ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវ​ជាង​ ៣០តោន ជូនដល់​កសិករ​ ដែល​រងគ្រោះ ដោយជំនន់​ទឹក​ភ្លៀង​ នៅស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​
Wed,01 November 2023 (Time 09:46 AM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ពូជស្រូវ​ជាង​ ៣០តោន ជូនដល់​កសិករ​ដែល​រងគ្រោះដោយជំនន់​ទឹក​ភ្លៀង​ នៅស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ បំណង​ប្រាថ្នា​ធំ​បំផុត​​របស់​យើង​គឺ​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​យើង​ បង្កបង្កេីន​ផល​ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ មិន​ប្រឈម​នឹង​ការ​ខូចខាត​ ឬ​បាត់បង់​តម្លៃ​នៅ​លើ​ទីផ្សារ​ឡេីយ​ ។ ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​នាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង​ ប្រមាណ​ ៣២,៧តោន​​ ផ្តល់ជូនប្រជាកសិករ​ នៅ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​ជេីងព្រៃ​ ចំនួន​ ៣២៤គ្រួសារ នៅ​សាលា​ស្រុក​ស្ទឹងត្រង់​ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៣២.៧០០គីឡូក្រាម​ ជូនដល់បងប្អូនប្រជាកសិករ ៣២៤គ្រួសារ ក្នុង​នោះ​ប្រជាពលរដ្ឋ ក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ​ ដោយ័ក្នុង ១គ្រួសារ ចំនួន​ ១០០គីឡូក្រាម និង​ថវិកា​ ២ម៉ឺន​រៀល​ ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់​ពី​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​នាពេលកន្លងមក​ ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​​ចុះ​បង្ហាត់​បង្រៀន​ពី​របៀប​នៃ​ការ​ដាំដុះ​ផងដែរ​ ។​

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ សំដៅ​ធ្វើ​យ៉ាងណា​ត្រូវ​ចុះ​ទៅ​ដល់​ទីតាំង​ដោយ​​ផ្ទាល់​​​ ដេីម្បី​ស្វែងយល់​​ ​និង​​រៀនសូត្រ​ពី​អ្វី​ដែល​កសិករ​កំពុង​តែ​អនុវត្ត​​ នេះ​ជា​រឿង​សំខាន់​បំផុត​ ក្នុង​ការ​ជួយ​ដល់​កសិករ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​ ។

ឯកឧត្តម​រដ្ឋលេខាធិកា​ បានបន្ត​ថា​ អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​មន្ត្រី​ជំនាញ​ជួយ​ដល់​កសិករ​យេីង​បន្ថែម​នោះ​​ គឺ​ត្រូវ​ស្វែងយល់​ពី​តំបន់​នេះថា​​ តេី​អាច​កាត់​បន្ថយ​ថ្លៃ​​ចំណាយ​ ជាពិសេស​គឺ​​ជី​ ព្រោះ​បច្ចុប្បន្ន​នេះ​​កសិករ​យេីង​ បាន​ប្រេីប្រាស់​ជី​អស់​ជា​ច្រើន​ ដូច្នេះ​យេីង​​ត្រូវ​កាត់​បន្ថយការ​ប្រេីប្រាស់​ជី​​ ហើយ​រក្សា​ទិន្នផល​បាន​ដែរ​​​ឬ​អត់​?​ នេះ​ជា​រឿង​សំខាន់​ ដែល​ត្រូវ​ស្វែងយល់​ ហើយ​ត្រូវ​ជួយ​ដល់​កសិករ​ក្នុង​​​រឿង​ហ្នឹង​ ។ ពាក្យ​ថា​ កាត់បន្ថយ​ថ្លៃ​ដើម​ គឺ​បង្កើន​ការ​ចំណេញ​ដល់​កសិករ​ គឺ​ត្រូវ​ចេះ​តម្រង់​ទិស​ និង​បង្កើន​លទ្ធភាព​លើ​ការ​ផលិត​ ដោយ​​មុខងារ​របស់​ក្រសួង​កសិកម្ម​ គឺ​ត្រូវ​ស្វែងយល់​ពី​ដំណាំ​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ដំណាំស្រូវ​ ។

ជាមួយគ្នានោះ​ ឯកឧត្តម អ៊ុង សំអាត ក៏​បាន​បញ្ជាក់​ថា​ ក្រសួង​កសិកម្ម​សំរិតសម្រាង​ពូជ​​ជូន​ហើយ​ គឺ​ពូជ​ស្រូវ​ OM5451​ ជា​ពូជ​ដែល​មិន​ប្រកាន់​ចំពោះ​​​រដូវ​កាល​ទេ​ ហើយ​​រយៈពេល​នៃ​ការ​ប្រមូល​​ផល​គឺ​ ៩០ទៅ​៩៥​ថ្ងៃ​ នេះ​ជា​រយៈពេល​ខ្លី​ ដែល​អាច​ទទួល​បាន​ទិន្នផល​ខ្ពស់​ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះ​ឱ្យ​បាន​ទាន់ពេលវេលា ដើម្បី​ស្តារ​ជីវភាពគ្រួសារឡើងវិញ​ផងដែរ​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1447 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
19921 នាក់
សរុប :
6937551 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា