សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព===============រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសសម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕
ចំនួនអ្នកទស្សនា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធ លោក ឈួរ ងួនស្រូយ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចែកអំណោយមនុស្សធម៌ ជូនគ្រួសារទីទ័លក្រ ងាយរងគ្រោះ ចំនួន ៣៦គ្រួសារ នៅក្នុងស្រុកត្រាំកក់
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ចើញចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លេីកទី២៧ និងអន្តរជាតិលេីកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាព លើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិនិត្យ និងពិភាក្សាការងារ ចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ៖ ស្នាក់ការថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ នឹងលេចរូបរាងនៅពេលខាងមុខ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង
ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប បានអញ្ចើញចូលរួមពិធីបញ្ចុះបឋមសិលា កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមបុណ្យសព លោកស្រី ខៀវ រ៉ាវី នៅក្នុងខណ្ឌដូនពេញ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អញ្ចើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនបង្កើតរបស់ ឯកឧត្តម មុត ខៀវ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកស្វាយទាប អញ្ជើញធ្វើពិធីក្រុងពាលី កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ និងហេដ្ឋារចនាសម្ព័ន្ធនានា (ទីតាំងថ្មី) ស្ថិតនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាព លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ វឌ្ឍនភាពសង្គម
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តី ព្រាងរបាយការណ៍ បូកសរុបលទ្ធផល ការងារខែវិច្ឆិកា និងទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី ជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចូលជួបសម្តែងការគួរសម ជាមួយអគ្គលេខាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា អញ្ចើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ចូលជួបសម្តែងការគួរសម និងពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា អញ្ចើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ ( ២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៥ ) នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយ សាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
កម្ពុជា-ប្រេស៊ីល នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន
ក្រុមហ៊ុនអាមេរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត