សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និង UNFPA រួមគ្នាដោះស្រាយបញ្ហាស្ត្រីដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ=====================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចូលរួមគាំទ្រស្រ្តីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល» ដែលរៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងឧបត្ថម្ភថវិកា ដោយមូលនិធិទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជន នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ថ្លែងក្នុងអង្គសិក្ខាសាលា លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហ ប្រជាជាតិដើម្បី ប្រជាជនប្រចាំព្រះរាជាណាចក្រកម្ពុជា (UNFPA) បានលើកឡើងថា ស្ត្រីអាចទទួលបានសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារ។ លោកស្រីបានបន្តទៀតថា UNFPA មានកិត្តិយសក្នុងភាពជាដៃគូជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ (CWPD) ដើម្បីគាំទ្រដល់ស្ត្រីធ្វើការក្នុងសេវាកម្សាន្តឱ្យអាចចុះឈ្មោះនិងទទួលបានបេឡាជាតិរបបសន្តិសុខសង្គម/ និងប័ណ្ណសមធម៌សុខភាព ហើយ UNFPA ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាដំណើរការចុះឈ្មោះជាបន្តសម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់នៅក្នុងប្រព័ន្ធ ប.ស.ស. និងការបន្តសុពលភាពនៃប័ណ្ណ ម.ស.ស ដល់ទៅបីឆ្នាំ ពោលគឺកើនឡើងពីមួយឆ្នាំនាពេលបច្ចុប្បន្ន ដូច្នេះវានឹងផ្តល់ស្ថេរភាពដល់ក្រុមដែលមានហានិភ័យនិងងាយរងគ្រោះខ្លាំង។ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម ហួត ហៃ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់របស់សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការតម្រង់ទិសដល់មន្ទីរទេសចរណ៍ មន្ទីរផែនការ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរួមសហការគ្នាផ្ទៀងផ្ទាត់ ចុះស្រង់ទិន្នន័យ និងសុំបណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ជូនដល់បុគ្គលិកបម្រើសេវាកម្សាន្តទវិស័យទេសចរណ៍, ស្នើឲ្យរដ្ឋបាលរដ្ឋបាលខណ្ឌទាំង ១៤ និងអង្គភាពពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ម្ចាស់អាជីវកម្មសេវាកម្សាន្តទេសចរណ៍ ស្តីពីប្រយោជន៍ ម.ស.ស ដោយឥតគិតថ្លៃ ស្របតាមគោលការណ៍ស្ម័គ្រចិត្ត, ស្នើឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវយកចិត្តទុក្ខដាក់ផ្តល់សេវាពិនិត្យសុខភាព តាមស្តង់ដារ បច្ចេកទេស ប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌, គ្រប់ស្ថាប័នរួមសហការគ្នាដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរចាំបាច់របស់នារីពីការប្រើប្រាស់សេវាមូលនិធិសមធម៌សុខាភិបាល និងជម្រុញការប្រើប្រាស់សេវានេះឲ្យបានពេញលេញ និងរៀបចំពិធីចែកប័ណ្ណជូនដល់បងប្អូនបម្រើការសេវាកម្សាន្តវិស័យទេសចរណ៍។ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយមិនបានដោះស្រាយឡើយ រួមទាំងស្ត្រី ដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ តាមរយៈសិក្ខាសាលានេះ យើងនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័ន ដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើងអើង។សមាសភាពអ្នកចូលរួមថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងធម្មការនិងសាសនា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឍមណ្ឌលជាតិគាំពារមាតានិងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អភិបាលរងរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ មន្រ្តីការិយាល័យស្រុកប្រតិបត្តិ ចៅសង្កាត់ តំណាងទីភ្នាក់ងារអង្គការសហ ប្រជាជាតិប្រចាំប្រទេសកម្ពុជា អង្គការ-សមាគមជាតិ អន្តរជាតិនិងស្រ្តីធ្វើការក្នុងសេវាកម្សាន្ត ប្រមាណជិត ២០០នាក់ ៕
ចំនួនអ្នកទស្សនា
លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា
ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា