ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អបអរសាទរ ខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្ត បញ្ចប់ការបន្ទោបង់ ពាសវាលពាសកាល (ODF)
Fri,14 June 2024 (Time 01:17 PM)
ដោយ ៖ ដើម្បីប្រជាជន


នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ពិធីអបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោអធិបតីភាព ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រតិភូអមដំណើរលោក លោកស្រីអភិបាលរងរាជធានី-ខេត្តទាំង២៥ នាយកប្រតិបត្តិអង្គការភ្លែនអន្តរជាតិប្រចាំប្រទេសកម្ពុជា លោក លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា អង្គការសមាគម មេឃុំ ចៅសង្កាត់ យុវជន និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អបអរសាទរខេត្តព្រះសីហនុ ទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ស្របពេលដែលប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសកំពុង ប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងក្នុងវិស័យដឹក ជញ្ជូនផ្លូវទឹកកម្ពុជា ដែលការណ៍នេះបង្ហាញឱ្យឃើញពី «ការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនកម្ពុជា»។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានគ្រឹះកសាងសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ជ័យលាភីថ្ងៃនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម សាមគ្គីភាព ការតាំងចិត្ត បេ្តជ្ញាចិត្ត រួមគ្នា របស់អាជ្ញាធរមូលដ្ឋាន ដោយសហការគ្នាយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ក្នុងបេសកកម្មការងារលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ។ ខ្ញុំសូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទនៅខេត្តព្រះសីហនុឱ្យកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន៧ដែលសម្រេចបានជាខេត្ត ODF រួមមានដូចជា ខេត្តស្វាយរៀង ព្រៃវែង ខេត្តកណ្តាល កំពង់ស្ពី កំពង់ឆ្នាំង កែប និងខេត្តព្រះសីហនុនេះ ជាខេត្តទី៧ ដែលសម្រេចបាននៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ក្នុងនាមក្រសួងអភិវឌ្ឍជនបទ សូមថ្លែងអំណគុណឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីប្រកាសខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ពិសេសការកែលម្អលក្ខខណ្ឌការរស់នៅតាមរយការលើកកម្ពស់ ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកមិនមានសុវត្ថិភាព មកផឹកទឹកស្អាតមានអនាម័យ ជួយទ្រទ្រង់ដល់សុខភាពការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងការរស់នៅតាមរបៀបស៊ីវីល័យ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្ដែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ សម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរមា។

រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្ពស់លើ “បរិស្ថានរូបវន្ត និងធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និងតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ” សម្រាប់ការរស់នៅប្រកបដោយផាសុកភាព រដ្ឋផ្ដល់សារៈសំខាន់ចំពោះសន្តិសុខថាមពលការរៀបចំប្រព័ន្ធទឹកស្អាត និងប្រព័ន្ធគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ការរៀបចំប្រព័ន្ធធារាសាស្ត្រតាមបែបទំនើប និងស្វ័យប្រវត្តិ ការទប់ទល់ និងការកសាងប្រព័ន្ធបណ្ដុំរឹងមាំទៅនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ការបំពាក់បច្ចេកវិទ្យាទាន់សម័យក្នុងវិស័យកសិកម្ម ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិដោយគិតគូរដល់តុល្យភាពបរិស្ថាន។

ជាពិសេសបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទឱ្យសម្រេចអត្រាគ្របដណ្តប់៩០ភាគរយ នៅឆ្នាំ២០២៣ និង១០០ភាគរយនៅឆ្នាំ២០៣០ សំដៅឆ្លើយទៅនឹងការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។ ក្រោមម្លប់នៃសុខសន្តិភាពដែលយើងរកបានដោយកម្រ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលបានធ្វើឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែច្បាស់អំពីសុខភាព និងអនាម័យ តាមរយៈការអប់រំសុខភាព ការបង្ការជំងឺ ការផ្តល់សេវាសុខភាពចាំបាច់ ការលើកកម្ពស់អនាម័យ បរិស្ថាន ការគ្រប់គ្រងទឹកស្អាត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2907 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15759 នាក់
សរុប :
6926872 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ