ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការ ជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំទាញយក កុមារតូច នៅក្នុងខេត្តកណ្ដាល
Tue,01 October 2024 (Time 08:56 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដោយសហការជាមួយការិយាល័យអប់រំ និងមត្តេយ្យសិក្សាសហគមន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវខិតខំទាញយក កុមារតូចនៅក្នុងខេត្តកណ្ដាល ឱ្យចូលសាលារៀនទាំងអស់ ដោយមិនត្រូវឱ្យមានកុមារតូចណាម្នាក់មិនបានចូលរៀននៅក្នុងសាលាឡើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈ និងបរិក្ខារ ជូនមត្តេយ្យសិក្សាសហគមន៍ចំនួន៧ ក្រុង-ស្រុក ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងមត្តេយ្យសិក្សាសហគមន៍ក្នុងខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១ ដែលមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយការអភិវឌ្ឍន៍ធនធានមនុស្សនេះ គឺពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិរបស់យើង ក្នុងនោះដែរការយកចិត្តទុកដាក់ឱ្យកុមារតូចបានចូលសាលារៀន បានទទួលការអប់រំ និងតម្រង់ទិសពីលោកគ្រូ អ្នកគ្រូ ធ្វើឱ្យកុមារតូចក្លាយជាកុមារល្អតាំងពីខ្លួននៅតូចមកម្ល៉េះ ហើយកុមារល្អប្រៀបដូចទំពាំងស្នងឬស្សីផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ មត្តេយ្យសិក្សាសហគមន៍ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឱ្យបានល្អប្រសើរ ធ្វើឱ្យអាណាព្យាបាលមានទំនុកចិត្តមកលើខ្លួន ធ្វើយ៉ាងណាទាញយកកុមារតូចនៅក្នុងភូមិទាំងអស់ដែលមាន ឱ្យមកសិក្សានៅក្នុងសាលារៀនរបស់ខ្លួន។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការ មកឱ្យរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដូច្នេះត្រូវជួយគាំទ្រមត្តេយ្យសិក្សាសហគមន៍ និងបឋមសិក្សា ដោយផ្ទាល់ និងម៉ត់ចត់បំផុត ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើយ៉ាងណាឱ្យការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានផ្លែផ្កាទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ រដ្ឋបាលខេត្តកណ្ដាល និងបន្តការគាំទ្រលើសម្ភារៈ និងបរិក្ខារ នៅឆ្នាំបន្តបន្ទាប់ទៀត។

លោកស្រី ឃួន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានឱ្យដឹងថា៖ ក្នុងខេត្តកណ្ដាលមានមត្តេយ្យសិក្សាសហគមន៍ ចំនួន ១៨៤ថ្នាក់ នៅក្នុងឃុំចំនួន ៨៦ មានគ្រូសរុប១៨៤នាក់ សិស្សសរុប ៥.៣៨៣នាក់។

លោកស្រីអនុប្រធានមន្ទីរ បន្តថា៖ ការបង្កើតមត្តេយ្យសិក្សាសហគមន៍ គឺដើម្បីផ្តល់ឱកាសឱ្យកុមារដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៦ឆ្នាំ ទទួលបានសេវាអប់រំកុមារតូចប្រកបដោយសមធម៌ និងបរិយាបន្ន ដែលជាមូលដ្ឋាន សម្រាប់បន្តការសិក្សានៅថ្នាក់ទី១ នៃបឋមសិក្សាទទួលបានលទ្ធផលល្អ ជួយកាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6953 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19805 នាក់
សរុប :
6930918 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ