ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពន្លឿន ការបញ្ឈប់ បន្ទោបង់ពាស វាលពាសកាល (ODF)
Thu,18 January 2024 (Time 02:22 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF)
===========
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ ក្រសួងអភិវឌ្ឍជនបទ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីពីការពន្លឿនការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិ បាលរងខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព នាយកប្រតិ បត្តិអង្គការភ្លែនអន្តរជាតិកម្ពុជា មេឃុំ ចៅសង្កាត់ នៅសណ្ឋាគារសុខា។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ ស្តីពីការពន្លឿនបញ្ឈប់បន្ទោបង់ពាសវាលពាសកាល តាមរយៈការផ្សព្វផ្សាយ ផ្តល់សម្ភារសម្រាប់សាងសង់បង្គន់អនាម័យរបស់ក្រសួងអភិវឌ្ឍជនបទមានការកើនឡើងជាបន្តបន្ទាប់ក្នុងនោះ ក្រុងកោះរ៉ុង ខ្នងផ្ទះមានបង្គន់អនាម័យ ៧៨.៣៣ភាគរយ មានទឹកស្អាត ៧៤.៨០ភាគរយ ស្រុកព្រៃនប់ ខ្នងផ្ទះមានបង្គន់អនាម័យ ៨១.៧៣ភាគរយ ទឹកស្អាត ៩៣.៨០ ភាគរយ ស្រុកកំពង់សីលា ខ្នងផ្ទះមានបង្គន់អនាម័យ ៧២.៦០ភាគរយ ទឹកស្អាត ៨៨.១០ភាគរយ ស្រុកស្ទឹងហាវ ខ្នងផ្ទះមានបង្គន់អនាម័យ ៨២ភាគរយ ទឹកស្អាត ៩២.៤០ភាគរយ។ ដោយឡែកក្រុងព្រះសីហនុ ត្រូវបានប្រកាសជាក្រុងដែលទទួលបាន ODF រួចហើយ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ បើកសិក្ខាសាលាពិនិត្យវឌ្ឍនភាពនៃការសម្រេចស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងធ្វើការកំណត់គោលដៅ ODF ឈានឆ្ពោះទៅសម្រេចបានជាខេត្ត ODF នៅដំណាច់ឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ខាងមុខ និងបានដាក់ចេញនូវទិសដៅអនុវត្តបន្ទាន់សម្រាប់ស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុង ដូចខាងក្រោម៖

១-រដ្ឋបាលក្រុង-ស្រុក បែងចែកតួនាទីទទួលខុសត្រូវ ទទួលបន្ទុកចុះតាមឃុំ-សង្កាត់នីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់អនាម័យ
២-រដ្ឋបាលឃុំ-សង្កាត់ ត្រូវបែងចែកការទទួលខុសត្រូវទទួលបន្ទុកតាមភូមិនីមួយៗ ដើម្បីជំរុញការសាងសង់បង្គន់ និងការរីកចម្រើនចំនួនបង្គន់អនាម័យមករដ្ឋបាលក្រុង-ស្រុក
៣-ត្រូវបញ្ចូលកញ្ចប់ថវិកាអភិវឌ្ឍន៍របស់ក្រុង-ស្រុក ឃុំ-សង្កាត់ ឱ្យបានជាអតិបរិមាទៅលើសកម្មភាពទឹកស្អាត និងអនាម័យជនបទ។ ស្វែងរកជំនួយបច្ចេកទេស សម្ភារៈ និងថវិកាដំណើរការរៀបចំផ្ទៀងផ្ទាត់ ODF ភូមិ ឃុំ សង្កាត់ដែលមានបង្គន់អនាម័យ
៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៧ចំណុច ជាពិសេសចំនុចទី៦ ស្តីពី«អនាម័យ សោភ័ណល្អ និងបរិស្ថានល្អ» តាមដានត្រួតពិនិត្យទីតាំងសាធារណៈអំពីការគ្រប់គ្រងអនាម័យ បរិស្ថាន ឈលើគោលការណ៍ «ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង»

៥-ដឹកនាំយុទ្ធនាការសំអាតអនាម័យតាមទីសាធារណៈនានាក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងតាមដងផ្លូវសាធារណៈជាដើម ពិសេសត្រូវចលនាដាក់ធុងសំរាម និងការទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ
៦-ស្រុកព្រៃនប់ ស្នើឲ្យមេឃុំ និងក្រុមការងារវាយតំលៃស្រុកត្រូវជំរុញល្បឿនធ្វើយ៉ាងណាឲ្យបានធ្វើពិធីប្រកាស ODF ស្រុក ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទី២ បន្ទាប់ពីក្រុងព្រះសីហនុ
៧- គ្រប់កន្លែងធ្វើការរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជនត្រូវទទួលខុសត្រូវពីបន្ទប់ធ្វើការងារ និងបន្ទប់ទឹកដោយធានាថា មានអនាម័យស្អាតជានិច្ច។

ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យលោកអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ជំរុញប្រជាពលរដ្ឋចូលរួមលើសកម្មភាពអនាម័យ ផ្តើមចេញពីខ្លួនឯង គ្រួសារ និងសហ គមន៍ការផ្លាស់ប្តូរទម្លាប់ពីការបន្ទោបង់ពាសវាលពាសកាល មកជាការសាងសង់បង្គន់អនាម័យប្រើប្រាស់ បរិភោគទឹកមានសុវត្ថិភាព លាងដៃជាមួយសាប៊ូ ដើម្បីទទួលបានសុខភាពល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ យើងត្រូវជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលឆ្នាំ២០២៤ ហើយវិធីសំខាន់គឺ យើងត្រូវគាំទ្រដល់គ្រួសារក្រីក្រនៅតាមជនបទ ដើម្បីជំរុញឱ្យខេត្តរបស់យើងទទួលបាន ODF ជាខេត្តទេសចរណ៍។

ឯកឧត្តម បានបញ្ជាក់ថា យើងត្រូវប្រែក្លាយបន្ទប់ទឹកសាធារណៈ ជាគោលដៅទេសចរណ៍ ហើយសម្រាប់ខេត្តព្រះសីហនុ បានសាងសង់បន្ទប់ទឹកសាធារណៈនៅតាមតំបន់ឆ្នេរចំនួន ៩បន្ទប់ ហើយបន្ទប់ទឹកនីមួយៗយើងបានធ្វើការប្រែក្លាយអារម្មណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរលែងស្អប់ខ្ពើមបន្ទប់ទឹក ព្រោះបន្ទប់ទឹកនៅតាមឆ្នេររបស់យើងមានភាពស្អាត មានការលក់ដូរនូវផលិតផលទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់លោក លោកស្រីមេឃុំ ចៅសង្កាត់នៅទូទាំងខេត្តបន្តផ្សព្វផ្សាយការបន្ទោបង់ពាសវាលពាសកាល ទៅនឹងគោលនយោបាយប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយជាសាធារណៈ នៃការបន្ទោបង់ពាសវាលពាសកាលនៅតាមទីសាធារណៈ ក៏ប៉ុន្តែការថតផ្សព្វផ្សាយឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ ហើយប្រជាពលរដ្ឋ ក៏អាចថតបង្ហោះបាន ចំពោះអ្នកដែលបន្ទោបង់នៅតាមទីសាធារណៈផងដែរ ដើម្បីប្រែក្លាយប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៤នេះ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4905 នាក់
ម្សិលមិញ :
7715 នាក់
សប្តាហ៍នេះ :
39569 នាក់
សរុប :
7066485 នាក់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ