ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី
Thu,24 October 2024 (Time 12:45 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ នៅខេត្តមណ្ឌលគិរី
================
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ” ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ។ ដែលបានអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើឱ្យពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ធានាដល់ការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត ព្រមទាំងការងារស្រោចស្រពក្នុងវិស័យកសិកម្ម។ គម្រោងនេះប្រើពេលសាងសង់រយៈពេល ៣ឆ្នាំ និងបានចំណាយថវិកាសាងសង់សរុបប្រមាណ ៦២ លានដុល្លារអាមេរិក។

ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងថាក្រោយបញ្ចប់សង្រ្គាម តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការងារចម្បងចំនួន ៣ ៖ ទី១. ពង្រឹងភាពជឿទុកចិត្ត ដើម្បីរក្សាសន្តិភាពឱ្យបានឋិតថេរ ទី២. ការធ្វើសមាហរណកម្មខ្លួនលើឆាកអន្តរជាតិ និងទី៣. ការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាការពិតមិនអាចប្រកែកបាន ក្នុងរយៈពេល ២៥ ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងមានឯកភាពជាតិ ជាមួយនិងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម-សេដ្ឋកិច្ច និងវប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ប្រទេសកម្ពុជាដែលពីមុនធ្លាប់បានឆ្លងកាត់នូវសង្គ្រាមហែកហួរ និងធ្លាប់ជាវាលពិឃាតក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៧០ ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែមុខមាត់ថ្មី មានសុខសន្តិភាព ប្រជាជនរស់នៅដោយសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យព្រួយឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាល គ្រប់អាណត្តិ បានខិតខំគិតគូរធ្វើយ៉ាងណារុញការអភិវឌ្ឍឱ្យបានទៅគ្រប់ទីកន្លែងទូទាំងប្រទេស ព្រមទាំងខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវយន្តការនានា ជាបន្តបន្ទាប់ រួមទាំងការប្រើប្រាស់ធនធានក្នុងប្រទេស និងសហការជាមួយដៃគូរអភិវឌ្ឍន៍អន្តរជាតិ ដោយរក្សាបានទាំងអធិបតេយ្យភាព និងបូរណភាពទឹកដី។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីជូនជនរួមជាតិថា រយៈពេល២៥ឆ្នាំនៃការចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺមានគោលដៅពន្លឿនការរអភិវឌ្ឍន៍ខេត្តភាគឦសានឱ្យមានការរីកចម្រើន មិនមែនធ្វើឱ្យបាត់បង់ទឹកដីដូចការចោទប្រកាន់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅក្រៅប្រទេសនោះទ្បើយ។ សម្តេចបវរធិបតី បានរំឭកថា នៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលជាក្របខណ្ឌមួយមានការជួយគាំទ្រពីសំណាក់ប្រទេសជាមិត្តដូចជា ប្រទេសជប៉ុន អាល្លឺម៉ង់ និងដៃគូរអភិវឌ្ឍមួយចំនួនទៀត។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាទាញបាននូវអត្ថប្រយោជន៍ជាច្រើន ដូចដែលយើងមើលឃើញជាក់ស្តែងក្នុងខេត្តទាំងនេះ។ ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបញ្ចប់កិច្ចហប្រតិបត្តិការ CLV-DTA គឺដើម្បីបញ្ចប់ការវែកញែក និងរក្សាសាមគ្គីឯកភាពជាតិ ប៉ុន្តែមកដល់ពេលនេះនៅមានអ្នកនយោបាយមួយចំនួននៅតែបន្តអុចអាល បំផុសបំផុលឱ្យមានការប្រឆាំងតវ៉ា ខណៈពេលដែលពីមុនខ្លួនបានគាំទ្រកិច្ចការងារនេះ ពេលដែលនៅជាតំណាងរាស្រ្តក្នុងសភាដែរសោះ ហើយទង្វើនេះគឺជាទង្វើគ្មានសុចរិតភាព ដែលអាចនាំឱ្យមានការបែកបាក់ឯកភាពជាតិដូចពីអតីតកាល។

ជាចុងក្រោយ សម្តេចមហាបវរធិបតី បានសំណូមពរដល់ប្រជាជនគ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយរៀងរហូតទៅ។ សម្តេចធិបតីបានចាត់ទុកសន្តិភាពប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10200 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
23052 នាក់
សរុប :
6934165 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ