អនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការី ជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា និងសហការី បានអញ្ជើញជួបឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃខាងមុខ។ក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានអនុញ្ញាតឱ្យការិយាល័យអនុព័ន្ធយោធាចិនមកជូនពរឆ្នាំថ្មីនាឱកាសនេះ និងបានពាំនាំការជូនពររបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជូនឯកឧត្តមអគ្គមេបញ្ជាការ សូមមានសុភមង្គល និងសុខភាពល្អបរិបូណ៌។លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំ២០២៣កន្លងមកនេះ កងទ័ពប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការធ្វើសមយុទ្ធយោធារួមគ្នា និងការផ្ដល់ជំនួយផ្សេងៗ ទាំងសម្ភារៈ និងយោធាបរិក្ខារ។ លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នឹងរក្សាបានក្នុងកម្រិតខ្ពស់។ក្នុងនាមការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា លោកវរឯកពិសេស ថាំង ហាវ បានសន្យាថានឹងខិតខំបន្តអនុវត្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យបានហ្មត់ចត់ ក្រោមការជួយជ្រោមជ្រែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងថ្នាក់ដឹកនាំដទៃទៀតក្នុងកងយោធពលខេមរភូមិន្ទ។ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់ការិយាល័យអនុព័ន្ធយោធាចិន ដែលបានឆ្លៀតឱកាសមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយតាមរយៈការិយាល័យអនុព័ន្ធយោធាចិន ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំកងទ័ពរំដោះប្រជាជនចិន សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យថែមទៀតក្នុងភារកិច្ចបម្រើជាតិ។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានលើកឡើងថា កម្ពុជា-ចិន មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំ ប្រទេសទាំងពីរបានបង្កើនសហប្រតិបត្តិការ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តភាពដែកថែប មិត្តភាពត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់និងផ្លូវ។ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍន៍កម្ពុជា ពិសេសការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានធំៗដែលឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន ហើយបានជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយកាត់បន្ថយពេលវេលានិងការចំណាយ។ដោយឡែកលើវិស័យយោធា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់កិច្ចសហការលើច្រើនវិស័យ ក្នុងនោះរួមមាន៖ ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការទំនាក់ទំនងផ្លាស់ប្ដូរទស្សនកិច្ច ការផ្ដល់សម្ភារៈបរិក្ខារ ការធ្វើសមយុទ្ធយោធារួមគ្នា ហើយថ្មីៗនេះ មិត្តចិនជួយធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា ទៅថ្ងៃអនាគតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានពង្រឹងបន្ថែមលើក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងធ្វើឱ្យស៊ីជម្រៅលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា