ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រោចស្រព ព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់
Fri,17 November 2023 (Time 10:06 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់
==============
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី “ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថិតនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់​ខ្ពស់ទាំង​១១​អង្គ គឺដើម្បីប្រោសព្រំប្រសិទ្ធពរជ័យសិរីមហាប្រសើរប្រគេព្រះអង្គ បន្ទាប់ពីព្រះមហា​ក្សត្រ​ត្រាស់​បង្គាប់តែងតាំងគោរមងារដ៏ឧត្តុង្គឧត្តមជាសម្តេចព្រះសង្ឃ ព្រះរាជាគណៈ​ថ្នាក់ទោ ថ្នាក់ត្រី និងថ្នាក់ចត្វា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាបានចូលរួមចំណែកសំខាន់ណាស់នៅក្នុងការរក្សាសុខសន្តិភាព និង ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ គ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ៥,១៣៣ វត្ត និងមាន ព្រះសង្ឃចំនួន ៦៨,៩៦៧ អង្គ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា យើងគួរមានមោទកភាព ដែលកម្ពុជាមិនមានជម្លោះសាសនា ហើយដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយភាពសុខដុមជាមួយគ្នា។ សម្ដេចបន្តទៀតថា ការបញ្ចប់សង្គ្រាមតាមរយៈការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែនបានធ្វើឱ្យគ្រប់សាសនាទាំងអស់រួចពីសេចក្ដីស្លាប់។

ឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅកម្ពុជា និងបានអំពាវនាវដល់ពុទ្ធបរិស័ទ។ នៅថ្ងៃនេះ សម្តេចធិបតីបានអំពាវនាវអោយជនរួមជាតិទាំងអស់ចូលរួមសាទររីករាយ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុកសំពះព្រះខែ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ ប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ
និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជាជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗ នៅក្នុងសង្គមជាតិ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2669 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
12589 នាក់
សរុប :
6810629 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលរថយន្តសង្គ្រោះបន្ទាន់ ពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍បូកសរុប លទ្ធផលការងារខែឧសភា និងដាក់ទិសដៅអនុវត្តការងារខែមិថុនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល ២០២២-២០២៧ នៅសាធារណរដ្ឋសង្គនិយមវៀតណាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ​ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា បំពាក់គ្រឿងឥស្សរិយយស និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអំពិល នៅឃុំខ្នារស ស្រុកស្រីសន្ធរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ការិយាល័យជំនាញទាំង៦ ប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា និងពិសេសផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី ប្រតិបត្តិការដ្រូន បង្រ្កាបអំពើជួញដូរមនុស្ស សហការរៀបចំដោយ អង្គការមេត្រីអន្តរជាតិ (AIM SWAT)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជន និងពិធីកាត់ខ្សែបូសម្ពោធ ប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំក្រុងកំពង់សោម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំអនុវត្ត គម្រោងលើកទី ១២ (the 12th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រង និងប្រតិបត្តិការ ចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន VERYWORDS នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ដែលកំពុងសិស្សា វគ្គបណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ដឹកនាំកិច្ចប្រជុំ​គណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា