សេចក្ដីបំភ្លឺព័ត៍មាន របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ករណីបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារព័ត៌មាន មួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ បានធ្វើការចែកចាយវីដេអូឃ្លីបបង្ហាញពីសកម្មភាពកំពុងបំពេញភារកិច្ច របស់កម្លាំង នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។កំពង់ចាម៖នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មានសារព័ត៌មានមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ បានធ្វើការចែកចាយវីដេអូឃ្លីបបង្ហាញពីសកម្មភាពកំពុងបំពេញភារកិច្ច របស់កម្លាំង នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីបុណ្យអុំទូក “ង” តាំងពិព័រណ៍ផលិតផល និងបណ្ដែតប្រទីប ក្នុងក្រុងកំពង់ចាម ។ ស្នងការដា្ឋននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងថ្ងៃដ៏អធិកអធមនេះមានមនុស្សចូលរួមយ៉ាងច្រើនកុះករប្រមាណជាង៣៥ម៉ឺននាក់ ដូច្នេះហើយស្នងការដ្ឋាន បានអនុវត្តតាមបទបញ្ជ របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អភិបាល នៃគណៈអភិបាល និង ជាប្រធានគណៈបញ្ជការឯកភាពរដ្ឋបាលខេត្ត បានចាត់តាំងកម្លាំង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងរៀបចំ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ ទាំងកិច្ចការពារសន្តិសុខ ទាំង ការរៀបចំសណ្តាប់ធ្នាប់ និងការជួយសង្គ្រោះដល់កីឡាករជាដើម ។ ដោយឡែកនៅថ្ងៃទី២៩ សមត្ថកិច្ចយើងខ្ញុំ បានធ្វើការបញ្ចៀសមធ្យោបាយ(រថយន្ត និងម៉ូតូ) បង្វែទៅផ្លូវផ្សេងជៀសវាងការកកស្ទះ ដោយទុកឲ្យថ្មើរជើងធ្វើ ដំណើរក្នុងបរិវេណទីតាំងប្រារព្ធពិធី ស្រាប់តែមានបុរសម្នាក់ អះអាងថាខ្លួនជាអ្នកសារព័ត៌មានប្រើប្រាស់មធ្យោបាយ (ម៉ូតូ)ជិះចុះជិះឡើងបង្កការរំខានសមត្ថកិច្ច កំពុងបំពេញភារកិច្ចនៅគោលដៅក្រោមស្ពាន ដែលជាទីតាំងមួយ ធ្លាប់មានការកកស្ទះកំឡុងពេលពិធីកំសាន្តនេះនៅឆ្នាំមុនៗកន្លងមក ។ ជាមួយគ្នានេះ បុរសម្នាក់នេះបានព្យាយាម ផ្សាយបន្តផ្ទាល់(Live) បង្ហោះដើម្បីផលចំណេញប្រយោជន៍ផ្ទាល់ខ្លួន ។ ផ្ទុយមកវិញ គាត់បានប្រើប្រាស់ពាក្យ ពេចន៍អសុរោះវាចាមើលងាយ សមត្ថកិច្ចយើងខ្ញុំ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ច និងអនុវត្តតាមបទបញ្ជ យ៉ាងហ្នឹងម៉ាត់ មិនថាវេលាយប់ ឬវេលាថ្ងៃ មិនថាអាកាសធាតុក្តៅ ត្រជាក់ ភ្លៀងធ្លាក់ ឬកណ្ដាលទន្លេនោះឡើយ ដោយសម្អាងថាគាត់មានទីលំនៅនៅទីតាំងនេះ ។ក្រោយពីមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងសហការ ស្រាវជ្រាវពីសមត្ថកិច្ច ម្ចាស់ទំព័រហ្វេសប៊ូកនេះ បានធ្វើការលុបរូបវីដេអូនេះ តែមានអ្នកប្រើប្រាស់មួយចំនួន នៅតែ បន្តការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានការពិចារណា និងគ្មានមូលដ្ឋានច្បាស់លាស់ ហេតុនេះសមត្ថកិច្ចយើងខ្ញុំ អំពាវនាវ ដល់សាធារណជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែកចាយព័ត៌មានខាងលើ និងកុំបន្តការគាំទ្រទំព័រសារព័ត៌មានអនឡាញ ដែលប្រកបខុសពីវិជ្ជាជីវៈ ដែលធ្វើឲ្យមានការយល់ច្រឡំពីសាធារណជន និង សា្ថប័នមានសមត្ថកិច្ចកំពុងបំពេញការងារ ។
ចំនួនអ្នកទស្សនា
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា
ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា