អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី នៅឃុំកែវផុស ស្រុកស្ទឹងហាវ =================នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយនិស្សិតកសិកម្មវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មានទីតាំងនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយបញ្ចកោណតំណាក់កាលទី១ ដោយផ្អែកលើការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការពង្រឹកប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ការពង្រឹងវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកទេស ពិសេសការពង្រឹងវិស័យកសិកម្ម ដូច្នេះក្មួយៗមានឱកាសចាប់យកការបណ្តុះបណ្តាលនូវវិស័យកសិកម្ម។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយបញ្ចកោណតំណាក់កាលទី១ ផ្តោតសំខាន់លើវិស័យកសិកម្ម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យមានមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់នៅទូទាំងប្រទេស ហើយនៅឆ្នាំ២០២៤ខាងមុខ យើងនិងធ្វើការជ្រើសរើសមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់ ដូចនេះក្មួយៗមានឱកាសចាប់យកការងារនៅតាមឃុំ សង្កាត់របស់ខ្លួន ហើយឃុំ សង្កាត់នីមួយៗត្រូវមានមន្ត្រីកសិកម្មម្នាក់ក្នុងការជួយសម្របសម្រួលដល់ប្រជាកសិកររបស់យើងក្នុងការដាំដុះ ឬធ្វើវារីវប្បកម្ម ទៅតាមឃុំ សង្កាត់ដែលជាតម្រូវការរបស់ឃុំ សង្កាត់នីមួយៗ ដោយសារឃុំ សង្កាត់ខ្លះត្រូវការដាំដុះ ឃុំខ្លះត្រូវការផ្នែកវារីវប្បកម្ម ដូច្នេះឃុំសង្កាត់នីមួយមិនមានតម្រូវការដូចគ្នានោះទេ សូមឱ្យក្មួយៗខិតខំសិក្សារៀនសូត្រដើម្បី យកចំណេះ ជំនាញយកទៅបំរើផលប្រយោជន៍នៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យទទួលបានលទ្ធផលផ្លែផ្កានាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា បានបញ្ចាក់ ថាសាលាសិកម្មឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ត្រូវបានតំឡើងជាវិទ្យាស្ថានឧត្តមសិក្សានៅឆ្នាំ២០១៨ ទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា វិទ្យាស្ថានបានធ្វើការបណ្តុះបណ្តាលនិស្សិតមកពីបណ្តាខេត្តនានា ដោយបានផ្តល់អាហារ និងកន្លែងស្នាក់នៅ ហើយនិស្សិតដែលបានបញ្ចប់ការសិក្សាមានចំនួន ២វគ្គរួចមកហើយ ពួកគេទទួលបានការងារទាំងអស់គ្នា មិនមាននិស្សិតណាម្នាក់គ្មានការងារនោះទេ ចំពោះនិស្សិតដែលបញ្ចប់ការសិក្សា ចង់បំរើការងារនៅក្នុងកសិដ្ឋានរបស់ឧកញ៉ាម៉ុង ឬទ្ធី គឺយើងទទួលយកពួកគាត់ ក៏ប៉ុន្តែនិស្សិតដែលចង់ទៅរកការងារនៅខាងក្រៅ ឬវិលត្រឡប់ទៅតាមខេត្តរបស់គាត់វិញក៏បានតាមចំណង់ចំណូលចិត្ត។សូមបញ្ជាក់ថា បច្ចុប្បន្នវិទ្យាស្ថានកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី មាននិស្សិតចំនួន ១៦០នាក់កំពុងសិក្សាផ្នែកវិស័យកសិកម្ម និងមានលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភជូននិស្សិតចំនួន ១៦០នាក់ ក្នុងម្នាក់ទទួទលបាន ៥ម៉ឺនរៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន ២៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀលផងដែរ។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ