៣ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ម៉ែត្រ សរុប ១៥បន្ទប់សិក្សា និង ១០បន្ទប់ទឹក ។ទី៣. នៅវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ៖ សាងសង់អគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ ៣ជាន់ មានបណ្តោយ ៤៥,៥ ម៉ែត្រ ទទឹង ៩ម៉ែត្រ សរុប ១៥ បន្ទប់សិក្សា និង ១០បន្ទប់ទឹក ផងដែរ។ក្នុងឱកាស នោះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្តែងនូវការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ, មន្ត្រី រាជការ និង បុគ្គលិក នៃរដ្ឋបាលស្រុកពញាឮ, ជាពិសេស ចំពោះលោកគ្រូពេទ្យ-អ្នកគ្រូ ពេទ្យ និង បុគ្គលិកសុខាភិបាលស្រុក ក៏ដូចជា លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ដែលនឹងទទួលបាន ក្នុងពេលដ៏ខ្លីខាងមុខ នូវអគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀន ថ្មី ជាមួយនឹងការបំពាក់ នូវសម្ភារៈបរិក្ខារទំនើប និង ល្អៗ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃវិស័យសុខាភិបាល និង វិស័យ អប់រំ ក្នុងស្រុកពញាឮ, ខេត្តកណ្តាល, ឲ្យបានកាន់តែប្រសើរឡើង បន្ថែមទៀត និងបានសម្តែងនូវការកោតសរសើរ និង ការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ និង បុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃមន្ទីរពេទ្យបង្អែកស្រុកពញាឮ ក៏ដូចជា លោកគ្រូ-អ្នកគ្រូ ដែល បានយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ខ្លួន នាពេលកន្លងទៅ ប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និង ស្មារតីទទួលខុសត្រូវខ្ពស់ ។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង