ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញសម្ពោធអគារ០៣ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងពិធីបិទ-បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ យន្តការី និងភស្តុភារ នៅសាលាបើកបរ (ភ្នំឈើកាច់)(ព្រៃវែង)៖នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ០៣ខ្នងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ យន្តការី និងភស្តុភារ ឆ្នាំ២០២៣ បន្តបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឆ្នាំ២០២៤ នៅសាលាបើកបរ ទីចាត់ការចលនូប្បត្ថម្ភ ស្ថិតនៅភូមិសាស្ត្រភ្នំឈើកាច់ ខេត្តព្រៃវែង ។គួរបញ្ជាក់ថា សាលាបើកបរក្រោមការដឹកនាំផ្ទាល់របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ ថ្មីៗនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីបម្រើឱ្យការងារហ្វឹកហ្វឺនបណ្ដុះបណ្ដាល មានជាអាទិ៍ អគារចំនួន៣ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកសាងដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាលលោកនៅជាអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អគារ ២ទៀត ជាអំណោយរបស់ក្រសួងការពារជាតិ និង២អគារផ្សេងទៀតជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និង១អគារជាអំណោយយោធាខេត្តដុងណាយ ១អគារជាអំណោយក្រុមហ៊ុនមិត្តហ្វូនព្រមទាំងអគារ ចំនួន ២ខ្នងទៀត ជាអំណោយថ្នាក់ដឹកនាំទីចាត់ការចលនូប្បត្ថម្ភដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានពាំនាំនូវការផ្តាំផ្ញើរសួរ សុខទុក្ខ ក្តីនឹករឮក ពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះសិក្ខាកាមទាំងអស់ ដែលជាការ អភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ ដើម្បីមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំ ស្ថាប័នជំនាញ ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងទ័ពជើងគោក ក្រុមការងារគ្រប់គ្រងវគ្គ យោធាចារ្យ គ្រូជំនាញ គ្រូឧទ្ទេសនាម និងបណ្ដាស្ថាប័នជំនាញពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចដំណើរការរៀបចំកម្ម វិធីសិក្សា ខ្លឹមសារមេរៀន សហការបង្ហាត់បង្រៀន ផ្តល់បទឧទ្ទេសនាមដល់សិក្ខាកាមទាំង៣ ជំនាញ ដែលយើងកំពុងប្រារព្ធពិធីបិទវគ្គនាពេលនេះ។ក្នុងពិធីដ៏មានអត្ថន័យនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានណែនាំ និងផ្តាំផ្ញើចំពោះសាលាបើកបរ និងសិក្ខាកាមរួមមាន៖ 1 យោធិនគ្រប់រូបត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល 2 យោធិនគ្រប់រូបត្រូវគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជា 3 សាលាត្រូវយកចិត្តទុកដាក់ លើកទឹកចិត្តចំពោះយោធាចារ្យដែលមានវ័យចំណាស់ 4 យោធិនគ្រប់រូបត្រូវគោរពដាច់ខាតបទបញ្ជារបស់រាជរដ្ឋាភិបាល និងអគ្គបញ្ជាការ ស្តីពីការដាក់ចេញវិធានការណ៍ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ 5 សិក្ខាកាមត្រូវបន្តយកចិត្តទុកដាក់ ស្រាវជ្រាវ រៀនសូត្របន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពយល់ដឹងរបស់ខ្លួន៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ