ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយ មន្ត្រីដែនដី​ និងជំរុញការ ចុះបញ្ជីដីធ្លី នៅភូមិសាស្ត្រខេត្តកំពង់ចាម
Thu,19 October 2023 (Time 05:06 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការ ចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីដែនដី​ និងជំរុញការចុះបញ្ជីដីធ្លីនៅភូមិសាស្ត្រខេត្តកំពង់ចាម​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលពិធីប្រព្រឹត្តទៅនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

អញ្ជើញមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានថ្លែងថា​ ប្រទេស​កម្ពុជា​ជា​ទ្រនំ​សុភមង្គល​ ដូច្នេះ​យេីង​ត្រូវ​រៀបចំ​ទ្រនំ​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​រស់នៅ​ដោយ​សុភមង្គល​ និង​ភាព​រីកចម្រើន​​ តាម​រយៈ​ការ​ចុះបញ្ជី​ដីធ្លី​ និង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ ប្រកប​ដោយ​ទំនុកចិត្ត​ និង​ប្រសិទ្ធភាព​ ការ​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ប្រជុំ​ពិនិត្យ​ និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​នៅ​ខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២២៣​ ក្រោម​វត្តមាន​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ទៀត​ ។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា​ ការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់​ ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់​ ​ជូនដល់ប្រជាពលរដ្ឋយើង​ ខណៈ​រាជរដ្ឋាភិបាលនីតិកាលទី៧ គឺជាអាណត្តិដឹកនាំបន្តរក្សាមរតកសន្តិភាព ពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវ នៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ ថ្ងៃអនាគត គឺធ្វើយ៉ាងណា​ឱ្យ​ឬសកែវ នៃដួងព្រលឹងជាតិ​កាន់តែរឹងមាំបន្ថែមទៀត។

បេី​តាម​របាយការណ៍​របស់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ​ លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លី​ សម្រេចបាន​ -ប្រមូលទិន្នន័យ​ 758,328 ក្បាលដី​ - បិទផ្សាយ​ 738,798 ក្បាលដី​ -នៅបិទផ្សាយ 19,530 ក្បាលដី​ - ចេញបណ្ណ​ 734,064 ក្បាលដី​ -ចែកដល់ដៃ​ 732,494 ក្បាលដី ។
គួរ​បញ្ជាក់​ថា​ ក្នុង​ឱកាស​នោះ​ដែរ​​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ និង​ឯកឧត្តម​អភិបាលខេត្តកំពង់ចាម​ បាន​ប្រគល់​ម៉ូតូ​ចំនួន​៣០គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​​ ជូន​ដល់​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ចាម​ សម្រាប់​ប្រេីប្រាស់​ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ជូន​ដល់​​ប្រជាពលរដ្ឋ​ ផងដែរ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9928 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22780 នាក់
សរុប :
6933893 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ