ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង បោះជំរំ និងទីតាំង សហគមន៍ ដែលនឹងត្រូវ ចុះទស្សនកិច្ចសិក្សា រួមជាមួយទីតាំងដាំដើមឈើ ក្នុងអំឡុងពេលកម្មវិធីបោះជំរំ
Thu,07 November 2024 (Time 07:36 AM)
ដោយ ៖ ដើម្បីប្រជាជន


ដើម្បីឈានឆ្ពោះកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅដើមខែធ្នូខាងមុខនេះ, នៅថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបោះជំរំ និងទីតាំងសហគមន៍គោលដៅចំនួន៣ ដែលនឹងត្រូវចុះទស្សនកិច្ចសិក្សា រួមជាមួយទីតាំងដាំដើមឈើចំនួន ១.៥០០ដើម ក្នុងអំឡុងពេលកម្មវិធីបោះជំរំ។

សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, នឹងរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ-អន្តរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ នៅពហុកីឡដ្ឋាន ខេត្តឧត្តរមានជ័យ។

ទៅតាមរបៀបវារៈកម្មវិធីដែលបានគ្រោងទុក, ក្រៅពីសកម្មភាពនៅក្នុងជំរំ សមាជិក-សមាជិកានៃជំរំ នឹងត្រូវបានបែងចែកជា ៣ក្រុម ដើម្បីចុះទស្សនកិច្ចសិក្សានៅតាមសហគមន៍ ដែលក្នុងនោះរួមមាន៖
ក្រុមទី១. ចុះទៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំ២០០ និងវិមានឈ្នះ ឈ្នះ ដែលមានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដើម្បីសិក្សាស្វែងយល់ពីនយោបាយឈ្នះ ឈ្នះ នៅកម្ពុជា និងទទួលការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រាប់មីននៅសហគមន៍របស់អតីតយុទ្ធជន រួមជាមួយនឹងជីវិតតស៊ូរបស់យោធិនពេលមានសង្គ្រាម និងសន្តិភាព។

ក្រុមទី២. ចុះទស្សនកិច្ចសិក្សា នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ និងកម្មវិធីបំណិនជីវិត ព្រមទាំងទស្សនកិច្ចភូមិអតីតយុទ្ធជនដេីម្បីសិក្សាស្វែងយល់ពីភាពធន់សហគមន៍ ដែលស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។ និង
ក្រុមទី៣. ចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីសហគមន៍ត្បាញក្រមា/កន្ទេល នៅស្រុកបន្ទាយអំពិល ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត។

ជាមួយគ្នានេះ សមាជិក-សមាជិកា នៃជំរំទាំងអស់ នឹងត្រូវចូលរួមដាំដើមឈើចំនួន ១.៥០០ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលនេះគឺជាឧទ្យានទី៣របស់កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីបោះជំរំនេះ នឹងមានអ្នកចូលរួមប្រមាណ ៤០០នាក់ ដែលជាមន្ដ្រី អ្នកស្ម័គ្រចិត្ត ក្រុមការងារទីស្នាក់ការកណ្តាល, ថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្ត ចំនួន៨ រួមមាន ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តពោធិ៍សាត់, យុវជនកាកបាទក្រហមកម្ពុជា ថ្នាក់គ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ និងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំភូមិភាគអាស៊ី-អាគ្នេយ៍៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8754 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
21606 នាក់
សរុប :
6932719 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ