ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ចើញដឹកនាំប្រតិភូជូនពរឯកអគ្គរដ្ឋទូតចិន និងអនុព័ន្ធយោធាចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ចើញដឹកនាំប្រតិភូជូនពរ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន និង វរសេនីយ៍ឯកពិសេស តាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ក្នុងឱកាសត្រៀមអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាពេលខាងមុខ។ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនធាន ជំនួសមុខឲ្យមន្រ្តី បុគ្គលិក និងអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់ប្រតិភូអគ្គបញ្ជាការ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃមកជូនពរឆ្នាំថ្មីនាឱកាសនេះ បង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅនូវចំណងមិត្តភាព ប្រៀបបីដូចជាបងប្អូន រួមសុខរួមទុក្ខជាមួយគ្នា។ឯកឧត្តម វ៉ាង វិនធាន បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាង ចិន- កម្ពុជា ដែលពីមួយថ្ងៃទៅមួយថ្ងៃមានកាន់តែមានភាពល្អប្រសើរ ឈានដល់កម្រិតកំពូលរាប់ចាប់តាំងពីកម្រិតដៃគូយុទ្ធសាស្ត្រ មកដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឈានមកចុះកិច្ចព្រមព្រៀងកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួមតែមួយ។លើវិស័យយោធា ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានគូបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ទាំងការផ្ដល់ជំនួយ ក៏ដូចជាការហ្វឹកហ្វឺនធ្វើសមយុទ្ធ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមក បង្កើនកិច្ចសហការជាមួយគ្នាកាន់តែជិតស្និទ្ធ ក្នុងគោលដៅសម្រាប់ជួយផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក។ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងកាន់តែមានភាពរឹងមាំថែមទៀត សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី។ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការ បានជូនពរ ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន និងមន្ត្រី បុគ្គលិក អនុព័ន្ធយោធាចិន ព្រមទាំងក្រុមគ្រួសារ សូមឆ្នាំថ្មីប្រកបដោយតែសិរីសួស្ដី ជ័យមង្គលឧត្តុងឧត្តម និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានរម្លឹកឡើងវិញពីទំនាក់ទំនងជាយូរលង់រវាងកម្ពុជា-ចិន ហើយក្នុងរយៈពេលជាង ៦៥ឆ្នាំមកនេះ បានពង្រឹងពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ក្នុងយុគសម័យថ្មី។ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកម្ពុជាលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យកងទ័ព ចិនក៏បានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានទ័ពជើងគោក និងការធ្វើទំនើបកម្មមួយចំនួនទៀត។ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន នាពេលកន្លងមក ពិតជាមានសារៈសំខាន់ ជាយុទ្ធសាស្រ្តទំនាក់ទំនងប្រទេសទាំងពីរ ក្នុងបរិបទនៃការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងខិតខំបង្កើនការធ្វើសមយុទ្ធនាពេលខាងមុខឲ្យកាន់តែខ្ពស់ជាមុន ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល កងទ័ពប្រទេសទាំងពីរ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ