ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន==================រាជធានីភំ្នពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបសប្រចាំខែតុលា ដែលអានដោយលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុបនៃមន្ទីរប្រឆាំងគ្រឿងញៀនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឯកភាពទាំងស្រុងនូវរបាយការណ៍ និងបានណែនាំឲ្យមន្រ្តីទាំងអស់ មានស្មារតីប្រឹងប្រែងចុះបង្រ្កាប ចុះស្រាវជ្រាវ ស៊ើបអង្កេត តស៊ូធ្វើករណីជួញដូរ ករណីកែច្នៃគ្រឿងញៀន ដែលជាករណីធំៗ ហើយធ្វើឲ្យត្រឹមត្រូវតាមនីតិវិធី។ ចំណែកករណីប្រើប្រាស់ គឺទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកធ្វើ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា រាល់ពេលចុះបង្រ្កាបត្រូវរាយការណ៍បឋមមកឯកឧត្តមផ្ទាល់ ដើម្បីឲ្យឯកឧត្តម រាយការណ៍បន្តទៅតាមឋានានុក្រម។ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលលទ្ធផលក្នុងរបាយការណ៍នៃការបង្រ្កាប គឺទទួលបានលទ្ធផលល្អ និងសូមឲ្យខិតខំបន្ថែមទៀត។ ឯកឧត្តម ក៏បានឯកភាពនូវទិសដៅក៏ដូចជាការលើកឡើង ដើម្បីអនុវត្តបន្តរបស់ ឯកឧត្តមនាយកមន្ទីរប្រឆាំងគ្រឿងញៀនផងដែរ។ ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ បានណែនាំចំណុចមួយចំនួនដូចខាងក្រោម ៖១/ធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។២/ជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ។៣/អប់រំដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈ ជាមន្ត្រីនគរបាលជាតិ អនុវត្តត្រឹមត្រូវតាមជំនាញ នីតិវិធីច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមាន ក្នុងគោលបំណង បញ្ចៀសការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋ។៤/បណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជំនាញ បទពិសោធន៍ និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ បង្កើនការយល់ដឹងលើលិខិតបទដ្ឋានគតិយុត្តិ និងនីវិតិធីច្បាប់ដែលមានជាធរមាន។៥/បន្តជំរុញតាមបណ្តារាជធានី-ខេត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការក្រុង ស្រុក ខណ្ឌ ។៦/លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង។ ៧/ត្រូវមានរបបប្រជុំឲ្យបានទៀងទាត់ ចាប់តាំងពីថ្នាក់ការិយាល័យ មន្ទីរ នឹងមានការជួបប្រជុំតាមបណ្តារាជធានី-ខេត្តជាប់ជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យនូវបញ្ហាប្រឈម ក៏ដូចជារកដំណោះស្រាយរួមគ្នាកាត់បន្ថយការប្រើប្រាស់ ការចែកចាយ ការជួញដូរ នៅក្នុងប្រទេសកម្ពុជារបស់យើង។ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចចាត់តាំងឲ្យទទួលជួយដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧ គឺនៅតែបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយសារតែយុទ្ធនាការនេះហើយ ដែលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនស៊ីជម្រៅទៅដល់សង្គម ដល់គ្រប់មជ្ឈដ្ឋាន ព្រោះថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ជាចលនាជាតិមួយដែលមានការចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនថាសាសនាណា មិនថានិន្នាការនយោបាយ ពណ៌សម្បុរ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះទេ គឺត្រូវចូលរួមទាំងអស់គ្នា ចូលរួមគិត រួមទទួលផល រួមទទួលខុសត្រូវ។ កន្លងមក នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មិនបានស៊ីជម្រៅ មិនបានចូលរួមគ្រប់ស្រទាប់វណ្ណៈដូចយើងទេ ។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជា បានក្លាយជាប្រទេសដែលរងគ្រោះ ដោយត្រូវក្រុមឧក្រិដ្ឋជន យកធ្វើជាប្រទេសឆ្លងកាត់ការក្នុងការលួចដឹកជញ្ជូនគ្រឿងញៀន ពីតំបន់ត្រីកោណមាស ទៅក្នុងលំហរសមុទ្រ ដើម្បីនាំចេញទៅប្រទេសទី៣ និងមួយផ្នែកត្រូវបានចែកចាយនៅក្នុងប្រទេសកម្ពុជា។ ដោយសារការឆ្លងកាត់នូវសារធាតុញៀនដ៏ច្រើនសន្ធឹកសន្ធាប់ សមត្ថកិច្ចកម្ពុជាបានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនធំៗ ចាប់យកសារធាតុញៀនជាច្រើនតោនដែលមិនធ្លាប់មានពីមុនមក ។ឯកឧត្តម បានកោតសរសើរដល់កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចំនួន២ចំណុច ៖ ទី១-យើងបង្រ្កាបបានរាល់ឧបាយកល ដែលឧក្រិដ្ឋជនប៉ុនប៉ងយកកម្ពុជា ជាទីកន្លែងផលិត ។ ទី២-កន្លងមកនេះ អង្គការ FAT បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ក្នុងការងារប្រឆាំងការសម្អាតប្រាក់ ។ តែក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំក្រុមការងារចំពោះកិច្ចមួយនៅទូទាំងប្រទេសរួមគ្នាប្រឹងប្រែងដើម្បីលុបបំបាត់ការងារការសម្អាតប្រាក់នេះឲ្យខាងតែបាន និងទទួលបានជោគជ័យ ដោយអង្គការ FAT បានដកកម្ពុជាពីបញ្ជីប្រផេះ ។ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ការទទួលបាននូវភាពជោគជ័យនេះ គឺដោយសារអង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលះបង់អស់កម្លាំងកាយចិត្ត បង្រ្កាបបានករណីធំៗជាច្រើនរួមទាំងការសម្អាតប្រាក់ ហើយរហូតដល់មកពេលនេះ ក្នុងអង្គភាពរបស់យើងក៏បានបាត់បង់ជីវិតមនុស្សចំនួន៥នាក់មកហើយ ៕
ចំនួនអ្នកទស្សនា
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំដល់មន្ត្រីបក្ស ត្រូវដឹកនាំ អនុវត្តការងារជំនាញ និងផ្ដល់សេវា ជូនពលរដ្ឋឱ្យបាន ទាន់ពេលវេលា និងតម្រូវការ
ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សកម្មភាពការងារគណៈកម្មាធិការ គណបក្សស្រុកពារាំង ប្រចាំខែសីហា និងលើកទិសដៅ អនុវត្តការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរ ទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក រួមដំណើរដោយគណៈប្រតិភូ សភាពាណិជ្ជកម្មកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ សមាជិកគណៈកម្មាធិការកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ស្ដីពីវឌ្ឍនភាពការងារអនុវត្តរផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចពិភាក្សាការងារ ជាមួយ លោក MISUMI Takahito ភារធារីស្ថានទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង