ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន
Sat,16 December 2023 (Time 04:14 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន

នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ឱកាសដែលសម្តេចអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។​ នាឱកាសនេះ​ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារទៅអ្នកដែលគ្រោងប្រមូលគ្នាជេរសម្តេចថា ការសម្តែងមតិត្រូវធ្វើដោយថ្លៃថ្នូរ កុំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។ ការអញ្ជើញរបស់ជប៉ុន និងការជួបជុំជាមួយបងប្អូនជាង២ពាននាក់ នៅពេលនេះ គឺជាការបញ្ជូនសារ អំពីការទទួលស្គាល់ថា សម្តេចជានាយករដ្ឋមន្រ្តីកម្ពុជាស្របច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ប្រជាពលរដ្ឋជាង៦លាននាក់ ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ គឺជាការអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតដើម្បី ជ្រើសតាំងនាយករដ្ឋមន្រ្តី។សម្តេចបានរិះគន់ទៅម្សៀចាស់វស្សា ដែលធ្វើសកម្មភាពវាយប្រហារតាំងពីសម្តេចតេជោ រហូតដល់កូន ហើយតាមដានសកម្មភាពរបស់សម្តេចជាប់រហូត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកដែលចង់ធ្វើបាតុកម្មសម្តែងមតិប្រឆាំងសម្តេច នៅថ្ងៃស្អែក ត្រូវគិតពីមុខមាត់ជាតិ និងកុំឱ្យរំលោភច្បាប់របស់ប្រទេសជប៉ុន ប្រយ័ត្នប៉ះពាល់ដលជប៉ុន រឿងរិះគន់ការធ្វើនយោបាយតជំនាន់ពីឪពុកដល់កូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ខ្មែរយើងមិនថានៅអាមេរិក ឬប្រទេសណាទេ យើងគួរតែអបអរសាទរដល់ សន្តិភាពរបស់យើងដែលកំពុងមាននៅពេលនេះ។ មកដល់ឆ្នាំនេះ មានរយៈពេល៧០ឆ្នាំហើយ សម្រាប់ទំនាក់ទំនងកម្ពុជា-ជប៉ុន ប៉ុន្តែឆ្នាំនេះ ជាកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីរបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។​ សម្តេចធិបតីបានថ្លែងថា ថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ សម្តេចនឹងសម្ពោធផែទឹកជ្រៅ នៅខេត្តព្រះសីហនុ។ ទស្សនកិច្ចសម្តេចនៅក្រៅប្រទេស ចំណុចសំខាន់ជាងគេខាងសេដ្ឋកិច្ច គឺដើរទាក់ម៉ូយ គឺផ្សព្វផ្សាយពីកម្ពុជា យើងមានផលិតផលត្រូវតែដើរផ្សព្វផ្សាយប្រាប់គេឱ្យដឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា គោលដៅអាទិភាព៣ក្នុងចំណោម៥ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ គឺកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ករណីក្រុមហ៊ុនវីនគ្រុបលើកសំណើបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជា វាជារឿងរបស់ក្រុមហ៊ុន ប៉ុន្តែសិទ្ធិក្នុងការអនុញ្ញាតឱ្យបើក ឬមិនបើក ជារឿងរបស់រដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលបានមិនអនុញ្ញាតឲ្យក្រុមហ៊ុន វីនគ្រុប បើកដំណើរការរថយន្តអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺជួយបងប្អូនអ្នករត់តុតុ។
សម្តេចធិបតី បានប្រាប់ទៅអ្នករត់កង់បី និងតុតុ កុំឱ្យមានការព្រួយបារម្ភចំពោះរឿងតាក់ស៊ីរបស់វៀតណាម

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៉ី ស្ងាត់ជ្រាប ក្រោយពេលសម្តេចបង្ហាញនិក្ខេបបទថ្នាក់បណ្ឌិត ដែលអាចមានមូលហេតុពីរ ទី១. គឺនិក្ខេបបទនោះល្អ ទី២. គឺគាត់មិនយល់អំពីនិក្ខេបបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលស្វាគមន៍ ចំពោះក្រុមហ៊ុនបរទេស ដែលទៅសិក្សាដើម្បីវិនិយោគ ប៉ុន្តែមិនមែនរាល់គម្រោងទាំងអស់ សុទ្ធតែអនុញ្ញាតនោះទេ គឺមានចំណុច ដែលត្រូវហាមឃាត់ ដើម្បីឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សូមបងប្អូនជឿជាក់ចុះ ខ្ញុំដឹកនាំប្រទេស ដោយបន្តថែរក្សាសមិទ្ធផលរបស់ រាជរដ្ឋាភិបាល​ដឹកនាំដោយ សម្តេចតេជោ ក្នុងអាណត្តិកន្លងទៅ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល គឺអាទិភាពធំ គឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយ។​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នរណាថាកម្ពុជារណបប្រទេសនេះ ប្រទេសនោះ ថាតែអ្នកឯងទៅ ប៉ុន្តែកម្ពុជាត្រូវពង្រឹងខ្លួនឯង បណ្តុះបណ្តាលធនធានឲ្យបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់និស្សិត កម្មសិក្សាការី និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលបានដើរតួនាទី ជាអ្នកការទូតឱ្យកម្ពុជា​ ហើយទទួលបានការកោតសរសើរពីជនជាតិជប៉ុនថា ជាប្រជាជនដែលឧស្សាហ៍ព្យាយាម។ សម្តេចធិបតី ក៏បានស្នើដល់ក្រុមហ៊ុនជប៉ុននៅប្រទេសជប៉ុន ឱ្យបន្តយកចិត្តទុកដាក់ចំពោះពលករ និងសិក្ខាកម្មមកពីប្រទេសកម្ពុជា។ក្នុងនាម រាជរដ្ឋាភិបាល ដែលមានមន្ត្រីទូតជាសេនាធិការ ត្រូវគាំពារពលរដ្ឋខ្មែរទាំងអស់ ដែលទៅធ្វើការងារនៅក្រៅប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារកម្ពុជា ពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនពលករ ឱ្យកាន់តែទាបជាបច្ចុប្បន្ន។ រដ្ឋាភិបាលអាណត្តិថ្មីនេះ អត់ដេកទេ គឺដើរទៅមុខជានិច្ចដើម្បីបងប្អូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការបរទេសសិក្សា ពិនិត្យលទ្ធភាពបង្កើតអគ្គកុងស៊ុល នៅអូសាកា នាពេលខាងមុខ ដើម្បីងាយស្រួលផ្តល់សេវាដល់ពលករ និងពលរដ្ឋខ្មែរ
។ សម្រាប់ពលករ និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលចង់បន្តប៉ាស្ព័រ អាចទៅធ្វើនៅស្ថានទូតខ្មែរ ក្នុងប្រទេសកូរ៉េបាន ដោយមិនបាច់ចាំចំណាយថវិកាច្រើន ហោះទៅកាន់ប្រទេសកម្ពុជា។
សម្តេចធិបតី បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន។ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅក្រៅប្រទេស ត្រូវប្រកាន់នូវភាពថ្លៃថ្នូ ធ្វើជាប្រជាពលរដ្ឋ ដែលមានអំណត់ និងស្មោះត្រង់ គោរពស្រលាញ់សាសន៍ផ្សេងៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9897 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22749 នាក់
សរុប :
6933862 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ