ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ ដ៏ជោគជ័យ ដែលឈរលើ គោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លី នៃការចាប់ផ្តើមតួនាទី ជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោល នយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា
Thu,21 November 2024 (Time 07:13 PM)
ដោយ ៖ ដើម្បីប្រជាជន


វិស័យថ្មអារ ដែលរៀបនឹងត្រូវដួលរលំ ត្រូវបានស្រោចស្រង់ឡើងវិញ ហើយមានសន្ទុះកើន​ឡើង ៤ដង គឺជាបទពិសោធន៍ដ៏ជោគជ័យដែលឈរលើគោលការណ៍សំខាន់ចំនួន ៤​ របស់​សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការសម្រេចដោះស្រាយក្នុងរយៈដ៏ខ្លីនៃការចាប់ផ្តើមតួនាទីជាប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដោយផ្អែកលើគោលនយោបាយឈ្នះ ឈ្នះ ហើយខ្មែរឈ្នះទាំងអស់គ្នា។

មេរៀនដ៏ជោគជ័យដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា សម្រេចបានត្រឹមរយៈខ្លី បន្ទាប់ពីទទួលភារកិច្ចក្នុង​តំណែងជានាយករដ្ឋមន្ត្រី គឺបានដោះ​ស្រាយក្នុងការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង​។ កត្តាគន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេច​បវរ​ធិបតី បានយកមកដោះស្រាយ ឈរលើគោលការណ៍សំខាន់ចំនួន ៤៖ ១/ ហ៊ានវះ​កាត់, ២/ មានយន្តការ​ច្បាស់លាស់ក្នុងការរត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្ត, ៣/ មន្ត្រីអនុវត្តទាំង​អស់ត្រូវ​អនុវត្ត​ដោយស្មោះត្រង់ ដោយមិនបង្កើតបន្ទុកបន្ថែម ​និងបានជួយ​ដល់វិស័យ​ឯកជនក្នុងពេលមានការលំបាក និង៤/ វិស័យឯកជនត្រូវមានការចូលរួមដោយស្មោះ និង​ស្រុះគ្នា។

បន្ថែមពីការចែករំលែកបទពិសោធន៍ជោគជ័យខាងលើ ចំពោះវិស័យរ៉ែ សម្តេចបវរធិបតី បានផ្តល់​គោលការណ៍លើកទឹកចិត្ត និងណែនាំ​ដល់ក្រសួងរ៉ែ និងថាមពល ដើម្បីលើកកម្ពស់ការ​អភិវឌ្ឍវិស័យរ៉ែ​ឱ្យកាន់តែ​មាន​ការរីកចម្រើន ដែលរួមមានជាអាទិ៍៖ ១/ ត្រូវបន្តរៀបចំសិក្សា ដោយសហការ ជាមួយដៃគូ​ពាក់ព័ន្ធ ឬ វិស័យឯកជន ដើម្បី​ចងក្រង​ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ​បន្ថែមទៀតលើរ៉ែកម្រ ក្នុងគោលដៅ​ទាក់ទាញការវិនិយោគបន្ថែម។ ២/ ត្រូវពិនិត្យមើល​ទីតាំងដែល​មានអាជ្ញាបណ្ណក្នុងតំបន់ព្រៃឡង់​ដែល​ពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញពីដែនអាជ្ញា​បណ្ណធនធានរ៉ែ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាបណ្ណធនធាន​រ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ។

ទី៣/ ត្រូវពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម​រ៉ែ​ដោយគ្មានសុចរិតភាព និងការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ។ និង ៤/ ត្រូវបន្តយកចិត្ត​ទុកដាក់ពង្រឹងការគ្រប់​គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព​និយោជិតកម្មករ, ពង្រឹងការ​ត្រួតពិនិត្យ, ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ​ដ្ឋាន​អាជីវកម្មធនធានរ៉ែ ឱ្យបានម៉ឺងម៉ាត់។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញពីការយកចិត្តទុកដាក់ ព្រមទាំង​ផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងវិស័យថាមពលរបស់ក្រសួងរ៉ែ និងថាមពល ដូចជា៖ ១/ ការបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យការផ្គត់ផ្គង់វិស័យថាមពលមានគ្រប់គ្រាន់ និងគ្រប់​ទី​កន្លែង, ២/ ផ្អែកលើនិន្នាការសកល និងការកំណត់អភិក្រមសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍ​វិស័យ​ថាមពលបច្ចុប្បន្ន, ៣/ ទិដ្ឋភាពនៃការបង្កើនថាមពលស្អាត និងប្រសិទ្ធភាពថាមពល និង ៤/ ការផ្គត់​ផ្គង់ថាមពលមួយដែលមានថ្លៃសមរម្យ ស្ថិរភាព និងសមធម៌។

ព្រមជាមួយគ្នានេះ​​ សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរ អំពីប្រធានបទនៃតំបន់ត្រួតស៊ីគ្នានៃធនធានប្រេងរវាងកម្ពុជា និងថៃ (OCA) ដោយបញ្ជាក់​ថាការ​ចរចាត្រូវតែឈរលើគោលការណ៍គោរពគ្នាទៅវិញ ទៅមក, បែងចែកផលសេដ្ឋកិច្ច ដែលអាចទទួលយកបាន ជាពិសេស គឺ ការគោរពអធិបតេយ្យរបស់កម្ពុជា​ដែលមិនអាចខ្វះបាន។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា សូមអ្នកនយោបាយកុំយក​រឿងនយោបាយ មកទម្លាក់​ចូល​ក្នុងបច្ចេកទេស ដែលមិន​បានជួយអ្វីដល់កិច្ចការពារព្រំដែន ឬផលប្រយោជន៍ជាតិនោះទេ។ ករណីព្រំដែនទឹក​កម្ពុជា ជាមួយថៃ គឺស្ថិតក្នុងដំណាក់កាលចរចាដែលមិនទាន់មានការសម្រេច ឬឯកភាព ណាមួយនោះទេ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2216 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15068 នាក់
សរុប :
6926181 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ