ឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម អញ្ជើញជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត និងលោកវរសេនីយ៍ឯក ចឹន វ៉ាន់ទឹម នាយការិយាល័យអនុព័ន្ធយោធាវៀតណាមចាំកម្ពុជា បានដឹកនាំប្រតិភូមកជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន។ក្នុងមនោសញ្ចេតនារាក់ទាក់ ស្និទ្ធស្នាល ឯកឧត្តម ង្វៀន ហ៊ុយតាំង បានជូនពរដល់ ឯកឧត្តម អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ សូមជួបតែសេចក្តីសុខចម្រើន សុខភាពល្អបរិបូរណ៍ ទទួលបានលាភជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការក្នុងឆ្នាំថ្មី និងសម្រេចបានជោគជ័យក្នុងភារកិច្ចការពារជាតិ។ឯកឧត្តម ង្វៀន ហ៊ុយតាំង បានវាយតម្លៃខ្ពស់ចំពោះទំនងទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ទាំងអតីតកាលនិងបច្ចុប្បន្នកាល បានកៀកស្មាគ្នាតស៊ូប្រឆាំងសត្រូវរួម និងបច្ចុប្បន្នកំពុងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការកសាង អភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម ក៏បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានរួមសហការជួយឧបត្ថម្ភដល់ការងាររបស់ស្ថានទូត និងអនុព័ន្ធយោធា ដោយឯកឧត្តមសង្ឃឹមថា ទៅថ្ងៃខាងមុខនឹងនៅតែបន្តរួមសហការគ្នា ដើម្បីផលប្រយោជន៍ និងការរីកចម្រើនប្រទេសទាំងពីរ។ ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាវៀតណាម ដែលបានឆ្លៀតឱកាសមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ បង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានជាបងជាប្អូន ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។ ឯកឧត្តម អគ្គមេបញ្ជាការ បានរំលេចពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលង់មកហើយ ធ្លាប់ជួយគ្នាទៅវិញទៅមកនៅក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ហើយបច្ចុប្បន្ននៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាលថ្មីដែលប្រទេសជាតិនីមួយៗមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងទ័ពប្រជាជនវៀតណាម ដែលតែងតែបានជួយឧបត្ថម្ភគ្រប់យ៉ាងដល់កងយោធពលខេមរភូមិន្ទ ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្តល់សម្ភារៈ ថវិកា និងមធ្យោបាយផ្សេងៗ ធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាព និងរីកចម្រើនជាបន្តបន្ទាប់។នៅចុងបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានជូនពរដល់ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចដែលបក្ស រដ្ឋ ប្រគល់ជូន៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ