រដូវត្រជាក់ជិតមកដល់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាចែកជូនកងកម្លាំងឈរជើងនៅទិសទី២ យោធភូមិភាគទី៤(ឧត្តរមានជ័យ)៖ អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាំយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅទិសទី២ យោធភូមិភាគទី៤។ក្នុងឱកាសនោះ បន្ទាប់ពី ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើសេចក្តីរាយការណ៍ពីការដឹកនាំបញ្ជារួចមក នាយឧត្ដមសេនីយ៍ វង្ស ពិសេន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដល់កងកម្លាំងទាំងអស់ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន។អគ្គមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព ស្ថិរភាព ការកសាងអង្គភាពឲ្យរីកចម្រើន ក៏ដូចជាការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ប្រែក្លាយព្រំដែនជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។នាយឧត្ដមសេនីយ៍ បានលើកឡើងពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៅក្នុងសម័យតេជោសែន ដែលសម្រេចបានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើរតែរួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមតំបន់ព្រំដែន ធ្វើឲ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតក ដែលកំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់មេបញ្ជាការ មេបញ្ជាការរងគ្រប់ថ្នាក់ ធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ក្នុងនោះយកចិត្តទុកដាក់ការអប់រំគោលជំហរឲ្យរឹងប៉ឹង ជាកម្លាំងរឹងមាំរបស់រាជរដ្ឋាភិបាល និងបន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា មាន៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ជាដើម។ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើដល់មេបញ្ជាការគ្រប់កងឯកភាព ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធយោធិនចូលនិវត្តន៍ យោធិនជំនាញ និងមានសមត្ថភាព ត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង នៅមានកម្លាំង សូមឱ្យផ្អាកការដាក់ចូលនិវត្តន៍៕
ចំនួនអ្នកទស្សនា
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចែកអំណោយមនុស្សធម៌ ជូនគ្រួសារទីទ័លក្រ ងាយរងគ្រោះ ចំនួន ៣៦គ្រួសារ នៅក្នុងស្រុកត្រាំកក់
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ចើញចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជា លេីកទី២៧ និងអន្តរជាតិលេីកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាព លើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិនិត្យ និងពិភាក្សាការងារ ចាំបាច់មួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា ៖ ស្នាក់ការថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ នឹងលេចរូបរាងនៅពេលខាងមុខ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង
ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប បានអញ្ចើញចូលរួមពិធីបញ្ចុះបឋមសិលា កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញចូលរួមបុណ្យសព លោកស្រី ខៀវ រ៉ាវី នៅក្នុងខណ្ឌដូនពេញ
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អញ្ចើញគោរពវិញ្ញាណក្ខន្ធសព លោកស្រី ខៀវ រ៉ាវី ត្រូវជាកូនបង្កើតរបស់ ឯកឧត្តម មុត ខៀវ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកស្វាយទាប អញ្ជើញធ្វើពិធីក្រុងពាលី កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសំបួរ និងហេដ្ឋារចនាសម្ព័ន្ធនានា (ទីតាំងថ្មី) ស្ថិតនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ បរិយាបន្នពិការភាព លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ វឌ្ឍនភាពសង្គម
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តី ព្រាងរបាយការណ៍ បូកសរុបលទ្ធផល ការងារខែវិច្ឆិកា និងទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ចើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តចារ្យ ហេង តៃគ្រី ជាអតីតប្រធានមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានអញ្ចើញចូលរួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចូលជួបសម្តែងការគួរសម ជាមួយអគ្គលេខាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា អញ្ចើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ចូលជួបសម្តែងការគួរសម និងពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា អញ្ចើញអមដំណើរឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥០ ( ២ ធ្នូ ១៩៧៥- ២ ធ្នូ ២០២៥ ) នៃថ្ងៃបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំ ពិភាក្សាការងារជាមួយ សាជីវកម្ម TOA (ក្រុមហ៊ុនសាងសង់) និងក្រុមហ៊ុន RAZEL (ក្រុមហ៊ុនវិស្វកម្ម) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឆែក-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
កម្ពុជា-ប្រេស៊ីល នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន
ក្រុមហ៊ុនអាមេរិកធំៗ ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគ ក្នុងវិស័យសក្ដានុពលនៅកម្ពុជាបន្ថែមទៀត
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ