សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ នៅវត្ដចន្ទប្បជោត្ដនារាម ហៅវត្ដ តាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង===================ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមចម្រើនជន្មាយុ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេច បានអញ្ជើ្ជញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ១ខ្នង កម្ពស់ ៣ជាន់ ដែលប្រសិទ្ធនាមថា «អគារសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលស្ថិតនៅក្នុងព័ទ្ធសីមា វត្ដចន្ទប្បជោត្ដនារាម ហៅវត្ដតាសុត ក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។នាឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្ដេច ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងពុទ្ធសាសនូបត្ថម្ភក៍ជាច្រើនកុះករ បានចូលរួមធ្វើកិច្ចនមសក្ការព្រះរតនៈត្រៃ សមាទានសីល ធ្វើពិធីបួងសួងក្រុងពាលីសាងសង់អគារ និងបញ្ចុះបឋមសិលា និងរតនវត្ថុផ្សេងៗ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវេរប្រគេនសម្រាប់វត្តចន្ទប្បជោត្តនារាម នូវទេយ្យទាន គ្រឿងអដ្ឋបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១០លានរៀល។ ប្រគេនបច្ច័យព្រះចៅអធិការវត្តចំនួន ១.០០០ដុល្លារ, ព្រះសង្ឃគង់អមធ្វើកិច្ច ៨អង្គ ក្នុងមួយអង្គ ២លានរៀល និងព្រះសង្ឃ ២១អង្គទៀត បច្ច័យ ២លានរៀល។ ទន្ទឹមនឹងនេះ បច្ច័យទទួលបានពីពុទ្ធបរិស័ទសរុបចំនួន ២៥.០១០ដុល្លារ និង ១.៩៩០.០០០រៀល។ ជាមួយគ្នានោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងក្ដីនឹករលឹកជាមួយ លោកយាយ លោកតា អាចារ្យ គណៈកម្មការ និងកម្មករបម្រើការក្នុងវត្ដ ចំនួន ១៣១នាក់ និងបានជូនក្នុងម្នាក់ៗ សារុង ក្រមា និងថវិកា ៥០.០០០រៀលផងដែរ។ សូមបញ្ជាក់ថា៖ «អគារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន» មិនត្រឹមតែបម្រើផលប្រយោជន៍ជាសំណង់សាសនានោះទេ ប៉ុន្តែក៏ជាទីកន្លែងបណ្ដុះនូវផ្នត់គំនិតដល់សមណនិស្សិត និងភ្ញៀវដែលបានអញ្ជើញមកកាន់ទីនេះផងដែរ។ អគារនេះកសាងឡើងដោយមានទទឹង ៥៤,៥ ម៉ែត្រ និងមានជម្រៅ ២៤,៦ ម៉ែត្រ ជាសំណង់ដែលកសាងឡើងក្នុងរចនាបថលាយបញ្ចូលគ្នារួមមាន សម័យកាលអង្គរ សម័យកណ្ដាល និងសម័យចតុមុខ ដែលស្ថាបត្យកម្មនេះ កសាងឡើងចំនួន៣ថ្នាក់ តំណាងឱ្យគុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ជាន់ផ្ទាល់ដី ជាសារមន្ទីរ សម្រាប់តម្កល់នូវឯកសារផ្សេងៗដល់សមណនិស្សិតសិក្សាស្វែងយល់នូវអត្ថបទផ្សេងៗ ព្រមទាំងសម្រួលដល់ពុទ្ធបរិស័ទបានសិក្សាស្វែងយល់ពីឯកសារដែលតម្កល់ក្នុងសារមន្ទីរនេះ។ ជាន់ទី១ នៃជាសាលប្រជុំ និងការិយាល័យសង្ឃាធិបតី ដែលអាចផ្ទុកមន្ត្រីសង្ឃ និងពុទ្ធសាសនិកជនបានចំនួន ៥០០ ទៅ ៦៥០នាក់។ ជាន់ទី២ ជាអន្តេវាសិកដ្ឋានដែលមានបន្ទប់សម្រាប់ស្នាក់នៅរបស់សមណនិស្សិត និងព្រះសង្ឃក្នុងវត្ត ទៅតាមតម្រូវការចាំបាច់។ ចំណែកឯ ផ្នែកនៃដំបូលត្រូវបានរចនាទៅជាសារមន្ទីរដើម្បីតម្កល់ទុកនូវបុរាណវត្ថុ និងព្រះពុទ្ធរូប សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ និងពុទ្ធបរិស័ទអាចចូលទស្សនាបាន។ ស្ថាបត្យកម្មនៃអគារនេះ នឹងកសាងឡើងដោយមានខ្យល់ចេញចូលគ្រប់ទិស ព្រមទាំងមានបរិស្ថានបៃតងជុំវិញផងដែរ។ ព្រះធម្មវនវាសី ចន្ទ មុនី បានថ្លែងអំណរគុណដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភអគារដ៏ល្អវិចិត្រនេះ សម្រាប់ព្រះសង្ឃដែលគង់នៅវត្តចន្ទប្បជោត្តនារាម និងជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាក្នុងម្លប់សន្តិភាពស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ