ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយ​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បី​ស្នើសុំ ​កិច្ចសហការ​ ពី​អង្គភាពប្រឆាំង អំពើពុករលួយ​​ ក្នុង​យុទ្ធនាការ ​លើកកម្ពស់ ​គុណភាព​ និង​ប្រសិទ្ធភាព ​នៃ​ប្រព័ន្ធយុត្តិធម៌
Thu,18 January 2024 (Time 09:32 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបប្រជុំជាមួយ​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បី​ស្នើសុំ​កិច្ចសហការ​ពី​អង្គភាពប្រឆាំងអំពើពុករលួយ​​ក្នុង​យុទ្ធនាការ​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធយុត្តិធម៌
=================
អង្គភាពប្រឆាំងអំពើពុករលួយ៖ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤​នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជាប្រធានគណៈបញ្ជាការ​ដឹកនាំ​យុទ្ធនាការជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ បានដឹកនាំ​​​សមាជិក​គណៈបញ្ជាការ ជួបប្រជុំ​ការងារ​​​ជាមួយ​​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង​សហការី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បានជម្រាបជូន​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំង​អង្គប្រជុំ អំពី​​​ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌​របស់​រាជរដ្ឋាភិបាល​ នីតិកាលទី៧ នៃ​រដ្ឋសភា ជាពិសេស យុទ្ធនាការ​ចំនួន ២ ដែល​ក្រសួងយុត្តិធម៌​បាន​ដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤​កន្លងទៅ គឺ​យុទ្ធនាការ​ជំរុញ​និង​ពន្លឿន​ការដោះស្រាយ​រឿងក្តី​នៅតាមតុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ​និងដោះស្រាយ​ភាព​មិនប្រក្រតី​នៅតាមតុលាការ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​​​បាន​គូសបញ្ជាក់ថា ការដាក់ចេញ​យុទ្ធនាការនេះ គឺ​ធ្វើ​ទៅតាម​ការ​ប្រគល់​ភារកិច្ចរបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​កំណត់​យក​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ជា​អាទិភាពនយោបាយ​ដ៏សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។
ទន្ទឹមនឹង​ការអនុវត្ត​​យុទ្ធនាការ​ទាំង២នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏​បានគូសបញ្ជាក់ផងដែរ អំពី​វិធានការ​ដាច់ខាត ដែល​ត្រូវអនុវត្ត​ចំពោះ​សំណុំរឿង ៣ប្រភេទ គឺ​​ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង​អត្រានុកូលដ្ឋាន ដែល​ជាកិច្ចការអាទិភាព​ ដែលចាំបាច់ត្រូវតែដោះស្រាយ​ដោយ​តម្លាភាព ភាពត្រឹមត្រូវ​តាមច្បាប់ និង​ភាពម៉ឺងម៉ាត់ ស្របតាមទិសដៅ​នៃ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវ​នៃ​វិស័យ​យុត្តិធម៌​ចំពោះមុខ​ប្រជាជន​ និង​សង្គមជាតិ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ដើម្បី​សម្រេច​ទៅតាម​បំណងប្រាថ្នា​របស់​ សម្តេចមហាបវរធិបតី ​ប្រមុខរាជរដ្ឋាភិបាល, ក្រសួង​យុត្តិធម៌​មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្តយុទ្ធនាការ​ទាំង ២ ក៏ដូចជា ចាត់វិធានការ​​លើ​សំណុំរឿងទាំង ៣ប្រភេទ ​ដោយ​ភាពម៉ឺងម៉ាត់ ដោយ​ប្រកាន់ខ្ជាប់តាម​អភិក្រម​របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណា​មួយដែលងាយស្រួលនោះទេ ការកែទម្រង់​ដែលជោគជ័យ​ត្រូវផ្អែក​លើ​កត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួម​ដោយ​ស្មោះត្រង់ និង​ (ទី៤)-ត្រូវមានការលះបង់, និង​​​អភិក្រម​របស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។

គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ និង​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយក​យុទ្ធនាការ ដើម្បី​ស្វះស្វែងរកផលប្រយោជន៍​ដោយខុសច្បាប់។

ដើម្បី​​អនុវត្ត​ដោយម៉ឺងម៉ាត់ និង​ប្រកបដោយប្រសិទ្ធភាពខ្ពស់​​នូវ​ការកែទម្រង់​នេះ, ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​​ស្នើសុំ​​ការ​គាំទ្រ និង​កិច្ចសហការ​ ពី​សំណាក់​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ទាំងនៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ទាំង ២ ក៏ដូចជា ការអនុវត្តវិធានការ​ដាច់ខាត​ សម្រាប់​សំណុំរឿង​ទាំង ៣ប្រភេទខាងលើ។

ជាការឆ្លើយតប ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បាន​ប្រកាសគាំទ្រ​​យ៉ាងពេញទំហឹង​ចំពោះ​យុទ្ធនាការ ដែលដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌ ព្រមទាំង​បាន​បង្ហាញ​នូវ​​គោលជំហរ​ផ្តល់​កិច្ចសហការ​គ្រប់ជ្រុងជ្រោយ ដើម្បី​រួមចំណែក​ជំរុញ​ឲ្យ​ការកែទម្រង់​នេះ​បាន​ទទួល​ជោគជ័យ ពីព្រោះ​ថា ជោគជ័យ​នេះ មិនមែន​​​​សម្រាប់តែ​​​ក្រសួង​យុត្តិធម៌​នោះទេ តែជាជោគជ័យ​របស់​រាជរដ្ឋាភិបាល និង​របស់​សង្គមជាតិ​​កម្ពុជាទាំងមូល។

នៅទីចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​សម្តែងនូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ដែល​គាំទ្រ​ដល់​យុទ្ធនាការ​ដាក់ចេញ​ដោយ​ក្រសួង​យុត្តិធម៌។ ការគាំទ្រ​របស់​​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត និង​អង្គភាពប្រឆាំងអំពើពុករលួយ គឺ​ជាការលើកទឹកចិត្ត​បន្ថែម​ទៀត ដល់គណៈបញ្ជាការ​ ឲ្យ​អនុវត្ត​យុទ្ធនាការ​កាន់តែស្វាហាប់ ដើម្បី​ជំរុញ​ឲ្យ​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ បានទទួល​លទ្ធផល ក្នុងការ​​លើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​គុណភាពនៃ​យុត្តិធម៌ ស្របតាម​បំណងប្រាថ្នា​របស់​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9175 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22027 នាក់
សរុប :
6933140 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ