ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣
Fri,22 December 2023 (Time 03:05 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២២-២០២៣
====================
នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្តព្រះសីហនុលោក លោក ស្រីអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនិភ្ញៀវកិត្តិយសនាយក-នាយករង នាយិកា-នាយិការង លោកគ្រូ-អ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារវិស័យអប់រំនៅខេត្តព្រះសីហនុ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា អនុវិទ្យាល័យ -វិទ្យាល័យ ២៨សាលា និងសាលាឧបសម្ព័ន្ធ ០២សាលា សាលាគរុកោ សល្យ និងវិក្រឹត្យការ ០១សាលា។

មានបុគ្គលិកអប់រំ សរុបចំនួន ២.១០៨នាក់ ស្រី១.០០៤នាក់។ បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣មានចំនួន ១.៩១៥នាក់ ស្រី៩៧៣នាក់ និងបានប្រឡងជាប់ចំនួន ១.៥២៣នាក់ ស្មើនឹង ៨០,៥០% ស្រី ៨២៩នាក់ស្មើនឹង ៨៥,៧៣% ក្នុងនោះ បេក្ខជនជាប់និទ្ទេស A ចំនួន៤០នាក់ ស្រី ២៣នាក់ និទ្ទេសB ១២២នាក់ ស្រី ៧០នាក់ និទ្ទេស C ២៨៧នាក់ ស្រី១៦៧នាក់ និទ្ទេសD ៥៤៨នាក់ ស្រី២៩៧នាក់ និងនិទ្ទេសE ៥២៦នាក់ ស្រី ២៧២នាក់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះសាលាទាំងអស់នៅក្នុងខេត្តដែលបានយកចិត្តទុកដាក់ក្នុងការជួយបង្ហាត់បង្រៀនធ្វើឱ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានលទ្ធផលល្អ ដូច្នេះសូមបន្តប្រពៃណីសិក្សាបន្ថែមទៀត ពិសេសក្មួយៗ ដែលទទួលបាននិទ្ទេស A B C ជាការជោគជ័យមួយក្នុងខ្សែជីវិតរបស់ក្មួយៗ ជាការពិតយើងទទួលបាននិទ្ទេស A ដោយសារការជួយជ្រុំជ្រែងរបស់ឱពុកម្ដាយ លោកគ្រូ អ្នកគ្រូក្នុងការជួយបង្ហាត់បង្រៀនផងដែរ។

ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តមួយពោពេញដោយសិស្សានុសិស្សមានភាពឆ្លាតវៃ ហើយកត្តាចំបង គឺការខិតខំសិក្សា ឧស្សារៀនសូត្រ ដើម្បីរួមគ្នាឱ្យខេត្តព្រះសីហនុមានការសិក្សាចប់ចុងចប់ដើម ព្រោះសាលាជាថ្នាល់បណ្តុះបណ្តាលនូវចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបំណិនជីវិតសម្រាប់សិស្សគ្រប់រូប។

សម្តេចតេជោ និងសម្តេចធិបតី បានសាងសង់ និងបន្តសាងសង់សាលាសម្រាប់កូនចៅរបស់យើងបានសិក្សារៀនសូត្រនៅគ្រប់កម្រិតសិក្សា រហូតដល់ឧត្តមសិក្សានៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ មានអគារសិក្សាជាច្រើនខ្នងត្រូវបានសាងសង់ឡើងដោយសម្តេចទាំងទ្វេរ ទន្ទឹមនឹងមានសាលាល្អ យើងត្រូវរួមគ្នាថែទាំ និងដាំដុះដើមឈើឱ្យមានភាពស្រស់ស្អាត និងបៃតងនៅតាមសាលារៀនក្នុងខេត្ត ដើម្បីឱ្យសាលារបស់យើងមានបរិស្ថានស្អាត និងគ្មានថង់ប្លាស្ទិក យើងក៏ត្រូវការយុវជនរបស់យើងមានកាយសម្បទាមាំមួន ហើយអាហារក៏ជារឿងសំខាន់ផងដែរ ដើម្បីសុខភាព ដូច្នេះយើងត្រូវជ្រើសរើសការលេងកីឡាដែលយើងចូលចិត្តជាការជួយលើកកម្ពស់សុខុមាលភាពកាន់តែល្អប្រសើរ ហើយការជ្រើសរើសការងារសិល្បៈក៏ជារឿងសំខាន់មួយដែរសម្រាប់ក្មួយដែលមានទេពកោសល្យទៅតាមជំនាញរបស់យើងម្នាក់ៗ។

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ ក៏បានបន្តថា យើងត្រូវសិក្សាស្វែងយល់អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការងារសង្គម ព្រោះខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្មយើងត្រូវធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងការបណ្តុះបណ្តាលបំណិនជីវិត ក៏ជារឿងមួយសំខាន់សម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3745 នាក់
ម្សិលមិញ :
7715 នាក់
សប្តាហ៍នេះ :
38409 នាក់
សរុប :
7065326 នាក់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ