រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែតុលា ដើម្បីបន្តពង្រឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ==============ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់អាជ្ញាធរក្រុងស្រុក និងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានយល់ច្បាស់ អំពីចរិកបែបផែន នៃបទល្មើសនានាដើម្បីឲ្យពួកគាត់បានយល់ដឹង អាចគេចផុតពីការរងគ្រោះមានដូចជា៖ការបោកប្រាស់គ្រប់ប្រភេទតាមប្រព័ន្ធ Online អំពើហិង្សា ការរំលោភបំពានផ្លូវភេទ និងអំពើចោរកម្មជាដើម។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែតុលា ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង១៣ កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរជុំវិញខេត្តផងដែរ។ពាក់ព័ន្ធនឹងករណីអំពើហិង្សា ជាពិសេសករណីដែលកើតឡើងពីការលែងលះគ្នាមិនដាច់ស្រេច ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ស្ថាប័នតុលាការ និងអាជ្ញាធរមូលដ្ឋាន ត្រូវចេះសម្របសម្រួលដល់ភាគីទាំងពីរកុំឲ្យឈានដល់អំពើហិង្សា ឬអាចឈានដល់ការសម្លាប់ ជាក់ស្ដែងដូចជាករណីជះទឹកអាស៊ីតដែលកើតចេញពីការលែងលះគ្នាមិនដាច់ស្រាច់ នៅស្រុកកណ្ដាលស្ទឹងនាពេលកន្លងមក គឺជាចរិតនៃបទល្មើសដ៏ឃោរឃៅ ករណីនេះអាជ្ញាធរត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណាកុំឲ្យកើតមានឡើងជាដាច់ខាតនៅមូលដ្ឋានខ្លួន ដោយត្រូវជួយសម្របសម្រួលពន្យល់ណែនាំដល់ភាគីទាំងសងខាងឲ្យត្រូវគ្នាវិញ ករណីមិនអាចផ្សះផ្សារបានត្រូវណែនាំដល់ភាគីទាំងសងខាងត្រូវរស់នៅដោយសេចក្តីសុខរៀងៗខ្លួន ជៀសវាងការប្រើអំពើហិង្សាផ្សេងៗ ឬឈានដល់ការសម្លាប់បគ្នា ដែលអាចបណ្ដាលឲ្យភាគីម្ខាងស្លាប់ ឯម្ខាងទៀតមានទោស ហើយបន្សល់ទុកកូនចៅជាបន្ទុកដ៏ធ្ងន់ធ្ងរមួយដល់សង្គម។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់កងកម្លាំង អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកតាមដាន និងកំណត់មុខសញ្ញាក្នុងតំបន់ និងជនដែលងាយរងគ្រោះក្នុងការរំលោភបំពានផ្លូវភេទ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះករណីនេះ ជាពិសេសត្រូវស្រាវជ្រាវរកជនល្មើសដែលបានប្រព្រឹត្តមកដាក់ទោសដោយគ្មានការលើកលែង។ ចំពោះករណីប្លន់ ជាឧទាហរណ៍ដូចជាករណីប្លន់សម្លាប់យកម៉ូតូនៅក្រុងក្សត្រកាលពីពេលថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់កម្លាំង ត្រូវបន្តស្រាវជ្រាវវែកមុខជនល្មើសយកមកដាក់ទោសតាមច្បាប់ ហើយគ្រប់មូលដ្ឋានត្រូវខិតខំង្ក្រាបករណីប្លន់ឲ្យមានប្រសិទ្ធភាពខ្ពស់មិនត្រូវបន្តឲ្យអំពើឃោរឃៅនេះកើតឡើងក្នុងមូលដ្ឋានខ្លួនជាដាច់ខាត់។ដោយឡែកចំពោះករណីបោកប្រាស់តាម Online ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ត្រូវស្រាវជ្រាវរកទីតាំងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ហើយគ្រប់គ្រងឲ្យបានចំនួនជនបរទេស ទាំងការស្នាក់នៅ និងការធ្វើការងារ។ ជាពិសេសកម្ចីតាមOnline ដែលបង្កប់នូវការបោកប្រាស់ និងការគំរាមកំហែង អាជ្ញាធរ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវទទួលយកសំណូមពរ ឬពាក្សបណ្ដឹងពីប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដើម្បីចាត់វិធានការដោះស្រាយ ត្រូវខិតខំស្រាវជ្រាវស្វែងរកជនល្មើសដើម្បីចាត់វិធានការតាមច្បាប់។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានធ្វើការក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមកម្លាំងដើម្បីជួយគាំទ្រក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញខាងមុខនេះ។ គ្រប់គណៈកម្មការទូកខេត្តកណ្ដាលត្រូវរៀបចំសម្រាប់ធ្នាប់ទូកឲ្យបានល្អ គ្រប់គណៈកម្មការនិងអនុគណៈកម្មការ អភិបាលក្រុង-ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវរក្សាឲ្យបាននូវចំនួនទូករបស់ខេត្តកណ្ដាលដែលបានបញ្ជូនទៅចូលរួមទាំង ១០៧ទូក រហូតដល់ពិធីកាត់ព្រាត់ ក្នុងករណីទូកដែលមានឈ្មោះហើយអវត្តមានមិនបានចូលរួម ឆ្នាំក្រោយមិនអនុញ្ញាតឲ្យចូលរួមទៀតឡើយ ចំពោះទូកដែលមិននៅដល់ចប់ក្នុងពិធីកាត់ព្រាត់ ក៏មិនអនុញ្ញាត្តិឲ្យចូលប្រកួតនៅឆ្នាំក្រោយផងដែរ គ្រប់ទូកទាំងអស់ទោះបីចាញ់ ឬឈ្នះត្រូវនៅដល់ចប់ចុងចប់ដើម។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ