ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យអតីតអង្គរក្ស សម រង្ស៊ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយ​ប្រហារ​លើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយ
Tue,30 April 2024 (Time 07:52 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យអតីតអង្គរក្ស សម រង្ស៊ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយ​ប្រហារ​លើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយ
===============
ភ្នំពេញ)៖នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ែន វណ្ណៈ អតីតអង្គរក្សរបស់​លោក សម រង្ស៊ី ដ៏យូរឆ្នាំ និងលោក មុំ អស្សនី ដែលជាអ្នកវាយ​ប្រហារ​ដ៏ខ្លាំងក្លាលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា ចូលជួបសម្តែងការគួរសម និងសុំទោសចំពោះកំហុសឆ្គងទាំងឡាយ ដែល​ពួក​គេ​បានធ្វើកន្លងមក។

លោក ម៉ែន វណ្ណៈ ធ្លាប់បានធ្វើជាអង្គរក្សរបស់លោក សម រង្ស៊ី អស់ជាច្រើនឆ្នាំមក​ហើយ​។ ដោយឡែកលោក មុំ អស្សនី គឺជាធ្លាប់បានប្រឡូកនយោបាយជាមួយគណ​បក្ស​សង្គ្រោះ​ជាតិកាលពីឆ្នាំ២០១៣មក។ ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី សុទ្ធសឹងជា​អ្នក ដែលបានវាយប្រហារដោយមិនសំចៃមាត់ឡើយលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្រោយអស់ទំនុកចិត្តលើជីវិតនយោបាយគ្មានកោះត្រើយ ក្រោមការដឹកនាំដ៏កម្សោយ​របស់​លោក សម រង្ស៊ី នោះ លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ក៏បាននាំចាក​ចេញ​ពី​​លោក សម រង្ស៊ី ហើយសុំសម្តេចតេជោ ចូលរួមរស់ជាមួយគណបក្សប្រជាជន​កម្ពុជា​វិញ។

ទាំងលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី ត្រូវបានគេបញ្ចុះបញ្ចូលបំភិតបំភ័យដោយ​ក្រុម​​​ប្រឆាំងមិនឱ្យវិល​ត្រឡប់មកម្ពុជាវិញនោះទេ។ ពួកគេបំភ័យថា វិលចូលកម្ពុជា នឹង​ត្រូវ​​​រាជ​រដ្ឋាភិបាលចាប់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន ជាអ្នកនយោបាយមួយរូប ដែលមានចិត្តសណ្តោសប្រណីខ្ពង់​ខ្ពស់។ ក្នុងជីវិតនយោបាយរបស់សម្តេចរយៈពេលជាង៤០ឆ្នាំមកនេះ តែងប្រកាន់យក​ស្មារតីបង្រួបបង្រួម និងអនុគ្រោះជានិច្ច ដោយមិនគុំកួនខ្មែរដែលធ្លាប់ប្រឆាំងសម្តេចនោះ​ឡើយ។

អំណាចក្តីសណ្តោសរបស់សម្តេចតេជោ បានធ្វើឱ្យលោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី តក់ស្លុតជាខ្លាំង។ គ្រាន់តែបានឃើញសម្តេចតេជោភ្លាមចិត្តបេះដូង​ឡើងត្រជាក់​ដូច​ជា​ទឹកកក កាយបានបង្អោនចុះ ជង្គង់ទាំងគូបានលុត សូមក្តីខមាទោស និងអត់ឱនពី​សម្តេចតេជោ។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានស្ញប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តសណ្តោស​ប្រណី​រ​បស់សម្តេចតេជោ ហ៊ុន សែន។ ពួកគេបានចាត់ទុកសម្តេចតេជោ ជាមេដឹកនាំ​មាន​ព្រហ្ម​វិហារធម៌ មានធម៌សណ្តោសប្រណៃធំធេងណាស់។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានថ្លែងថា ពួកលោកនឹងស្មានមិនដល់ថា សម្តេច​តេជោ មិនប្រកាន់ខឹងអ្វីទាល់តែសោះ បើទោះបីពួកលោកធ្លាប់បានប្រើពាក្យអសុ​រោះជាច្រើនលើសម្តេច។

លោក ម៉ែន វណ្ណៈ និងលោក មុំ អស្សនី បានអំពាវនាវអ្នកប្រឆាំងទាំងឡាយ ឈប់បន្ត​ជីវិតជាមួយលោក សម រង្ស៊ី ហើយវិលមករួបរួមបម្រើជាតិមាតុភូមិ ក្រោមការដឹកនាំ​របស់តេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាពិសេសកុំជឿការញុះញង់​របស់ក្រុមប្រឆាំងថា រាជរដ្ឋាភិបាលចាប់ចងបើហ៊ានចូលមកកម្ពុជា៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8803 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
21655 នាក់
សរុប :
6932768 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ