ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានខ្សែកាប តភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា
Wed,15 November 2023 (Time 07:07 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាប តភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា
=============
នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងស្ពាននាគភ្លោះកោះនរា។

ស្ពាននេះ នឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ​ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអភិវឌ្ឍកោះនរា មានលក្ខណៈពិសេសមួយចំនួន គឺស្រោចស្រង់នូវអ្វីដែលបានបាត់ទៅហើយ ឱ្យមានរូបរាងឡើងវិញ ព្រោះកាលពីអំឡុងសម័យបារាំងទីនេះជាកោះមានទំហំធំ និងក្រោយមកបានបាក់បាត់រូបរាងដោយសារចរន្តទឹកហូរបុកជារៀងរាល់ឆ្នាំ។ សម្តេចធិបតីបានមានប្រសាសន៍ទៀតថា នៅតំបន់អភិវឌ្ឍន៍កោះនរានេះ ក្រៅពីសមិទ្ធផលស្ពានថ្មី ក៏មានគម្រោងធ្វើអគារដ៏ខ្ពស់ជាងគេមួយមានកម្ពស់ ៥៥៥ ម៉ែត្រ នាពេលខាងមុខផងដែរ។ សម្តេចបន្តថា ពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជាពិសេសក្នុងទឹកដីខេត្តកណ្ដាលនឹងមើលឃើញពីការរីកចម្រើនកាន់តែខ្លាំង តាមរយៈការតភ្ជាប់ផ្លូវ ថ្នល់ ស្ពាន និងប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានាជាមួយរាជធានីភ្នំពេញ។

សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា គោលដៅសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលគឺយករាជធានីភ្នំពេញធ្វើជាចំណុចកណ្ដាល ហើយបន្តពង្រីកការអភិវឌ្ឍទៅទិសផ្សេងៗទៀត ជាពិសេសការពង្រីការអភិវឌ្ឍទៅកាន់ទិសខាងកើត។ ការអភិវឌ្ឍតំបន់កោះនរា មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែក៏បានផ្ដល់ប្រយោជន៍ និងចែកផលលាភជាច្រើនដល់ដៃប្រជាពលរដ្ឋទូទៅតាមរយៈបង្កើតសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងផលិតភាពការងារ ខណៈការអភិវឌ្ឍតំបន់នេះក៏ឆ្ពោះទៅរកភាពរីកចម្រើនទៅទិសខាងកើតកាន់តែខ្លាំងបន្ថែមទៀតនោះ។សម្ដេចធិបតីបានបន្តទៀតថា កង្វល់របស់ប្រជាពលរដ្ឋនៅក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពាក់ព័ន្ធនឹង ពន្ធដារ ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ បានគិតគូរតាំងពីដើមអាណត្តិមកម្ល៉េះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ជនបរទេស មិនអាចក្លាយជាម្ចាស់កម្មសិទ្ធិដីធ្លីនៅកម្ពុជា បានជាដាច់ខាត។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន។

នៅថ្ងៃនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំគន្លងផ្លូវសម្រាប់រថយន្តក្រុងដឹកអ្នកដំណើរនៅទីក្រុងកោះនរា ឱ្យបានមុនគេ និងបានស្នើឱ្យរៀបចំទុកជាមុនដោយកំណត់តំបន់សម្រាប់រស់នៅ និងតំបន់ធ្វើអា ជីវកម្ម ឱ្យស្ថិតនៅដាច់ដោយឡែកពីគ្នា ដើម្បី​បញ្ចៀស​ការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត។

សម្តេចក៏បានជំរុញឲ្យអាជ្ញាធរចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀន ខណៈសម្តេចបានឲ្យដឹងថា នាពេលនេះ មន្រ្តីប្រដាប់អាវុធចំនួនបួនរូប​ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌហើយ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា បញ្ហាសន្តិសុខនៅប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួនដែលសម្ដេចធិបតី ធ្លាប់បានទៅដល់ បើធៀបនឹងកម្ពុជា ឃើញថា កម្ពុជាប្រសើរជាងបណ្ដាប្រទេសទាំងនោះ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក្នុងការកសាង សាងសង់ស្ពានកោះនរានេះ និងអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានឆ្លងកាត់ពីតំបន់កោះពេជ្រ មកកោះនរា និងស្ពាននាគភ្លោះ កោះនរា ចាប់ពីពេលនេះតទៅ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2237 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15089 នាក់
សរុប :
6926202 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ