ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បំប៉ន វិក្រិត្យការ នាយទាហាន ជំនាន់ទី៧ និង បិទវគ្គ នាយទាហាន បន្តវេន ជំនាន់ទី១៤ នៅវិទ្យាស្ថានទ័ពជើងគោក
Sat,04 November 2023 (Time 10:03 AM)
ដោយ ៖ ដើម្បីប្រជាជន


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អញ្ចើញជាអធិបតីភាព ក្នុងពិធីបើកវគ្គ បំប៉នវិក្រិត្យការ នាយទាហាន ជំនាន់ទី៧ និងបិទវគ្គ នាយទាហានបន្តវេន ជំនាន់ទី១៤ នៅវិទ្យាស្ថានទ័ពជើងគោក
============
នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាស្ថានទ័ពជើងគោក ស្ថិតក្នុងភូមិសាស្ត្រតំបន់ថ្លុកតាសេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំបើកវគ្គបំប៉នវិក្រិត្យការ នាយទាហាន ជំនាន់ទី៧ និងបិទវគ្គនាយទាហានបន្តវេន ជំនាន់ទី១៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងពិធីបើកវគ្គ និងបិទវគ្គនេះបើតាមសេចក្តីរាយការណ៍ ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថាន និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករង ទទួលបន្ទុកការងារហ្វឹកហ្វឺនរបស់វិទ្យាស្ថានទ័ពជើងគោក បានបញ្ជាក់ថា វគ្គបំប៉ន វិក្រិត្យការ នាយទាហានជំនាន់ទី៧ នេះ មានសិកា្ខកាម ជានាយទាហានមកពី គ្រប់បណ្ដាល អង្គភាពប្រភេទទ័ព នៃកងយោធពលខេមរភូមិន្ទ ចូលហ្វឹកហ្វឺន ចំនួន ១៣០ នាក់ ដែលមានរយៈពេលសិក្សា ៤ ខែ ស្មើរហ្នឹង ១២២ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤ ទើបបញ្ចប់ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា វគ្គបំប៉នវិក្រិត្តការ នាយទាហានជំនាន់ទី ៧ និងវគ្គហ្វឹកហ្វឺននាយទាហានបន្តវេន ជំនាន់ទី១៤ ដែលយើងកំពុងប្រារព្ធពិធីបើក និងបិទវគ្គ នាពេលនេះ គឺពិតជាបានឆ្លើយតប តាមសេចក្តីត្រូវការ ក្នុងការពង្រឹងសមត្ថភាពគុណភាព ជំនាញឲ្យដល់យោធិន និងធ្វើឱ្យយោធិន យល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ ដោយស្មោះត្រង់ ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាការ អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ ដែលបានដាក់ចេញ ។

ឯកឧត្តម ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់និស្សិតនាយទាហាន គ្រប់ជំនាន់ទាំងអស់ដែលកំពុងបំពេញកម្មសិក្សានៅទីនេះ ត្រូវចូលរួមឲ្យបានសកម្ម ក្នុងការអនុវត្តនយោបាយបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលមានបាវចនា ៥ គោលដៅទាំង ៦ និងអាទិភាពទាំង ៥ នោះ ជាពិសេសជាពិសេសការពារឲ្យបាននូវអធិបតេយ្យ បូរណភាពទឹកដី ការពារឲ្យបាននៅសុខសន្តិភាព របស់ប្រទេសជាតិយើង ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5380 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18232 នាក់
សរុប :
6929345 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ