ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពី របាយការណ៍សង្ខេបលទ្ធផល បញ្ចប់ការសិក្សា
Wed,17 January 2024 (Time 07:33 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា
===============
នារសៀលថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ និងមានសេចក្តីរំភើបដែលកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលរបស់យើងបានបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ ហើយលទ្ធផលរបស់មន្ត្រីយើងបានទទួលការបណ្តុះបណ្តាលនូវជំនាញផ្នែករដ្ឋបាលនៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ៩ខែកន្លងមក ព្រោះការដឹកនាំទាមទារឱ្យមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយមន្ត្រីរបស់យើងគ្រប់ផ្នែកគ្រប់ថ្នាក់បានទទួលការបណ្តុះបណ្តាលជាបន្តបន្ទាប់ ហើយការរៀនធ្វើមន្ត្រីអត់មានសាលាទេ គឺយើងធ្វើបន្តគ្នាតាមបទពិសោធន៍។

ហើយកិច្ចការរបស់យើងត្រូវអនុវត្តស្របទៅនឹងការវិវឌ្ឍថ្មី នៃសង្គមជាតិ ស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល យើងកែប្រែការធ្វើការងារតាមទំលាប់ មកធ្វើការងារតាមច្បាប់វិញ។ សម្រាប់កិច្ចការរដ្ឋបាល គឺជាការប្រមូលផ្តុំតាមទំលាប់ ព្រោះរាជរដ្ឋាភិបាលមានប្រព័ន្ធការងារមួយមានស្តង់ដារ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ព្រោះយើងមានប្រព័ន្ធការងារ ទី១.ការប្រឡងចូលជាមន្ត្រី ទី២.ការបណ្តុះបណ្តាលមន្ត្រី និងការលើកទឹកចិត្ត។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា យើងកំពុងគិតគូរពីការដំឡើងថ្នាក់ស្របទៅនឹងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមន្ត្រីក្រុង ស្រុក មន្ទីរមួយចំនួនដែលបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី និងសូមកោតសរសើរមន្ត្រីរបស់យើងដែលបានលះបង់ពេលវេលាដើម្បីចូលរួមការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ម្យ៉ាងទៀតបើតាមលទ្ធផលយើងទាំងអស់គ្នាទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះបានល្អគ្រប់គ្នា។ សង្ឃឹមថា អង្គភាពដែល មានមន្ត្រីរបស់យើងបានធ្វើការបណ្តុះបណ្តាលនាពេលនេះបានរួមចំណែកលើកកម្ពស់ការងារទាំងបរិមាណ និងគុណភាព ធ្វើឱ្យខេត្តរបស់យើងមានធនធានមនុស្សថ្មីបន្ថែមទៀត ស្នើសុំអស់លោក លោកស្រីដែលបានចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលត្រូវយកចំណេះវិជ្ជាជំនាញ ដើម្បីបំរើអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលល្អជាងមុនជាឱកាសសម្រាប់អង្គភាព និងស្ថាប័ន សុំឱ្យអ្នកដែលបានសិក្សាសូមក្តាប់ឱកាសការងារឱ្យបានត្រូវតាំងទស្សនចាត់ចែងដោះស្រាយការងារឱ្យបានសមស្រប និងដាក់ចេញនូវយុទ្ធសាសន៍យុទ្ធវិធីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាឡានុវត្តភាព ដោយសហការបំរើការងារឱ្យចេញជាលទ្ធផលវិជ្ជមាន។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់កម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលទាំង ១២នាក់ ដែលបានបញ្ចប់ការសិក្សា ត្រូវធ្វើជាគំរូល្អសម្រាប់មន្ត្រីរបស់យើងនៅតាមមន្ទីរ អង្គភាព និងសុំឱ្យពិនិត្យមើលការលើកទឹកចិត្ត ការដំឡើងកាំប្រាក់ ទាក់ទងទៅនឹងតួនាទីត្រូវមានការលើកទឹកចិត្តផងដែរ ដើម្បីបង្កើនធនធានមនុស្សបានកាន់តែច្រើន ទន្ទឹមនោះត្រូវធ្វើតាមច្បាប់ កុំធ្វើតាមទំលាប់ដូចមុន។

លោក វណ្ណៈ សោភានុត បានរាយការណ៍ពីកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ពង្រីកចំណេះដឹងពង្រឹងសមត្ថភាព បានបញ្ចប់ការសិក្សាទទួលជោគជ័យទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សារយៈពេល៩ខែ គិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ មានចំនួនសរុប ១២នាក់ ស្រី ០៤នាក់ ក្នុងនោះ វគ្គវិក្រឹតការមន្រ្តីមធ្យម មានចំនួន ៩នាក់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល មានចំនួន ២នាក់ និងវគ្គវិក្រឹតការមន្រ្តីក្រមការ ចំនួន១នាក់។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧបត្តម្ភជូនសិក្ខាកាមបញ្ចប់ការសិក្សាសាលាភូមិន្ទរដ្ឋបាលចំនួន ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១លានរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2933 នាក់
ម្សិលមិញ :
7715 នាក់
សប្តាហ៍នេះ :
37597 នាក់
សរុប :
7064514 នាក់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ