ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុក មេរោគអេដស៍ចំនួន ៣២៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការ ឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងអាហារដ៏ឈ្ងុយឆ្ងាញ់ ជាលើកទី១០ ពី កាកបាទក្រហមកម្ពុជា
Tue,02 April 2024 (Time 01:37 PM)
ដោយ ៖ ដើម្បីប្រជាជន


កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ទទួលបានការឧបត្ថម្ភជាស្បៀងអាហារ ថវិកា និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាលើកទី១០ ពី កាកបាទក្រហមកម្ពុជា ...!!

ទារកនិងកុមារ ចាំបាច់ណាស់ត្រូវទទួលបានការថែទាំ បីបាច់រក្សា ផ្ដល់ភាពកក់ក្ដៅ តែអកុសល ទារក និងកុមារមួយចំនួនតូច បែរជាកើតមកភ្លាមត្រូវម្ដាយឪពុកយកទៅបោះបង់ចោល មិនទទួលបានសូម្បីតែការអាណិតស្រឡាញ់ និងសុខទុក្ខ រស់ឬក៏ស្លាប់។ ជាក់ស្ដែងទារក និងកុមារជាច្រើននាក់ ដែលរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម សុទ្ធសឹងតែជាក្មេងត្រូវឪពុកម្ដាយបោះបង់ចោល ខ្លះត្រូវម្ដាយយកទៅចោលនៅធុងសំរាម ខ្លះត្រូវគ្រួសារបោះបង់ចោលព្រោះគ្មានលទ្ធភាពចិញ្ចឹម ហើយខ្លះទៀតឪពុកម្ដាយស្លាប់ចោល ទាំងខ្លួនមិនទាន់បាត់ក្លិនទឹកដោះផង។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អាទិភាពក្នុងការកំណត់យកអង្គការសង្គ្រោះជនអស់សង្ឃឹម គឺជាគោលដៅដើម្បីជួយសម្រាលការលំបាក។ ចាប់តាំងពីឆ្នាំ២០១៣រៀងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាឧបត្ថម្ភគាំទ្រដល់អង្គការនេះ ចំនួន ២០លានរៀលជារៀងរាល់ឆ្នាំ និងបានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ និងរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់ជារៀលរាល់ឆ្នាំផងដែរ។

ជាក់ស្តែងនៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ និងរៀបចំអាហារជាលើកទី១០ ជូនដល់កុមារកំព្រា ចាស់ឥតទីពឹង និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន ៣២៨នាក់ ដែលកំពុងរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងថា «ក្មេងៗដែលមកស្នាក់នៅទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត សុទ្ធតែមានប្រវត្តិដ៏កម្សត់ ក៏ប៉ុន្តែជីវិតរបស់ពួកគេគឺសុទ្ធតែមានសារសំខាន់ក្នុងការចូលរួមចំណែកដើម្បីសង្គមជាតិកម្ពុជានៅថ្ងៃអនាគត។ ថ្ងៃនេះពួកគេបានទទួលភាពកក់ក្តៅម្តងទៀតពីកាកបាទក្រហមកម្ពុជា ដូច្នេះខ្ញុំសូមថ្លែងអំណរគុណបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនេះបានបង្ហាញឱ្យឃើញថា ទោះសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត មិនបានអញ្ជើញមកដោយផ្ទាល់ ដូចគ្រាកន្លងមកក្ដី តែទឹកចិត្ដបេះដូង របស់សម្ដេច តែងតែគិតគូរ នឹករលឹកដល់ពួកយើងជានិច្ច។ យើងខ្ញុំពិតជាគោរពស្រឡាញ់ និងមានក្តីនឹករលឹកដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង, សម្តេច គឺនៅក្នុងបេះដូងពួកខ្ញុំទាំងអស់គ្នា។»

ក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់លោកស្រី ម៉ារី អិន និងលោកគ្រូអ្នកគ្រូដែលថែទាំកុមារ ជាពិសេសក្មួយៗចៅៗទាំងអស់គ្នា ដែលកំពុងរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹម។ លោកជំទាវ មានការចាប់អារម្មណ៍ ចំពោះការរីកចម្រើនធំធាត់របស់ក្មួយៗចៅៗទាំងអស់ដែលរស់នៅក្នុងមណ្ឌល ដែលមានសុខភាពល្អ ចេះទាំងការរៀបចំខ្លួនប្រាណ ចេះទាំងសម្តែងរបាំប្រពៃណីខ្មែរដោយទឹកមុខញញឹមប្រិមប្រីយ៍ ដែលសរបញ្ជាក់ឱ្យឃើញថា នៅក្នុងមណ្ឌលនេះ ពោរពេញដោយក្តីស្រឡាញ់ កក់ក្តៅ និងការថែទាំ យកចិត្តទុកដាក់បានយ៉ាងល្អប្រសើរ។

លោកជំទាវ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីនឹករលឹកជានិច្ច ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ម៉ារី អិន ដែលបានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ លោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះសាមគ្គីភាពគ្នា ស្រឡាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ជាពិសេសត្រូវធ្វើជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួន ក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀននេះហើយ ដូច្នេះសូមចៀសឱ្យផុត និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើង។

ចំពោះគម្រោងរបស់អង្គការក្នុងការស្នើសុំបង្កើតឱ្យមានវិទ្យាល័យនៅទីនេះ លោកជំទាវបានជម្រាបជូនថា គឺត្រូវមានការសិក្សា និងមានគោលការណ៍ច្បាស់លាស់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវពិនិត្យពីលក្ខខណ្ឌឱ្យបានគ្រប់គ្រាន់ក្នុងការបង្កើតវិទ្យាល័យបាន ដើម្បីជាប្រយោជន៍របស់អង្គការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ហេតុដូចនេះ ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវចុះមកពិនិត្យនៅទីនេះឱ្យបានច្បាស់លាស់ ធ្វើការជាជំហានៗ ដោយគោរពនូវគោលការណ៍ច្បាប់ និងការអនុវត្តជាធរមាន។

ជាទីបញ្ចប់ លោកជំទាវ បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខ និងរៀបចំអាហារនៅថ្ងៃនេះ គឺដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកាកបាទក្រហមកម្ពុជា បាននាំមកនូវ អង្ករ ៣តោន, មី ២០កេស, ត្រីខ ៥កេសធំ, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែក្រូច ៥កេស, ទឹកត្រី ១០យួរ, អាល់កុល ៣០ប៊ីដុង និងថវិកា ១០លានរៀល។ ចំពោះអាហារនៅថ្ងៃនេះ មានមុខម្ហូបដូចជា សម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, ឆាផ្សិតចំបើងគ្រឿងសមុទ្រ, ឡុកឡាក់សាច់គោ, បាយឆា, បង្អែមបបរលត, ទឹកក្រូច និងទឹកបរិសុទ្ធ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1727 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
14579 នាក់
សរុប :
6925692 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ