យុវជន ម៉េន ឬទ្ធីសាក់ ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្រះបន្ទាយរស្មី នៃខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជានារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កក្រក អញ្ជេីញសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ព្រមទាំងថវិកាមួយចំនួន ជូនក្រុមគ្រួសារ យុវជន ម៉េន ឬទ្ធីសាក់ ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យស្រះបន្ទាយរស្មី នៃខេត្តកំពង់ធំ បានជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចេញពីប្រឡងមធ្យមសក្សាទុតិយភូមិ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមគ្រួសារបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទប់សង្គ្រោះបន្ទាន់ ផ្នែកឈាមកកក្នុងខួរក្បាល។ បច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យជំនាញបានអនុញ្ញាតឱ្យក្រុមគ្រួសារយកយុវជន ម៉េន ឬទ្ធីសាក់ ទៅសម្រាកព្យាបាលនៅគេហដ្ឋាននាស្រុកកំណេីត ដេីម្បីតាមដានស្ថានភាព និងអាការៈនៃជំងឺ ប្រេីប្រាស់ឱសថតាមវេជ្ជបញ្ជា និងត្រឡប់មកជួបគ្រូពេទ្យណាត់រៀងរាល់ ១ខែម្ដង។ ជាមួយគ្នានេះ លោកជំទាវមានប្រសាសន៍ផ្ដាំផ្ញេីការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ពិត ចំណាន អនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែគិតគូរពីទុក្ខលំបាកនានារបស់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។ គួរបញ្ជាក់ ផងដែរថា យុវជន ម៉េន ឬទ្ធីសាក់ ជាប្រធានយុវជននៃវិទ្យាល័យស្រះបន្ទាយរស្មី មានការសកម្មនឹការងារសង្គម មនុស្សធម៌នៅក្នុងវិទ្យាល័យ ក៏ដូចជាសហគម៍របស់ខ្លួនផងដែរ។ កន្លងមកដោយសារគ្រួសារមានជីវភាពខ្វះខាត យុវជនរូបនេះបានបង់ការសិក្សាម្ដងរួចមកហេីយ ហេីយនៅឆ្នាំ២០២៣ នេះមកបន្ដការសិក្សាថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ អំណោយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ផ្ដល់ជូនរួមមាន អង្ករ ១០០ គីឡូក្រាម មី ៤កេស ត្រីខ ៤យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួន និងចេញថ្លៃសោហ៊ុយរថយន្ដឈ្នួលជូនដំណេីរទៅស្រុកកំណេីតផងដែរ។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ